របាយការណ៍ស្រាវជ្រាវដែលត្រូវបានបង្ហាញជាសាធារណៈដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ឬ UN Environment Programme បានរៀបរាប់ថា មកដល់បច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធជាសំណង់អគារនៅតាមបណ្តាទីក្រុងទាំងអស់លើសកលលោកដើម្បីបំពេញតម្រូវការស្នាក់នៅស្របតាមកំណើននៃពលរដ្ឋក្នុងចំនួនដល់ទៅ៧០ភាគរយទៀតគឺមិនទាន់អាចបញ្ចប់ការសាងសង់នៅឡើយ។

សកម្មភាពនៅក្នុងវិស័យសាងសង់ត្រូវបានយូអិនកំណត់ថាជាកត្តាដែលនាំឲ្យមានការបញ្ចេញឧស្ម័នពុលកាបូនឌីអុកស៊ីត CO2 ដល់ទៅ ៣៧ភាគរយរបស់ពិភពលោក ដែលចំណុចនេះបានក្លាយទៅជាក្តីកង្វល់យ៉ាងខ្លាំងសម្រាប់អង្គការសហប្រជាជាតិ ជាពិសេសនៅក្រោយពេលដែលបានស្រាវជ្រាវរកឃើញថា ២ ភាគ ៣ នៃបណ្តាប្រទេសទាំងអស់លើសកលលោកដែលអនុញ្ញាតឲ្យមានការសាងសង់អគារថ្មីៗគឺធ្វើឡើងដោយមិនបានអនុវត្តតាមគោលការណ៍ច្បាប់ចាំបាច់សម្រាប់សំណង់អគារឲ្យបានត្រឹមត្រូវនោះទេ។

ជាដំណោះស្រាយ យូអិន ធ្លាប់បានបញ្ជាក់រួចរាល់ទៅហើយថា បណ្តារដ្ឋាភិបាលនៃប្រទេសនានាត្រូវតែចាំបាច់អនុវត្តតាមគោលការណ៍ច្បាប់សម្រាប់វិស័យសាងសង់ដែលច្បាប់នោះត្រូវបានគេស្គាល់ថា Climate-Friendly Mandatory Regulations។
ច្បាប់ដែលជាដំណោះស្រាយនេះបានសរសេរថា ក្រុមបណ្តាក្រុមហ៊ុនវិស្វកម្ម ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនសាងសង់ទាំងអស់ ចាំបាច់ត្រូវតែគោរពតាមគោលការណ៍សាងសង់ដែលមានប្រសិទ្ធភាពបំផុតចំពោះវត្ថុធាតុដើមទាំងឡាយណាដែលមិនបញ្ចេញការបំពុល ឬ carbon footprint ។ ពួកគេចាំបាច់ផងដែរត្រូវធ្វើការវិនិយោគតែទៅលើសំណង់ណាដែលជាអគារបែបបៃតងប្រកបដោយហេដ្ឋារចនាសម្ព័ន្ធលាយឡំនឹងធម្មជាតិ ដូចជា ដើមឈើតាមផ្លូវ ដំបូលបែបបៃតង ដែលវានឹងអាចនាំមកនូវភាពស្រស់ស្រាយបែបធម្មជាតិដល់ទីក្រុង។
ដំណោះស្រាយនេះមិនត្រឹមតែបានជួយកាត់បន្ថយនូវការបញ្ចេញកាកសំណល់ចូលក្នុងបរិយាកាសប៉ុណ្ណោះទេ វាថែមទាំងអាចជួយដល់ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុតាមកាលកំណត់ ហើយជួយបង្កើនឲ្យការប្រើប្រាស់ទឹកស្អាត និងខ្យល់ស្អាត ជាពិសេសសុខមាលភាពជូនពលរដ្ឋតាមទីក្រុងផងដែរ។ គួរឲ្យដឹងដែរថា វិស័យសំណង់ Construction គឺជាកត្តាសំខាន់បំផុតមួយក្នុងចំណោមកត្តាដំណោះស្រាយទាំង៦របស់អង្គការសហប្រជាជាតិដើម្បីអាចកាត់បន្ថយការបំពុលក្នុងអាកាស និងកាត់បន្ថយកំណើនអាកាសធាតុពិភពលោកឲ្យបាន ១,៥ អង្សារ ដែលក្រៅពីនោះមានវិស័យផ្សេងទៀត ដូចជា វិស័យដឹកជញ្ជូន Transport វិស័យឧស្សាហកម្ម Industry វិស័យថាមពល Energy វិស័យធម្មជាតិ Nature និងវិស័យអាហារ និងកសិកម្ម Food & Agriculture៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content