ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម កម្ពុជារំពឹងថានឹងទទួល​បានការវិនិយោគ​ពីវៀត​ណាម​បន្ថែមទៀត

ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ផាម មិញជិញ កម្ពុជារំពឹងថានឹងទទួលបានការវិនិយោគផ្ទាល់ពីប្រទេសវៀតណាមបន្ថែមទៀត ខណៈចាប់ពីខែមករា ដល់ខែតុលាឆ្នាំ ២០២២នេះ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថាការវិនិយោគរបស់វៀតណាមនៅកម្ពុជាកើនឡើង១,៣ភាគរយ ។

នៅក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជាបានលើកទឹកចិត្តដល់វិនិយោគិនវៀតណាមមកបណ្ដាក់ទុនវិនិយោគធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្ដានុពលខ្ពស់នៅកម្ពុជាក៏ដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃ ចំណីអាហារ និងឧស្សាហកម្មកម្មន្តសាលធុនស្រាលជាដើម។

រដ្ឋាភិបាលនៃទាំងពីរ បាន និងកំពុងខិតខំប្រឹងប្រែងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹងឱ្យកាន់តែមានភាពរលូន និងល្អប្រសើរជាងមុន ដើម្បីជំរុញកំណើនរំហូរពាណិជ្ជកម្ម និងវិនិយោគ រហូតឈានដល់ការចុះហត្ថលេខាបន្ថែមទៀត លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម និងអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើនចំនួនកូតាប្រភេទ និងបរិមាណនៃយានយន្តពាណិជ្ជកម្ម។

ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានថ្លែងនៅក្នុងវេទិកានោះផងដែថា កម្ពុជាបានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅខេត្តត្បូងឃ្មុំលើផ្ទៃដីប្រមាណ១ពាន់ហិចតា។ ការសម្រេចជ្រើសរើសយកទីតាំងនៅខេត្តត្បូងឃ្មុំក្នុងស្រុកមេមត់ ដោយសារតែវាជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការដោះដូរការវិនិយោគ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ស្របនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលចង់ឱ្យមានការវិនិយោគនៅតាមតំបន់ព្រំដែនកាន់តែច្រើនដើម្បីជំរុញការនាំចេញជាមួយប្រទេសជិតខាង  ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងថា ការវិនិយោគផ្ទាល់ពីប្រទេសវៀតណាម និងថៃ នៅកម្ពុជាក្នុងឆ្នាំ២០២២នេះហាក់មានសន្ទុះកំណើនខ្ពស់ជាងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ខណៈការវិនិយោគពីប្រទេសចិនមកកាន់កម្ពុជាមិនទាន់មានសន្ទុះកំណើនឡើងវិញដូចមុនស្ថានភាពកូវីដ១៩នៅឡើយទេ។

លោកបានបន្តថា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជានឹងជួបពិភាក្សាជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ហើយកិច្ចពិភាក្សានេះដែរនឹងហុចផលជាវិជ្ជមានដល់កម្ពុជាក្នុងការជំរុញការវិនិយោគការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍ជាដើម ដូច្នេះក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះរំពឹងថានឹងផ្ដល់ផលវិជ្ជមានដល់កម្ពុជាច្រើន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ក្រុមហ៊ុនដឹកជញ្ជូនធំៗដំឡើងថ្លៃ ក្រោយតម្លៃប្រេងឡើងខ្ពស់ និងត្រូវប្តូរផ្លូវដែលមានរយៈពេលយូរជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោកដំឡើងថ្លៃដឹកជញ្ជូនដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងត្រូវប្តូរផ្លូវក្នុងការដឹកជញ្ជូនដែលមានរយៈពេលយូរជាងមុន

បុណ្យទន្លេឆ្នាំនេះរំពឹងថា អាចស្រូបទាញទេសចរចូលទៅកម្សាន្តនៅខេត្តក្រចេះបានច្រើនកុះករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា បុណ្យទន្លេក្នុងឆ្នាំ ២០២៦ ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត និងស្វែងយល់សក្ដានុពលខេត្តក្រចេះបានច្រើន

កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

កម្ពុជា នឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ

ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

តម្លៃជីកសិកម្មនៅលើទីផ្សារបានបង្ហាញពីសញ្ញានៃការឡើងថ្លៃជាងឆ្នាំកន្លងទៅ ដោយសារតម្លៃនៃការផលិត ក៏ដូចជាថ្លៃដឹកជញ្ជូនកើនឡើងដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈដែលលកំពុងកើតមាន និងរងសម្ពាធ

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)