តំណាងនៃក្រុមម្ចាស់អាជីវកម្មកើតថ្មីឆ្នើមកំពូលទាំង៣ ផ្នែកសេវាសុខភាពនៃកម្មវិធី Lafiya Innovators នៅកម្ពុជាបានទទួលឱកាស ក្នុងការបំពេញដំណើរទស្សនកិច្ចរយៈពេល៩ថ្ងៃជាមួយនឹងបណ្តាញម្ចាស់អាជីវកម្មផ្សេងទៀតនៅក្នុងទីក្រុងបាសែល ប្រទេសស្វីស។
ដំណើរទស្សនកិច្ចដែលត្រូវបានស្គាល់ឈ្មោះថា Lafiya Innovators Immersion Week ត្រូវបានរៀបចំឡើងដោយមានការចូលរួម ពីសំណាក់អាជីវកម្មកើតថ្មីកំពូលៗផ្នែកសុខភាពដែលជាក្រុមស្ថិតនៅក្នុងបណ្តាញ Impact Hub ចំនួន៧ប្រទេស ដោយក្នុងនោះរួមមានដូចជា ប្រទេសសេនេហ្គាល់, កូឡំប៊ី, ហ្គាណា, ស្វីស និងកម្ពុជាផងដែរ។

ម្ចាស់អាជីវកម្មឆ្នើមទាំង៣របស់កម្ពុជាមានដូចជា៖
1. Meet Doctor: ជាកម្មវិធីជួយអ្នកប្រើប្រាស់អាចឱ្យទទួលបាននូវសេវាកម្មពីសំណាក់គ្រូពេទ្យជំនាញ និងមានគុណភាពបំផុតដែលមាននៅក្នុងបញ្ជី
2. Green Lady Cambodia : ផ្តល់នូវជម្រើសជាផលិតផលល្អបំផុត និងសុវត្ថិភាពសម្រាប់ស្ត្រីមករដូវ ជួយអប់រំពលរដ្ឋក្មេងៗអំពីចំណេះដឹងសុខភាពផ្លូវភេទ ជាពិសេសទៅលើអ្នកប្រើប្រាស់ជាស្ត្រី
3. Agri House: ផលិត និងលក់អាហារសម្រន់ដែលមានគុណភាព និងសារជាតិចិញ្ចឹមចាំបាច់ប៉ុណ្ណោះសម្រាប់កុមារនៅថ្នាក់បឋមសិក្សា
ព្រឹត្តិការណ៍រយៈពេល៩ថ្ងៃនេះនឹងធ្វើឡើងចាប់ផ្តើមនៅក្នុងទីក្រុងបាសែលជាមួយនឹងត្រៀមរៀបចំខ្លួនដើម្បីធ្វើអាជីវកម្មរបស់គេផង និងមានទាំងដំណើរទស្សនកិច្ចនៅក្នុងទីក្រុងបាសែលផង។
បន្ទាប់មកពួកគេនឹងត្រូវចូលរួមដើម្បីទទួលទានអាហាររួមគ្នានៅកម្មវិធី Basel Entreprenseurship Gala 2022 ដែលក្នុងនោះមានការចូលរួមពីសំណាក់ក្រុមអ្នកវិនិយោគ, ក្រុមអ្នកអាជីវកម្ម និងក្រុមអ្នកជំនាញតាមឧស្សាហកម្មនានាជាច្រើនតំណាងមកពីស្ថាប័នរដ្ឋ និងឯកជន។
របៀបវារៈបន្ទាប់ទៀតដែលត្រូវបានគេដឹងថានឹងផ្តោតសំខាន់ទៅលើទំនាក់ទំនងជាក្រុម ដើម្បីឱ្យពួកគេអាចស្គាល់គ្នាកាន់តែស៊ីជម្រៅ និងកាន់តែប្រសើរឡើង។
កញ្ញា ហុក សុវណ្ណវត្តី ស្ថាបនិករបស់ Green Lady Cambodia បានលើកឡើងបែបនេះថា ៖
“នៅទីនេះខ្ញុំទទួលបានឱកាសដើម្បីសាកល្បងទៅលើជំនាញខាងក្នុងរបស់ខ្ញុំគឺវាពាក់ព័ន្ធទៅនឹងភាពភ័យខ្លាច ហើយដើរចេញពីទីតាំងដែលភ័យខ្លាចនេះដើម្បីធ្វើអ្វីមួយដែលខ្ញុំមិនធ្លាប់ធ្វើពីមុនមក។ ខ្ញុំចូលចិត្តការពិតដែលថា ភាពជាសហគ្រិនក៏ចាំបាច់ត្រូវការអភិវឌ្ឍន៍ពីខាងក្នុងមកផងដែរ ព្រោះវាមានសារៈសំខាន់ដូចការ អភិវឌ្ឍន៍ផ្សេងៗទៀត”
នៅក្នុងពេលវេលាដែលនៅសេសសល់ក្នុងសប្តាហ៍នេះក៏នឹងមានការរៀបចំជាសិក្ខាសាលាជាបន្តបន្ទាប់ រួមទាំងគំរូអាជីវកម្ម ការរៃប្រាក់វិនិយោគ និងគោលដៅអភិវឌ្ឍន៍ខាងក្នុង ដែលជួយដល់ក្រុម Lafiya Innovators ក្នុងការទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីកំណើនអាជីវកម្មនាពេលបច្ចុប្បន្ន។ ជាចុងក្រោយ អាជីវកម្មទាំងនោះនឹងត្រូវបានយកទៅធ្វើការផ្សព្វផ្សាយ និងបង្ហាញដល់សាធារណជន ក៏ដូចជាវិនិយោគិនដែលមានសក្តានុពលទាំងឡាយអំពីមហិច្ឆតាដែលក្រុមស្ថាបនិកបានបង្កើតអាជីវកម្មទាំងនេះឡើង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content