តម្លៃប្រេងនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលភាគច្រើននៅដើមសប្តាហ៍នេះមានការកើនឡើងបន្តិចវិញបើធៀបទៅនឹងកាលពីសប្តាហ៍មុន ដោយក្នុងនោះបណ្តាក្រុមហ៊ុនធំៗរបស់អាមេរិក ក៏ដូចជាអង់គ្លេសផងដែរ ដូចជាក្រុមហ៊ុន និងក្រុមហ៊ុន WTI Crude ជាដើមសុទ្ធតែបានបង្ហាញពីតម្លៃកើនឡើងដូចគ្នា។

កាលពីចុងសប្តាហ៍កន្លងទៅនេះ តម្លៃប្រេងរបស់ WTI Crude បានធ្លាក់ចុះប្រមាណជា ១៣,០៦ភាគរយ ឬធ្លាក់មកត្រឹមតែ ៦៨,១៥ដុល្លារក្នុងមួយបារ៉ែល ខណៈដែលស្លាកសញ្ញាប្រេងរបស់អង់គ្លេស Brent Crude បានធ្លាក់ចុះប្រមាណជា ១១,៥៥ភាគរយមកត្រឹមតែ ៧២,៧២ដុល្លារក្នុងមួយបារ៉ែល។
ដោយឡែក នៅដើមសប្តាហ៍នេះតម្លៃប្រេងរបស់ WTI Crude គិតត្រឹមព្រឹកថ្ងៃអង្គារនេះមានការកើនឡើងបន្តិចឡើងវិញ ៧០,៧១ដុល្លារក្នុងមួយបារ៉ែលក្នុងពេលដែល Brent Crude ក៏កើនឡើងទៅដល់ ៧៣,៨៧ដុល្លារក្នុងមួយបារ៉ែល។

យោងតាមអ្នកជំនាញបានមើលឃើញថា ស្ថានភាពប្រែប្រួលរបស់តម្លៃប្រេងជាសកលក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺបានកើតឡើងដោយសារតែកត្តាធំៗចំនួន៣ ដូចជាបញ្ហានៃការរីករាលនៃវិរុសកូវីដពូជថ្មីដែលបណ្តាប្រទេសមួយចំនួនលើលោកចាប់ផ្តើមបិទទ្វារប្រទេសខណៈដែលប្រទេសអាមេរិកកាលពីសប្តាហ៍មុនបានប្រកាសបញ្ចេញប្រេងក្នុងស្តុកដល់ទៅ៥០លានបារ៉ែល ដើម្បីជួយកាត់បន្ថយតម្លៃថ្លៃដើមថាមពលប្រើប្រាស់ក្នុងប្រទេសហើយក៏បានអំពាវនាវឲ្យប្រទេសជាសម្ព័ន្ធមិត្តចូលរួមធ្វើសកម្មភាពដូចគ្នានេះផងដែរ។
ក្រៅពីនោះកត្តាចុងក្រោយដែលធ្វើឲ្យបញ្ហាមិនប្រាកដប្រជានៅឡើយចំពោះបញ្ហាតម្លៃប្រេងក្នុងទីផ្សារសកលលោកនោះក៏ដោយសារតែវាកាន់តែកៀកទៅនឹងកិច្ចប្រជុំជាប្រចាំខែរបស់អង្គការនាំប្រេង OPEC ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២ខែធ្នូខាងមុខនេះហើយដែលនឹងលើកឡើងយកបញ្ហាសំខាន់ជាច្រើនមកពិភាក្សាហើយក្នងនោះក៏មានការចូលរួមពីសំណាក់បណ្តាប្រទេសជាច្រើនផ្សេងទៀតផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/08/2026
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

រលកកម្ដៅ និងគ្រោះរាំងស្ងួត អាចបង្កវិបត្តិស្បៀងអាហារនៅអឺរ៉ុប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/08/2026
រលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចបង្កឱ្យមានវិបត្តិក្នុងវិស័យកសិកម្ម និងជំរុញការឡើងថ្លៃអាហារនៅទូទាំងអឺរ៉ុប ខណៈផលិតកម្មដំណាំ និងការចិញ្ចឹមសត្វកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង

ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content