ត្រីមាសទី៣នៃឆ្នាំនេះ ​កម្ពុជា​ទទួលបានគម្រោងវិនិយោគថ្មីចំនួន ៤៦គម្រោង មានទឹកប្រាក់សរុប​ជាង​ ៤៤០​លានដុល្លារ

ភ្នំពេញ ៖ ការ​វិនិយោគ​​លើគម្រោង​ថ្មីៗនៅក្នុងប្រទេស​កម្ពុជាក្នុងឆ្នាំ២០២២​នេះនៅតែបន្ត​មានស​​ក​ម្ម​ភាព​កើ​ន​ឡើ​ងជាបន្តបន្ទាប់ ជាក់ស្ដែងនៅ​​ក្នុងត្រីមាស​ទី​៣​នៃឆ្នាំ​២​០​២​​២​​​នេះ​ រាជរដ្ឋាភិបាលតាមរយៈ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានអនុម័ត​គម្រោ​ង​​​វិ​​និ​​យោគ​ថ្មី​ចំ​នួ​​ន​​​៤៦គម្រោង​មានទឹកប្រាក់សរុប​ជាង ​៤៤០​លានដុល្លា​រអាមេរិក។

យោង​តាមសេចក្ដីប្រកាសព័ត៌មានជា​បន្តបន្ទាប់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បង្ហាញថា​​ ក្នុង​រយៈ​ពេល១​ត្រីមាស ​ពោលគឺត្រីមាស​ទី​៣​នៃឆ្នាំនេះ គម្រោងវិនិយោគ​ភាគច្រើនត្រូវបានមើលឃើញថា ​ជាគម្រោង​រោង​ចក្រ​​ឧស្សាហកម្ម ដែលមានទីតាំង​នៅតាមបណ្ដាខេត្តនានា​រួមទាំង​ភ្នំពេញផងដែរ ដែលខុសពីមុន​ការ​វិនិ​យោគ​ទាំ​ង​នេះ​ផ្ដោតទៅលើ​រាជធានីភ្នំពេញភាគច្រើន ។

នៅក្នុង​ចំណោមគម្រោងទាំង​៤៦គម្រោងនោះមានគម្រោង​មួយដែលមានទឹកប្រាក់​ច្រើនជាង​គេ​ប្រ​ចាំ​ត្រី​មាស​ទី​៣ ដែល​មានទុនវិនិយោគរហូតដល់ទៅ ៨៤,៥​លានដុល្លារ​អាមេរិក ជាប្រភេទគម្រោង​បង្កើ​តរោងចក្រ​ផលិត​បន្ទះ​សូឡា មានទីតាំង​នៅតំបន់សេដ្ឋកិច្ច​ពិសេស ​យូ ប៊ី អ៊ី ស្រុក​ស្នួល ​​ខេត្ត​ក្រចេះ វិនិយោគដោយ​ក្រុម​ហ៊ុន​​ L-Q New Energy CO., LTD ។ គម្រោងនេះក៏បាន​បង្កើតការងារចំនួនប្រមាណ ១ ០០០នាក់​ផង​ដែរ។

លោក វ៉ា វីរៈ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បានលើក​ឡើងថា សកម្មភាពវិនិយោគ​ចាប់ផ្ដើម​ឡើងវិញ​នៅពេល​រដ្ឋាភិបាល​បើកប្រទេស​កាលពីអំឡុងចុង​ឆ្នាំ២០២១​ ក្រោយស្ថានភាពកូវីដ​១៩​នៅក្នុងប្រទេស​កម្ពុជា​បានធូរស្រាលឡើងវិញ ។ តាមរយៈ​សកម្មភាពវិនិយោគ​នេះដែរ គេរំពឹង​ថានឹងកើតមានឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែលបាន​បាត់បង់ក្នុងអំឡុង​កូវីដសាជាថ្មី ។

លោកបន្តថា ការ​វិនិយោគ​នៅពេល​បច្ចុប្បន្ន​នេះ ​និងបន្តទៅពេលអនាគត​​នឹងត្រូវ​ងាកទៅទិស​ខាង​លិច​នៃ​រា​ជ​ធា​នី​ភ្នំពេ​ញ ​ឬក៏ខាងលិច​ទន្លេមេគង្គ​ ពីព្រោះតំបន់នេះ ជា​តំបន់​ដែលមានសក្ដានុពល​ក្នុងការទាក់ទាញ​ និង​ជាទី​តាំង​​អំណោយផល​ខ្ពស់​ក្នុងកា​រដឹកជញ្ជូន​ទំនិញ​ទៅកាន់កំពង់​ផែ​ទឹកជ្រៅ ក៏ដូចជាទៅកាន់ព្រំដែន​កម្ពុជា​ថៃ ជាដើម។

លោក ​ឌិត ចណ្ណា​ អគ្គនាយកក្រុមហ៊ុន​ Lucky Realty ក៏បាន​ឱ្យដឹងថា​ កា​រវិនិយោគលើវិស័យ​ឧស្សាហកម្ម​​នៅក្នុង​ប្រទេស​កម្ពុជា​បានជំរុញឱ្យមានតម្រូវការ​ដីធ្លី​សម្រាប់សាងសង់ឃ្លាំង និង​រោងចក្រ​កាន់តែច្រើន ដូច្នេះហើយ​ទើប​គេ​មើលឃើញពីសកម្មភាពនៃការ​ទិញលក់ដីធ្លី​សម្រាប់​បម្រើសេចក្ដី​ត្រូវ​ការនៃការ​វិនិយោគទាំង​នេះ ។

យោងតាមការ​ចេញផ្សាយរបស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា គម្រោងទាំង​៤៦​គម្រោងនោះ​ភាគច្រើន​មានទីតាំង​នៅ​តំបន់​ជុំវិញរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺង និងខេត្តព្រះសីហនុ ហើយអ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យក៏រំពឹងថា​នៅពេលខាង​មុខ​នេះថា ខេត្តព្រះសីហនុ​នឹងទទួលបានការ​វិនិយោគ​លើ​វិស័យឧស្សា​ហកម្ម​កាន់តែច្រើនបន្ថែមទៀត ​ស្របទៅ​នឹងផែនការរបស់​រាជរដ្ឋាភិបាលកំណត់យក​ខេត្តមួយនេះជា​ប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់មួយក្នុងកា​រ​អភិវឌ្ឍន៍ឧស្សាហកម្ម​នៅកម្ពុជា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង