រយៈ​ពេល​២៤​ឆ្នាំ កម្ពុជា​ទទួល​បានការ​វិនិយោគ​លើអគារ​ខ្ពស់​ចាប់ពី​៥ជាន់ឡើងទៅ​ចំនួន​ ២​ ៩០៣​អគារ​

ភ្នំពេញ ៖ រាប់​គិត​ចាប់ពីឆ្នាំ២០០​០ ដល់​ឆ្នាំ២០២៤​នេះ កម្ពុជា​ទទួលបាន​ការវិនិយោគ​លើ​គម្រោងអគារ​ខ្ពស់​ៗនៅទូទាំង​ប្រទេសមាន​ចំនួន ២​ ៩០៣​អគារ ដែល​ក្នុងនោះ​ឃើញថា​រាជធានីភ្នំពេញ ជា​តំបន់​ដែល​ទទួល​បា​នគ​​ម្រោ​ង​វិនិយោគ​លើអគារ​ខ្ពស់ៗជាច្រើនជាង​គេ​ក្នុងចំណោម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ។​

យោងតាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងាររ​បស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងចំណោម​អគារទាំង​​ ២៩០៣ អគារ​នេះ ភ្នំពេញ​មានអគារ​ខ្ពស់​ចាប់ពី​៥ជាន់​ឡើងទៅ​ចំនួន ១ ៨២៤​អគារ បន្ទាប់​មកគឺខេត្តព្រះសីហនុ ជា​តំបន់​ដែល​មានការវិនិយោគ​លើអគារ​ខ្ពស់ច្រើនជា​ងគេ ដោយក្នុងគិតត្រឹម​ឆ្នាំ ២០២៤​នេះ ខេត្តព្រះសីហនុ​ មានអគារ​ខ្ពស់​ចំនួន ៧៣៨ អគារ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​​មានចំនួន ២៧២​អគារ ។

របាយការណ៍​ក៏បានបង្ហាញផងដែរ​នូវចំនួនអគារ​ចាប់ពី ៥ជាន់ ដល់ ​៩​ជាន់ ​មាន​ចំនួន ១ ៦៨០​អគារ , អគារ​កម្ពស់​ចាប់ពី​ ១០ជាន់ ដល់​ ១៩ជាន់ ​មានចំនួន ៧៥៨​អគារ អគារ​កម្ពស់ចាប់ពី​ ២០ជាន់ ដល់​ ២៩ជាន់ មានចំនួន ២៥២​អគារ, អគារ​កម្ពស់ចាប់ពី​ ៣០​​ ដល់ ​៣៩​ជាន់ ​មានចំនួន ១៥៣​អគារ​ និងអគារ​កម្ពស់ចាប់ពី​ ៤០​​ជាន់ឡើង​ទៅ​មានចំនួន ៦០​អគារ ។​ ដោយឡែក សម្រាប់តែឆ្នាំ២០២៤នេះ ការ​វិនិយោគ​លើគម្រោងអគារ​ខ្ពស់​ចាប់ពី​ ៥ជាន់ឡើងទៅ​មានចំនួន ១៦៥គម្រោង ស្មើនឹង​១៨៤​អគារ​បន្ថែម​ទៀត​ផង​ដែរ ។

ក្រុមហ៊ុន​អចលនទ្រព្យ CBRE បានឱ្យដឹងតាមរយៈការស្រាវជ្រាវរបស់ខ្លួនថា ការ​វិនិយោគ​លើ​អគារ​ ឬការ​វិនិយោគលើវិស័យអចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា មាន​សន្ទុះ​ងើប​ឡើង​ខ្លាំង​នៅក្នុងអំឡុងឆ្នាំ ២០១៧ រហូតដល់ឆ្នាំ២០១៩ និងចាប់ផ្ដើមធ្លាក់ចុះ​វិញចាប់ពី​ឆ្នាំ​២០២០ ជា​អំឡុងពេល​ដែលពិភពលោក​បានជួបនឹង​វិបត្តិ​ជំងឺកូវីដ​១៩ និង​ក្រោយមកទៀត​ក៏ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​សកល​ដោយសារតែរងឥទ្ធិពល​ពី​សង្គ្រាម​រវាង​រុស្ស៊ី និងអ៊ុយក្រែន និង​ធ្វើឱ្យការ​វិនិយោគ​អគារ​ខ្ពស់ៗ​នៅកម្ពុជា​ជាពិសេស​នៅខេត្ត​ព្រះសីហនុ​ជាច្រើន​បាន​ជាប់​គាំង​​ ។​

​​ក្រោយវិបត្តិ​កូវីដ​១៩ និង​វិបត្តិ​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និងអ៊ុយក្រែន រាជរដ្ឋាភិបាលកម្ពុជា​បាន​ប្រើប្រាស់​យន្តការ​ដោះស្រាយ​និងស្វែង​រក​វិនិយោគទុន​ថ្មីៗ​មកបន្ត​និង​បញ្ចប់គម្រោង​អគារ​នៅក្នុង​ខេត្តព្រះសីហនុ ក៏ដូចជា​គម្រោង​វិនិយោគដែលជួបបញ្ហា​​ ។ ជា​លទ្ធផល​ គម្រោងអគារ​ជាប់គាំង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ដោះស្រាយ និងលើកទឹកចិត្ត​​និង​ជំរុញ​ឱ្យ​​មានការ​វិនិយោគជា​បន្តបន្ទាប់ឡើងវិញ ។

លោក ​សៅ ហុក ប្រធាន​ក្រុមហ៊ុនអចលនទ្រប្យ​ KW Cambodia សាខា​ខេត្តព្រះសីហនុ បានមាន​ប្រ​សា​ស​ន៍ឱ្យ​ដឹងថា​ បន្ទាប់ពីរាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ដំណើរការ​នូវ​កម្មវិធីពិសេស​ជំរុញ​ការវិនិយោគនៅ​ខេត្ត​ព្រះ​​​សី​ហនុ ឃើញថា​ខេត្តមួយនេះ ចាប់ផ្ដើមទទួល​បាន​ការ​វិនិយោគទាំង​គម្រោង​វិនិយោ​គ​ដែលជាប់គាំងនិងគម្រោង​វិនិយោគ​ថ្មីៗជា​បន្តបន្ទាប់ធ្វើឱ្យ​តម្រូវ​ការ​ដី​ធ្លី​សម្រាប់​សាងសង់អគារ​និងការវិនិយោគនានា​ចាប់ផ្ដើមមានកំណើន​ឡើង​ និង​រំពឹងថា​សកម្មភាព​នៃការ​វិនិយោគនឹង​ចាប់ផ្ដើមល្អ​ឡើងវិញផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​