លោកជំទាវបណ្ឌិត ជា សិរី ៖ ទិន្នន័យមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា នៅក្នុងវិស័យហិរញ្ញវត្ថុ ទិន្នន័យមានសក្តានុពល និងភាពចាំបាច់យ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុដោយការបង្កើតដំណោះស្រាយទៅដល់ប្រជាជន ដែលមានកង្វះក្នុងការប្រើប្រាស់សេវាកម្មធនាគារ។

លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence) គឺជាកត្តាចម្បងដើម្បីអភិវឌ្ឍបដិវត្តន៍ទី៤នេះ។

លោកជំទាវបានថ្លែងបន្តថា ៖

“នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថលនីយកម្ម ខ្ញុំមានសុទិដ្ឋិនិយមថា កម្មវិធីសិក្សាដែលយើងបានរៀបចំ នឹងអាចបង្កើនធនធានយុវជនដែលមានសម្ថភាពច្បាស់លាស់ អាចបង្កើតដំណោះស្រាយច្នៃប្រឌិតនៅលើវិស័យបច្ចេកវិទ្យា សុខមាលភាព ទូរគមនាគមន៍ និងហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតផងដែរ។ នៅក្នុងវិស័យហិរញ្ញវត្ថុ ទិន្នន័យពិតជាមានសក្តានុពលយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុដោយការបង្កើតដំណោះស្រាយទៅដល់ប្រជាជនយើង ដែលមានកង្វះក្នុងការប្រើប្រាស់សេវាកម្មធនាគារ”

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ស៊ីប៊ីស៊ី និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានសហការគ្នាជាដៃគូយុទ្ធសាស្ត្រ ដែលជាការរួមបញ្ចូលគ្នាថ្មីមួយមិនធ្លាប់មានពីមុនមករវាងវិស័យឯកជនជាមួយនឹងថ្នាក់ឧត្តមសិក្សា។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងភាគីទាំងពីរគឺដើម្បី ផ្ដល់ឱកាសដល់និស្សិតកម្ពុជាដែលមានសមត្ថភាពស័ក្ដិសមនឹងទទួលអាហារូបករណ៍ថ្នាក់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្ររងលើជំនាញវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បច្ចុប្បន្ន សាកលវិទ្យាល័យកំពុងណែនាំកម្មវិធីបរិញ្ញាបត្រវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មដំបូងបង្អស់របស់ប្រទេសកម្ពុជា ដោយសហការជាមួយសាកលវិទ្យាល័យ Osaka Metropolitan ប្រទេសជប៉ុន។ នៅឆ្នាំនេះ អាហារូបករណ៍ CBC Data Science and Engineering នឹងបើកជូននិស្សិតកម្ពុជាចំនួន ២នាក់ ដែលទទួលបានតំណែងកំពូលក្នុងការប្រលងចូល RUPP និងបង្ហាញពីតម្រូវការផ្នែកហិរញ្ញវត្ថុ។ លើសពីការគ្របដណ្តប់ពេញលេញនៃថ្លៃសិក្សាដល់អ្នកជាប់អាហារូបករណ៍  CBC ក៏នឹងធ្វើការជាមួយមហាវិទ្យាល័យវិស្វកម្មដើម្បីផ្តល់នូវការបង្ហាញការបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈ និងការគាំទ្រការស្រាវជ្រាវសម្រាប់និស្សិតពីកម្មវិធីវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម។ នេះគឺមានគោលបំណងក្នុងការធ្វើឱ្យនិស្សិតទទួលបានជំនាញឲ្យគេត្រៀមខ្លួនរួចជាស្រេចក្នុងទីផ្សារនៅពេលពួកគេបញ្ចប់ការសិក្សា។

ឯកឧត្ដមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញពិតជាត្រូវការ ការចូលរួមពីគ្រប់ស្ថានប័នទាំងអស់ ដើម្បីផលិតធនធានមនុស្សសម្រាប់ប្រទេសជាតិ។ សម្រាប់កម្មវិធីនៅថ្ងៃនេះ ជាគំរូ និងសក្ខីភាពមួយបង្ហាញពីការចូលរួមរបស់ក្រុមហ៊ុនឯកជនក្នុងការផលិតធនធានមនុស្សសម្រាប់សង្គមជាតិ។ លោកបណ្ឌិត ងួនផាន់ ភក្ដី  ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មបានមានប្រសាសន៍ថា “តាមរយៈថវិការរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងជាពិសេសស្ថិតក្រោមការណែនាំនិងជួយជ្រុំជ្រែងពីឯកឧត្តមសាកលវិទ្យាធិការមហាវិទ្យាល័យវិស្វកម្មបានទទួលការអនុញ្ញាត ពីក្រសួងអប់រំយុវជននិងកីឡាឲ្យទទួលនិស្សិតសិក្សាមុខជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យសម្រាប់ឆ្នាំសិក្សា២០២១–២០២២នេះ។

លោកអឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា ៖

“ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មបច្ចេកវិទ្យាឧបករណ៍វិភាគទិន្នន័យបានដឹងច្បាស់ពីដំបូងថា វិស័យបច្ចេកវិទ្យាមានការវិវឌ្ឍលឿនណាស់។ ដូចច្នេះដើម្បីអាចអភិវឌ្ឍទាន់ការវិវឌ្ឍនដ៏ឆាប់រហ័សរបស់សេដ្ឋកិច្ច និងបច្ចេកវិទ្យាយើងត្រូវមានការរួមបញ្ចូលសហការគ្នារវាងវិស័យកឯកជនជាមួយនឹងវិស័យអប់រំដូចជាសាកលវិទ្យាល័យ។ យើងមានសេចក្ដីសោមនស្សទទួលស្វាគមន៍កិច្ចសហការនេះដែលជាផ្នែកមួយនៃកិច្ចការងារទំនួលខុសត្រូវសង្គមដែលជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនាញវិជ្ជាជីវៈទៅដល់និស្សិត ហើយទន្ទឹមនឹងនេះយើងក៏ហាក់បីដូចជាបានជួយរៀបចំឲ្យប្អូនៗបានត្រៀមខ្លួនជាសសរទ្រូងនៅក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចផងដែរ”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​២០២៦​-​២០៣០​» ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដោយ​រំពឹង​ថា​នឹង​ក្លាយជា​ក្របខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ​និង​ចីរភាព

វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/08/2026

ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យ​ជួបនឹង​បញ្ហាប្រឈម ក៏ដូចជាការធ្លាក់​ចុះនៃតម្រូវការ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយសម្រួល​បានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

ជម្លោះ​យោធា ​និង​នយោបាយ​ដែល​អូសបន្លាយ​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ ​កំពុង​ផ្លាស់ប្តូរ​ពី​វិបត្តិភូមិសាស្ត្រ​នយោបាយ​បណ្តោះអាសន្ន ​ទៅជា​បញ្ហា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ដែល​កំពុង​សាកល្បង​ទាំង​ភាព​ស្អិត​រមួត​ ​និង​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​ ​BRICS​ ​និង​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ​(​SCO​)​

​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

អាមេរិក កំពុង​ព្រាងច្បាប់​យុទ្ធសាស្ត្រ​ថ្មី​ ដែលអាចអនុញ្ញាត​​ឱ្យ​ប្រធានាធិបតី​អាមេរិក​ មាន​សិទ្ធិ និងជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី​កើតមាន​ជម្លោះ​យោធា​ជាមួយ​រុស្ស៊ី ​ឬ​មហាយក្សចិន

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

​ ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ

សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

ជំនួញ, ព្រឹត្តិការណ៍

• 07/08/2026

សហគ្រិន​ថ្មី​ថ្មោង​ម្នាក់​ក្នុង​វិស័យ​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ ​(​MSME​) ​បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់​ទៅជា​ឱកាស ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ម្សៅ​នំ​ភីហ្សា​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​ ​នៅក្នុង​ប្រទេស​កម្ពុជា

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម

តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយកើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ