ឯកឧត្តម នេត្រ ភក្ក្រា៖ យើងជ្រើសរើសធ្វើយុទ្ធនា​ការ​អន្ទាក់សូន្យពីរដងក្នុងខេត្តពោធិ៍សាត់ ព្រោះខេត្តនេះ​មានលក់សាច់សត្វព្រៃច្រើន

(ពោធិ៍សាត់)៖ ក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលបានប្រព្រឹត្តិទៅនាខេត្តពោធិ៍សាត់ អ្នកនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ពីមូលហេតុនៃការប្រារព្ធធ្វើយុទ្ធនាការឡើងចំនួន២ដងនៅក្នុងខេត្តតែមួយ។ ដែលការជ្រើសរើសធ្វើបែបនេះ គឺក្រោយបានសិក្សាឃើញថាមានការលក់សាច់​សត្វព្រៃច្រើន នៅក្នុងខេត្តពោធិ៍សាត់។

ដោយឡែក យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ លើកទី១គឺបានប្រព្រឹត្តិទៅ នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ៦ និងទី៧ ខែមេសាកន្លងទៅ រីឯលើកទី២ បានប្រព្រឹត្តិទៅក្នុងខេត្តដដែល នាថ្ងៃទី ២១ និង ២២មេសានេះ។

ឯកឧត្តម នេត្រ ភក្ក្រា បានមានប្រសាសន៍ថា៖

“យើងបានធ្វើយុទ្ធនាការនៅក្នុងខេត្តពោធិ៍សាត់​ចំនួនពីរដង…ពីរដងដោយសារតែខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលយើងបានសិក្សា ទៅថាជាតំបន់​ដែលមានការ​លក់សាច់សត្វព្រៃច្រើន ហើយក៏ជាតំបន់ដែលមានសត្វព្រៃច្រើន ដោយសារ​តែតំបន់នេះ​ជាប់ជាមួយនឹងតំបន់ជួរភ្នំក្រវាញ”

ឯកឧត្តមបន្តមានប្រសាសន៍ថា៖

“ហើយយើងមានដែនជម្រកសត្វព្រៃ មានឧទ្យានជាតិដែលនៅក្នុង​កន្លែង​​​របស់យើងនេះ ហើយការជ្រើស​រើសយកទីរួមខេត្តផង និងយកស្រុក​វាលវែងនេះផង​ ក៏ដើម្បី​បញ្ជ្រាបនូវសារសំខាន់ៗពាក់ព័ន្ធជាមួយនឹងបញ្ហាបង្កផលប៉ះពាល់ដោយអន្ទាក់ ជម្រុញ និងផ្សព្វផ្សាយ​អំពីផលប៉ះពាល់​នេះទៅឲ្យ​សា​ធារណៈជនឲ្យបានយល់ជ្រាប និងបណ្ដុះស្មារតីអោយប្រជាពលរដ្ឋ​ចូលរួមថែរក្សា និងអភិរក្សសត្វព្រៃ”

សត្វព្រៃដែលមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី សម្រាប់ភពផែនដីហើយជីវៈចម្រុះនេះ​ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធានានូវបរិស្ថានប្រព័ន្ធអេកូឡូស៊ី​ ជាពិសេស​គឺធានានូវ​ចំណីអាហារ ដែលមិនមែនជាសាច់សត្វព្រៃនោះទេ។ ផ្ទុយទៅវិញ ​យើងសំដៅទៅលើតួនាទី​របស់សត្វព្រៃនៅក្នុងការធានានូវនិរន្តរភាពនៃស្បៀងអាហារសម្រាប់ប្រជាជនយើង។ នេះបើតាមការ បញ្ជាក់បន្ថែមរបស់ឯកឧត្តម នេត្រ ភក្ក្រា។

យ៉ាងណាមិញ ខេត្តពោធិ៍សាត់ដែលជាខេត្តមួយ ដែលក្រសួងបរិស្ថាន​បានជ្រើសរើស​ក្នុងចំណោម​ខេត្តទាំង៦​​ ក្នុងការអនុវត្ត​យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២។ បន្ទាប់ពីខេត្តពោធិ៍សាត់ទៅ នឹងមានខេត្តកំពង់ស្ពឺ​ ខេត្តកោះកុង ​ខេត្តបាត់ដំបង ប៉ៃលិនហើយ និងខេត្តសៀមរាប ដែលជា​ខេត្តគោលដៅបន្ទាប់។

គួររំលឹកថា ក្នុងការដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ លើកទី១កន្លងទៅ ឯកឧត្តម នេត្រ ភក្ក្រា បានសង្កេតឃើញមានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន។ ក្នុងនោះអត្ថបទសារព័ត៌មាន​ ដែលពាក់ព័ន្ធ នឹងយុទ្ធនាការ បានចុះផ្សាយចំនួន​ ៥៩ចំណងជើង ហើយឯកឧត្តមានការជឿជាក់​ថា​យុទ្ធនាការ​ដំណាក់កាល ទី២នៅពេលនេះ​ ក៏នឹងចែករំលែកបន្ថែមទៀតនៅសារៈសំខាន់​ពាក់ព័ន្ធជាមួយនឹងការកាត់ បន្ថយនូវអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី