លោកជំទាវ ឧកញ៉ា មហាឧបាសិកា កែវ មុំ បង្ហើបពីលក្ខណសម្បត្តិខ្លះៗដែលក្រុមហ៊ុនលីលី បានជាប់ជាក្រុមហ៊ុនអាជីវកម្មបរិយាបន្ន

ភ្នំពេញ ៖ ក្រុមហ៊ុន លីលី ហ៊្វូត អ៊ីនដាសទ្រី ខូអិលធីឌី បានបង្កើតឡើងក្នុងគោលបំណងជួយដល់បងប្អូនកម្មករ កសិករ ឲ្យមានការងារធ្វើ មានចំណូលបន្ថែម និងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កាត់បន្ថយចំណាកស្រុក និងជួយលើកកម្ពស់ជីវភាពកសិករតាមរយៈជំរុញការដាំបន្លែ ជួយទិញកសិផល ព្រមទាំងជួយរកទីផ្សារជូនកសិករផងដែរ។

លោកជំទាវ ឧកញ៉ា មហាឧបាសិកា កែវ មុំ ស្ថាបនិកក្រុមហ៊ុន លីលី ហ៊្វូត អ៊ីនដាសទ្រី ខូអិលធីឌី បានបញ្ជាក់ឱ្យដឹងថា ចំណុចដូចដែលលើកឡើងខាងលើនេះបូករួមទាំងលក្ខណៈពិសេសជាប្រព័ន្ធមួយចំនួនទៀត បានជាធ្វើឲ្យក្រុមហ៊ុន លីលី ឈ្នះពានរង្វាន់អាជីវកម្មបរិយាប័ន្ន (Inclusive Business) ​កាលពីឆ្នាំ២០២១។

លោកជំទាវ ឧកញ៉ា មហាឧបាសិកា បានលើកឡើងថា ៖ លីលី ហ៊្វូត អ៊ីនដាសទ្រី ខូអិលធីឌី គឺជាក្រុមហ៊ុនមួយមានស្តង់ដារគ្រប់មុខ ដូចជា ISO , GMP, ហាឡាល់ , AIB , BRC រួមទាំងស្តង់ដារជាច្រើនទៀត។ ក្រុមហ៊ុនមានការចុះបញ្ជីការ និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ជួយទៅដល់ប្រជាកសិករក្រីក្រ ជួយដល់បរិស្ថាន និងសង្គម ជាពិសេសជួយទៅដល់អ្នកដែលមានកម្រិតជីវភាពស្ថិតនៅផ្ទៃបាតពីរ៉ាមីតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែចង្វាក់ផលិតកម្មបំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានការច្នៃប្រឌិត។ ចំណុចទាំងអស់នេះ ក៏ជាលក្ខណសម្បត្តិដែលធ្វើឱ្យក្រុមហ៊ុន លីលី ទទួលបានពានរង្វាន់អាជីវកម្មបិរយាបន្ន។

ទាក់ទងទៅនឹងចម្ងល់ថា តើអ្វីទៅជាអាជីវកម្មបរិយាប័ន្ន ? លោកជំទាវ ឧកញ៉ា កែវ មុំ បានលើកឡើងថា ៖ អាជីវកម្មបរិយាបន្ន ហាក់បីដូចជារបត់ថ្មីនៅក្នុងសង្គមកម្ពុជា ដែលអាជីវករ កសិករ និងប្រជាពលរដ្ឋមួយចំនួនធំពុំទាន់បានយល់ច្បាស់។ អាជីវកម្មបរិយាបន្ន គឺសំដៅដល់អាជីវកម្មណាដែលផ្ដោតសំខាន់ទៅលើការជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រស្ថិតនៅក្នុងផ្ទៃបាតពីរ៉ាមីតឱ្យមានលទ្ធភាពទទួលបានចំណូលមធ្យម និងមានភាពស្ថិតស្ថេរយូរអង្វែង ជាមួយនឹងការទទួលបានឱកាសបណ្តះបណ្តាលជំនាញបន្ថែម។

ជាការពិតណាស់ណាស់ ផ្អែកតាមការផ្សព្វផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា អាជីវកម្មបរិយាបន្ន គឺជាក្រុមហ៊ុនធ្វើអាជីវកម្មមួយដែលឈរលើគោលការណ៍ធុរកិច្ច អាចរកប្រាក់ចំណូលបាន មាននវានុវត្តន៍ និងដំណោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចាំបាច់របស់ប្រជាជនក្រីក្រ និងប្រជាជនដែលមានចំណូលទាបនៅផ្ទៃបាតពីរ៉ាមីត​។

លោកជំទាវ ឧកញ៉ា មហាឧបាសិកា កែវ មុំ ស្ថាបនិកក្រុមហ៊ុន លីលី បានបញ្ជាក់ថា ៖ « ពីរ៉ាមីតមានទំហំធំ។ អ្នកនៅបាតពីរ៉ាមីតមានចំនួនច្រើននាក់ រីឯអ្នកនៅកំពូលពីរ៉ាមីតមានចំនួនតិច។សម្រាប់អាជីវកម្មរបស់ លីលី ផ្ដោតទៅលើការជួយអ្នកដែលស្ថិតនៅបាតពីរ៉ាមីត ដូចជា ផ្តល់ឱកាសការងារ ទិញផលិតផលកសិផលពីពួកគាត់ ដើម្បីបង្កើនចំណូលប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ។ ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី មានរោងចក្រចំនួន ២។ មួយ​ស្ថិតនៅរាជធានីភ្នំពេញ មានបុគ្គលិកជាង ២០០នាក់ និងមួយទីតាំងទៀតស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដែលមានបុគ្គលិក ៣០០នាក់ ខណៈដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានផលិតនំជាង ៣០ ប្រភេទ»​។

គួរជម្រាបថា ៖ ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូអិលធីឌី ទទួលបានពានរង្វាន់ឯកតំណាងឱ្យប្រទេសកម្ពុជា ក្នុងអាជីវកម្មបរិយាបន្នអាស៊ានឆ្នាំ២០២២ IB ( Inclusive business ) ASEAN 2022  ក្នុងចំណោម ១០ ក្រុមហ៊ុនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន នាកិច្ចប្រជុំកំពូលអាជីវកម្មបរិយាបន្នអាស៊ានលើកទី៥  និងមានកម្មវិធីលៀងសាយភោជន៍ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប កាលពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ។

ក្រុមហ៊ុន លីលី​ ហ៊្វូដ អ៊ិនដាសទ្រី ខូអិលធីឌី អនុវត្តបានល្អនូវការប្រកាន់ខ្ជាប់នូវគោលគំនិតអាជីវកម្មបរិយាបន្ន និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមលើក្រុមប្រជាពលរដ្ធ ដែលមានកម្រិតជីវភាពក្រីក្រស្ថិតនៅផ្ទៃបាតនៃជើងពីរ៉ាមីត (Base of the Pyramid – BoP) បានយ៉ាងប្រសើរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មេ​ផ្សារ​មូលបត្រ​កម្ពុជា​ ពន្យល់​ពី​មូលហេតុ​​ដែលការ​ជួញដូរ​ភាគហ៊ុន​សកម្ម​ជាង​ប័ណ្ណ​បំណុល​

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

ទី​ផ្សារ​មូលបត្រ​កម្ពុជា​ ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ

អឺរ៉ុប ​ត្រៀម​ជួប​ចិន​នៅ​ប៉េកាំង ​​គោលដៅ​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប ​លោក​ ​Maros ​Sefcovic ​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ចិន​រយៈពេល​ ២ ​ថ្ងៃ ​ក្នុង​គោលបំណង​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​កើតមាន​

ក្រុមការងារ​គម្រោង ​I​C​CAP ​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះ​ស្ថាន ​ខេមា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/10/2026

​ក្រុមការងារ​ក្នុង​គម្រោង​បរិយាបន្ន​ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​IC​CAP​)​ ​ជួប​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន ​ខេមា មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​នៅ​ថ្ងៃ​ទី​២២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​នៅ​ការិយាល័យ​កណ្ដាល​របស់​ គ្រឹះស្ថាន ​ខេមា

ភ្ជុំ​បិណ្ឌ​បង្កើន​ការ​ចរាចរប្រាក់​រៀល​ និង​ចរន្ត​ចំណាយ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

​ ​ពិធី​បុណ្យ​កាន់​បិណ្ឌបាន​ឈាន​ដល់​បិណ្ឌ​ទី​១០​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ឬ​ ​«​ថ្ងៃ​ភ្ជុំ​ធំ​» ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​១០​-​១២​ ​ខែ​តុលា ​ឆ្នាំ​២០២៦​

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នកជំនាញ បង្ហាញវិធីចាយវាយកុំឱ្យក្រោយភ្ជុំលំបាកខ្លាំង

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ