ភ្នំពេញ៖ ក្នុងគោលបំណងពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយ និងផ្ដល់លទ្ធភាពកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកចុះបញ្ជីពាណិជ្ជកម្មនៅហុងកុង បានដាក់តម្លៃថ្មីសម្រាប់រថយន្ដថ្មីនាំចូលពីអាម៉េរិក ដែលមានការបញ្ចុះតម្លៃជាច្រើន។
តាមរយៈសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាម៉េរិក” នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមពីទូតអាម៉េរិក និងសភាពាណិជ្ជកម្មអាម៉េរិកនោះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងថា៖ RMA គឺជាក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ហើយ RMA Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន បាននាំចូលគ្រឿងចក្រកសិកម្ម និងរថយន្ដម៉ាកល្បីៗមកកាន់កម្ពុជា។

លោកអគ្គនាយកបានមានប្រសាសន៍ថា៖
«នៅចុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនបានផ្ដល់ឱកាស និងតម្លៃកាន់តែល្អសម្រាប់អតិថិជន។ ឥឡូវបងប្អូនយើងមានការយល់ដឹងច្រើនពីអត្ថប្រយោជន៍ប្រើរថយន្ដថ្មី ហើយមានជីវភាព និងសេដ្ឋកិច្ចល្អ ។ រថយន្ដថ្មីល្បីៗរបស់អាម៉េរិក ដូចជា Ford និង Jeep គឺល្បីទូទាំងពិភពលោក ហើយឥឡូវនេះជាមួយអត្រាពន្ធថ្មី និងបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុននោះ ខ្ញុំគិតថានឹងមានអ្នកប្រើកាន់តែច្រើន»។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន RMA Cambodia តម្លៃពិសេសថ្មី គឺ ម៉ាក JEEP WRANGLER RUBICON តម្លៃ ១០៤ ៩០០ ចុះនៅសល់មកត្រឹម ៩៧ ៩០០ ដុល្លារអាម៉េរិក ,រថយន្ត RAM 1500 REBEL តម្លៃ ១០៧ ៩០០ ចុះនៅសល់មកត្រឹម ៩៩ ៩០០ ដុល្លារអាម៉េរិក និងរថយន្ត FORD RAPTOR F150 ចុះនៅសល់មកត្រឹម ១៤៩ ០០០ ដុល្លារអាម៉េរិក។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ឲ្យដឹងថា៖ ក្រុមហ៊ុន RMA ជាក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកបានវិនិយោគនៅប្រទេសកម្ពុជាតាំងឆ្នាំ១៩៩២ ដែលមានមូលដ្ឋាននៅក្រុងហុងកុង និងក្រុមហ៊ុនធំបំផុតនៅសហរដ្ឋអាម៉េរិកដែលចុះបញ្ជីពាណិជ្ជកម្មនៅទីក្រុងហុងកុង។ កម្ពុជា ប្រសិនបើនិយាយវិស័យយានយន្ត គឺមានមនុស្សជាច្រើនស្គាល់ក្រុមហ៊ុន RMA ពីព្រោះក្រុមហ៊ុន RMAឈានមុខគេលើវិស័យយានយន្តក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន RMA Cambodia នាពេលបច្ចុប្បន្ននេះមានបុគ្គលិកជាង ៥០០០ នាក់សុទ្ធសឹងជាជនជាតិខ្មែរទាំងអស់ ហើយក្រុមហ៊ុនបានធ្វើការងារសង្គមជាច្រើននៅកម្ពុជាដោយចំណាយប្រហែល ៥០ ម៉ឺនដុល្លារអាម៉េរិក ទំាំងវិស័យអប់រំ មនុស្សធម៌ ការងារ និងបរិស្ថាន។
អគ្គនាយកក្រុមហ៊ុន RMA Cambodia បានបន្ថែមទៀតថា នៅកម្ពុជាកាន់តែពិសេស គឺរថយន្តនាំចូលពីសហរដ្ឋអាម៉េរិកពន្ធនាំចូលសូន្យ “០” ហើយក៏ជាដំណឹងល្អដល់អតិថិជនរបស់ក្រុមហ៊ុន RMA Cambodia ដែលតែងតែគាំទ្រក្រុមហ៊ុនអាម៉េរិក និងក្រុមហ៊ុន RMA នៅប្រទេសកម្ពុជា។

លោក ងន សាំង បានបញ្ជាក់ថា ទីផ្សាររយន្តនៅកម្ពុជាសព្វថ្ងៃនេះ រថយន្តថ្មីមានការនាំចូលច្រើនជាងរថយន្តជជុះ ហើយលោកសង្ឃឹមថា នៅចុងឆ្នាំ២០២៥ ចំនួនរថយន្តថ្មីមានការនាំចូលច្រើនជាងរថយន្តជជុះចំនួន ៦០ ភាគរយប្រៀបធ្រៀនចំនួនរថយន្តទំាងអស់ ចំណែករថយន្តជជុះនៅសល់ ៤០ ភាគរយ។
លោក Devin Barta (AmCham) AmCham’s Board of Governor បានថ្លែងថា៖
«ជាមួយអត្រាពន្ធគយសូន្យលើផលិតផលអាម៉េរិក គឺជាសញ្ញាមួយដ៏ល្អ សម្រាប់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយនេះជាឱកាសមួយឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវឱកាសវិនិយោគពីក្រុមហ៊ុនមកពីសហរដ្ឋអាម៉េរិកកាន់តែច្រើន។ ជារួមប្រទេសកម្ពុជា នឹងក្លាយទៅជាទីតាំងមួយដ៏ល្អសម្រាប់ការវិនិយោគ» ។
លោកបានបញ្ជាក់ផងដែរថា ៖ AmCham Cambodia គឺជាសមាគមអ្នកពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា ហើយក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាសមាជិកមួយដ៏សកម្មរបស់ AmCham Cambodia ដែលបានសហការគ្នាកន្លងមក ដូចជាក្នុងថ្ងៃនេះផ្ទាល់ AmCham បានចូលរូមគាំទ្រ និងអបអរសាទរនូវបេសកកម្មនៃការប្រកាសតម្លៃថ្មីរបស់រថយន្តដែលនាំចូលពីសហរដ្ឋអាម៉េរិក» ៕ ដោយៈ ញ៉ែម សុផល










វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content