អាមេរិកសុខចិត្តចំណាយ ៨០០ពាន់លានដុល្លារលើការពង្រឹងវិស័យយោធាប្រចាំឆ្នាំ ខណៈពិភពលោកកំពុងប្រឈមបញ្ហាបម្រែបម្រួលអាកាសធាតុ និងអសន្តិសុខស្បៀង

សណ្តាប់ធ្នាប់ពិភពលោក ជាពាក្យដែលសហរដ្ឋអាមេរិកយកធ្វើជាគោលការណ៍ និងជាខែលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្នុងនាមជាមេដឹកនាំផង និងជាមហាអំណាចទាំងសេដ្ឋកិច្ច និងសព្វាវុធផង។ ជាក់ស្តែងដូចមនុស្សគ្រប់គ្នាបានមើលឃើញរួចមកហើយ ទាំងបេសកកម្មនៅអ៊ីរ៉ាក់អ៊ីរ៉ង់ នៅលីប៊ី នៅស៊ីរី និងអាហ្គានីស្ថានជាដើម។

ស្ថិតនៅក្នុងគោលការណ៍របស់ខ្លួន ដើម្បីធានាឲ្យបាននូវអំណាចពេញដៃក្នុងការគ្រប់គ្រងពិភពលោកស្របតាមគោលនយោបាយរបស់ខ្លួន សហរដ្ឋអាមេរិកបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងផ្លូវកាទូតផង សេដ្ឋកិច្ចផង រួមជាមួយនយោបាយយ៉ាងសកម្មបំផុតដើម្បីធ្វើយ៉ាងណាអាចពង្រាយឥទ្ធិពលរបស់ខ្លួនឲ្យបានកាន់តែច្រើន ខណៈដែលប៉ូលនៃមហាអំណាចថ្មីៗក៏មានរូបរាងកើនឡើងកាន់តែច្រើនបូករួមទាំងរុស្ស៊ី ឥណ្ឌា និងមហាយក្សចិនផងដែរ។

គិតត្រឹមតែក្នុងវិស័យយោធាប៉ុណ្ណោះ អាមេរិកបានខិតខំចំណាយពេលវេលា និងថវិការាប់រយរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដោយធ្វើយ៉ាងណាឲ្យកម្លាំងរបស់ខ្លួននៅស្ថិតនៅក្នុងកម្រិតកំពូលលើសមហាអំណាចថ្មីៗ។ ជាក់ស្ដែង កាលពីឆ្នាំ២០២១កន្លងមកនេះថវិកាជាតិនៃរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនសម្រាប់វិស័យយោធាមានទំហំរហូតទៅដល់ ៨០០ពាន់លានដុល្លារ ខណៈដែលមហាអំណាចយោធា៩ប្រទេសផ្សេងទៀតដែលឈរនៅលេខរៀងបន្ទាប់ពីអាមេរិកបូកបញ្ចូលគ្នាក៏មិនមានទំហំដល់កញ្ចប់នេះនៅឡើយ។

អាមេរិកបានចំណាយលុយភាគច្រើនទៅលើសព្វាវុធទំនើបៗ​ ដែលមានតម្លៃថ្លៃបំផុតលើពិភពលោក ជាពិសេសទៅលើកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍសព្វាវុធថ្មី រាប់ចាប់ពីអាវុធដ៏មានទីផ្សារ និងលក់ដាច់បំផុត ដូចជា យន្តហោះចម្បាំង F-35 ដែលមានតម្លៃយ៉ាងហោចណាស់ ៨៩លានដុល្លារក្នុងមួយគ្រឿង និងអាវុធដ៏កម្រ និងមានតម្លៃថ្លៃបំផុតរបស់អាមេរិក ដូចជា Ford carrier នាវាផ្ទុកយន្តហោះចម្បាំង ដែលមានតម្លៃរហូតទៅដល់១៣ពាន់លានដុល្លារក្នុងមួយគ្រឿង។

ក្នុងនាមជាមេដឹកនាំពិភពលោកមួយដែលតែងតែប្រកាសថា ខ្លួនគឺជាអ្នកជួយរៀបចំសណ្តាប់ធ្នាប់ និងជួយដោះស្រាយបញ្ហាធំៗចំពោះមុខ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះខណៈពិភពលោកកំពុងប្រឈមបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ដ៏ធ្ងន់ធ្ងរនោះ អាមេរិកបែរជាចាត់ខ្ទង់ចំណាយយ៉ាងសន្ធឹកសន្ធាប់ទៅលើការពង្រឹងលើវិស័យយោធារបស់ខ្លួនទៅវិញ។ ជាក់ស្ដែងខណៈពេលនេះ បញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យពិភពលោកប្រឈមទៅនឹងការធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមួយមិនអាចត្រឡប់ក្រោយបានប្រសិនបើមិនមានចំណាត់ការច្បាស់លាស់ណាមួយក្នុងពេលដែលពេលនេះ ហើយវាធ្វើឲ្យមានផលប៉ះពាល់ដល់ GDP ពិភពលោកដល់ទៅ១,៥ភាគរយរួចទៅហើយព្រមទាំងបញ្ហាដ៏ស្មុគ្រស្មាញដ៏ធំមួយទៀតគឺបញ្ហាអត់ឃ្លានរបស់មនុស្សរាប់រាយលាននាក់នៅក្នុងពិភពលោកផងដែរ ដែលចាំបាច់ត្រូវការខ្ទង់ចំណាយបន្ទាន់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

តើកញ្ចប់ថវិកា ៨០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំដែលអាមេរិកតែងចំណាយលើការពង្រឹងវិស័យយោធា អាចមានសារសំខាន់យ៉ាងណាចំពោះការចូលរួមដោះស្រាយបញ្ហា និងវិបត្តិដែលកំពុងប្រឈម?

ធនាគារពិភពលោកបានបង្ហាញតួលេខប្រចាំឆ្នាំអំពីសារពើពន្ធរបស់ខ្លួនកាលពីខែកញ្ញាថា ឆ្នាំ២០២២នេះ ធនាគារបានចំណាយលុយដល់ទៅ៣១,៧ពាន់លានដុល្លាររួចទៅហើយទៅកាន់បណ្តាប្រទេសជាច្រើន ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ពោលគឺស្ថិតនៅក្នុងអត្រាកើនឡើងខ្ពស់រហូតដល់អាចបំបែកកំណត់ត្រាកាលពីឆ្នាំមុនៗ ឬច្រើនជាងតួលេខកាលពីឆ្នាំចាស់ដល់ទៅ១៩ភាគរយ។

ដោយឡែកសម្រាប់បញ្ហាប្រឈមអសន្តិសុខស្បៀង និងមានមនុស្សរាប់រយលាននាក់អត់ឃ្លាន ដែលកំពុងត្រូវការហិរញ្ញវត្ថុជាចាំបាច់ក្នុងការដោះស្រាយបន្ទាន់ក៏ជាចំណុចអាទិភាពដែលត្រូវតែដោះស្រាយផងដែរ។ ជាក់ស្ដែង នៅក្នុងចំណោមនៃចំនួនប្រជាជនប្រមាណជា ៨២៨លាននាក់កំពុងរស់នៅក្នុងស្ថានភាពខ្វះខាតម្ហូបអាហារ មានប្រជាជាតិជាង ៣៤៥លាននាក់កំពុងរស់នៅក្នុងស្ថានភាពអត់ឃ្លានខ្លាំង។ នេះបើផ្អែកតាមទិន្នន័យចុងក្រោយចេញដោយអង្គការស្បៀងអាហារពិភពលោកWFP កាលពីពេលកន្លងទៅនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណជាង ១០០លាននាក់ត្រូវការជំនួយចាំបាច់ពីកម្មវិធីស្បៀងអាហារ បើមិនដូច្នេះទេពួកគេនឹងដាច់ពោះស្លាប់ជាមិនខាន ហើយជាលទ្ធផល WFP បានចំណាយលុយរាប់ពាន់លានដុល្លារដើម្បីទប់ស្កាត់គ្រោះដ៏អាក្រក់មួយនេះ។

កាលពីឆ្នាំ២០២១ អង្គការ WFP បានចំណាយដល់ទៅ ៩,៦ពាន់លានដុល្លារ ដើម្បីបំពេញកិច្ចខិតខំនេះទាំងដែលតម្រូវការថវិកាជាក់ស្តែងមានទៅដល់ ១៤,៨ពាន់លានដុល្លារ ហើយបើតាមការសិក្សាស្រាវជ្រាវរបស់ WFP បានឲ្យដឹងទៀតដែរថា ពិភពលោកត្រូវការថវិកាជំនួយយ៉ាងហោចណាស់៤០ពាន់លានដុល្លារជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៣០ ទើបអាចលុបចោលនូវគ្រោះអត់ឃ្លានចេញពីពិភពលោកបានទាំងស្រុង។ ផ្អែកតាមតួលេខខាងលើនេះយើងអាចមើលឃើញថា ប្រសិនបើអាមេរិកសុខចិត្តដកតែពាក់កណ្តាលនៃកញ្ចប់ថវិកាយោធារបស់ខ្លួនមកជួយដោះស្រាយបញ្ហាចម្បងចំពោះមុខ ជាពិសេសដូចជា បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាអត់ឃ្លាន(អសន្តិសុខស្បៀង) នោះគេជឿជាក់ថា ពិភពលោកនឹងអាចដោះស្រាយវិបត្តិ និងភាពប្រឈមបានច្រើនប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សតាមផែនការជាក់ជាមិនខាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម