អាមេរិកព្រមបើកភ្លើងខៀវទទួលកញ្ចប់លុយជាង៨ពាន់លានដុល្លារលក់ F-35 ដល់ទៅ 35 គ្រឿងឲ្យអាល្លឺម៉ង់

បរទេស ៖ ក្រោយការរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃពុធពាក់កណ្តាលសប្តាហ៍កន្លងមកនេះបានចេញ លិខិតទទួលយកសំណើរបស់រដ្ឋាភិបាលក្រុងប៊ែរឡាំងដែលបានស្នើសុំបញ្ជាទិញយន្តហោះចម្បាំងប្រភេទ F-35 រាប់សិបគ្រឿង និងមានតម្លៃដល់ទៅជិត១០ពាន់លានដុល្លារ។

ជារឿយៗ រដ្ឋាភិបាលអាល្លឺម៉ង់តែងតែបានបញ្ជាក់ពីជំហរបស់ខ្លួនថា F-35 នឹងត្រូវយកមកជំនួសក្រុមយន្តហោះចម្បាំងប្រភេទ Tornado ចាស់ៗ ហើយក៏បានឲ្យសភាអនុម័តរួចមកហើយដែរនូវកញ្ចប់ថវិកាសរុបប្រមាណជា ៨,៤ពាន់លានដុល្លារដើម្បីអាចទិញយន្តហោះចម្បាំង F-35 សរុបដល់ទៅ៣៥គ្រឿងពីអាមេរិក និងត្រូវបានស្គាល់ថាជាផលិតផលរបស់ក្រុមហ៊ុនផលិតអាវុធ Lockheed Martin។

សមាជិកសភាអាល្លឺម៉ង់បានសម្រេចចិត្តរួមគ្នាក្នុងការប្រើប្រាស់កញ្ចប់លុយនេះចេញពីកញ្ចប់លុយ១៤ពាន់លានដុល្លារដែលកន្លងមកអាល្លឺម៉ង់ធ្លាប់បានអនុម័តរួចទៅហើយដើម្បីយកមកធ្វើការបំពេញចន្លោះប្រហោង និងការខ្វះខាតនៅក្នុងសមត្ថភាពយោធារបស់ខ្លួនសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។

អនុប្រធានក្រុមហ៊ុន Lockheed Martin លោកBridget Lauderdale ក្រោយទទួលបានដំណឹងនេះបានថ្លែងថា ៖

“នេះគឺជាកិត្តិយសយ៉ាងខ្លាំងសម្រាប់យើងក្នុងការបញ្ចូលអាល្លឺម៉ង់ទៅក្នុងកម្មវិធី F-35 Lightning II Program។ ការចូលរួមរបស់រដ្ឋាភិបាលប៊ែរឡាំងនឹងអាចធានាបានថា សម្ព័ន្ធមិត្តរបស់អឺរ៉ុបនឹងអាចបន្តពង្រឹង និងបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួនតាមរយៈការសហការគ្នាជាមួយនឹងអង្គការណាតូ និងបណ្តាសម្ព័ន្ធមិត្តរបស់ណាតូផ្សេងទៀត”

ទោះបីជាយ៉ាងណាក្តី ការហ្វឹកហាត់ពីឡុតអាល្លឹម៉ង់ជាមួយនឹងយន្តហោះដំបូងនឹងមិនអាចធ្វើឡើងបានភ្លាមឡើយរហូតដល់ឆ្នាំ២០២៦ហើយស្ថិតនៅក្នុងប្រទេសអាមេរិក ខណៈដែលការហ្វឹកហាត់ជាបន្តបន្ទាប់ដែលនឹងធ្វើឡើងក្នុងប្រទេសអាល្លឺម៉ង់នឹងដំណើរការនៅក្នុងឆ្នាំបន្ទាប់មុនពេលដែលកងកម្លាំងទ័ពអាកាសអាល្លឺម៉ង់ឬហៅថា The Luftwaffe នឹងអាចប្រកាសដាក់ឲ្យប្រតិបត្តិការហោះហើរជាផ្លូវការនៅក្នុងឆ្នាំ២០២៨។ គួរឲ្យដឹងដែរថា បន្ទាប់ពីការបញ្ជាទិញយន្តហោះចម្បាំងជំនាន់ទី៥ទាំង៣៥គ្រឿងនេះរួចរាល់ហើយនោះ ក្រុមហ៊ុន Lockheed Martin រំពឹងថានឹងអាចឈានទៅដល់កិច្ចព្រមព្រៀងក្នុងការរៀបចំផលិតកម្មផលិត F-35 របស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ជាមួយនឹងក្រុមហ៊ុនអ្នកម៉ៅការបន្តមួយ។ ជាទូទៅ Lockheed Martin នឹងកំណត់ចំនួននៃការផលិតនៅក្នុងប្រទេសនៃក្រុមហ៊ុនម៉ៅការបន្តសម្រាប់អតិថិជនទាំងអស់របស់ខ្លួនពីព្រោះបច្ចេកវិទ្យាយន្តហោះ និងបច្ចេកវិទ្យាផលិតគឺជាកិច្ចការងារដ៏សម្ងាត់បំផុតសម្រាប់រដ្ឋាភិបាលអាមេរិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី