កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ​(CAMESCO25): ពីកិច្ចសហការគ្នាទៅជាកាតាលីករជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ

រាជធានីភ្នំពេញ ៖ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិន- ភាពនៅកម្ពុជា ​(CAMESCO25) ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ ២៥០នាក់ មកពីស្ថាប័ន ដៃគូប្រហែលចំនួន ១៥០ស្ថាប័ន។ ប្រធានបទសម្រាប់កម្មវិធី CAMESCO ឆ្នាំ២០២៥ នេះគឺ​ “ពីការសហការគ្នា ទៅជាកាតាលីករជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ” ដែលជាកិច្ចសហប្រតិបត្តិការរៀបចំដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងអង្គការស្វីសខន់ថាក់កម្ពុជា​ (Swisscontact Cambodia) និងតាមរយៈការផ្តល់ ហិរញ្ញប្បទានពីសហគ្រិនខ្មែរ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) និងទី​​​ភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ សន្និសីទនេះ គឺជាអនុសកម្មភាពមួយក្រោមកម្មវិធីការពង្រឹងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3EI)។

ចាប់តាំងពី ឆ្នាំ២០២២មកនេះគឺជាឆ្នាំទី៤ ជាប់គ្នានៃការរៀបចំសន្និសីទមួយនេះ បានកំពុងនឹងបន្តជំរុញបរិយា- កាសល្អ និងរឹងមាំសម្រាប់សហគ្រិនភាពនៅកម្ពុជា។ ប៉ុន្មានឆ្នាំកន្លងមកនេះ មានការរីកចម្រើនទាំងបរិមាណ និង ផលវិជ្ជមាន ដែលមានការចូលរួមចំណែកយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ កិច្ចខិតខំប្រឹងប្រែង រួមគ្នានេះ ឆ្លុះបញ្ចាំងពីការសម្រេចបានដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហការ ការពង្រីកឱកាស និងការទាក់ទាញ ការវិនិយោគកាន់តែច្រើនដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បាន មានប្រសាសន៍ថា៖ “តាមរយៈកិច្ចសហការគ្នា សហគ្រិនខ្មែរនិងដៃគូសហការ បាននិងកំពុងធ្វើការដើម្បីកសាងនិង ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតាមរយៈការផ្តល់ការគាំទ្រត្រឹមត្រូវ និងបង្កើតឥទ្ធិពលវិជ្ជមានដល់សហគ្រិន នៅកម្ពុជា។ អង្គភាពនីមួយៗមានតួនាទីពិសេសរៀងៗខ្លួន ក្នុងការផ្តល់ធនធាន និងជំនាញ ដើម្បីដោះស្រាយបញ្ហា ប្រឈម។”

CAMESCO25 បន្តរក្សាគោលបំណងរបស់ខ្លួនជារៀងរាល់ឆ្នាំ ដោយមានការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការចែករំលែកចំណេះដឹង ការជំរុញការអនុវត្តល្អ និងការសហការជាមួយអ្នកពាក់ព័ន្ធចម្រុះក្រោមគំនិតផ្តួច ផ្តើម3EI។ គម្រោងមួយនេះត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តួយ៉ាងតាមសកម្មភាពសំខាន់ៗដូចជា កម្មវិធីជួបជុំ១ថ្ងៃ ដើម្បីសហគ្រិន (Give A Day) និងកិច្ចប្រជុំបណ្តាញស្ថាប័នកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព (EBN)។

នៅក្នុងសុន្ទរកថារបស់លោក Grüninger លោកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់ប្រទេសស្វីសក្នុងការគាំទ្រ សហគ្រិនភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកនៅកម្ពុជា។ លោកបានកត់សម្គាល់ថា ការអភិវឌ្ឍជាសកល ថ្មីៗនេះបានរំលេចនូវភាពចាំបាច់នៃការពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងសេដ្ឋកិច្ចមួយឱ្យមានពិពិធភាពមាន ប្រព័ន្ធត្រឹមត្រូវ និងមានភាពធន់ជាងមុន។ លោក Grüninger បានបន្តថា នៅក្នុងបរិបទនេះ វិស័យសហគ្រាស ធុនតូច និងមធ្យមដែលរឹងមាំ និងមានថាមវន្ត អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតតម្លៃ ជំរុញនវានុវត្តន៍ និង លើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្ន។ ដើម្បីសម្រេចបាននូវគោលដៅនេះ លោកបានចង្អុលបង្ហាញពី តម្រូវការក្នុងការកែលម្អនូវបរិយាកាសអនុលោមភាពសម្រាប់ធុរកិច្ច និងការពង្រីកលទ្ធភាពក្នុងការទទួលបាន ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។

CAMESCO25 ជាព្រឹត្តិការណ៍ពេញមួយថ្ងៃ ដែលបានផ្តល់នូវសកម្មភាពជាច្រើន ចាប់ពីការធ្វើបទបង្ហាញរហូត ដល់ការពិភាក្សា ដោយផ្តោតទៅលើប្រធានបទសំខាន់ៗនិងនិន្នាការដែលកំពុងកើតមាន ដោយសង្កត់ទៅលើបញ្ហា ប្រឈម ព្រមទាំងការបង្ហាញពីដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលបានអនុវត្តនៅបណ្តាប្រទេសផ្សេងៗ ក្នុងសកលលោក។ ផងដែរនោះ កម្មវិធីសន្និសីទបានបង្ហាញប្រធានបទសំខាន់ចំនួន៥ ចាប់ពីផលវិជ្ជមាន រហូត ដល់ការវិនិយោគដែលភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា ទៅនឹងការអនុវត្តល្អៗនៅក្នុងតំបន់ និងពិភពលោក។

“អង្គការស្វីសខន់ថាក់នៅតែបន្តចូលរួមចំណែក និងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ធ្វើយ៉ាងណាលើក កម្ពស់ការរីកចម្រើនប្រកបដោយចីរភាព។ តាមរយៈគម្រោងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការ វិនិយោគ (3Ei) យើងក្នុងនាមជាអ្នកកសាងប្រព័ន្ធអេកូឡូស៊ី ផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងម្ចាស់សមូហភាព ដើម្បីជំរុញការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។ សន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹង ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា (CAMESCO) បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើង ដោយការកៀរគរដៃគូពី គ្រប់មជ្ឍដ្ឋានទាំងអស់ ក្នុងការប្រែក្លាយគោលដៅរួមទៅជាដំណោះស្រាយ ដែលយើងទាំងអស់គ្នាអាចអនុវត្តបាន តាមរយៈការសិក្សាស្វែងយល់ពីគ្នាវិញទៅមក និងភាពជាដៃគូជាមួយគ្នា។” -លោកបណ្ឌិត ដានីញ៉េល នូហ្រ្គាហា នាយកប្រចាំប្រទេសនៃអង្គការស្វីសខន់ថាក់។

ទន្ទឹមគ្នា ជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយមូលនិធិ Sasakawa Peace Foundation (SPF), មូលនិធិ Nippon, ADB Frontier, អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ), និង Aspen Network of Development Entrepreneurs (ANDE)​, សន្និសីទនេះក៏មានវគ្គជំនួប ដើម្បីជំរុញបណ្តាញ និងឱកាស វិនិយោគរវាងធុរកិច្ចថ្មី/សហគ្រាសធុនតូច និងមធ្យម និងវិនិយោគិន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

អ្នកជំនាញ​ណែនាំឱ្យ​បង្កើនការប្រុង​ប្រយ័ត្នចំពោះការទិញអចលនទ្រព្យក្នុងស្ថានភាពទីផ្សារមិនច្បាស់លាស់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2026

អ្នកជំនាញក្នុងវិស័យ​អចលនទ្រព្យបានណែនាំឱ្យ​អ្នកដែលមានបំណងទិញអចលនទ្រព្យ​សម្រាប់វិនិយោគ ឬលក់បន្តយកចំណេញ ត្រូវបង្កើនការ​ប្រុ​ងប្រយ័ត្ន​ជៀសវាង​ខាតបង់ប្រាក់កាស

គណៈកម្មាធិការវិនិយោគកម្ពុជា បន្តពិនិត្យសំណើចុះបញ្ជីគម្រោងវិនិយោគចំនួន ៩ ទុនសរុបជិត ៧០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណ​សម្បត្តិ​គ្រប់គ្រាន់ចំនួន ៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦៧លានដុល្លារអាម៉េរិក

កម្មវិធីពិសេស​ជំរុញការ​វិនិយោគ កំពុងស្រូបទាញបានគម្រោងចូល​បណ្ដាក់​ទុន​ក្នុងតំបន់ប៉ូលសេដ្ឋកិច្ចជាបន្តបន្ទាប់​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

កម្មវិធីជំរុញការ​វិនិយោគ​ត្រូវបានរាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​អនុវត្ត​ន៍​លើខេត្តព្រះសីហនុ និង​តំបន់​ភូមិភាគ​ឦសាន​ ដែលគ្របដណ្ដប់លើខេត្តចំនួន៤ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី

ការឆបោកតាមប្រព័ន្ធអនឡាញ និងជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងទាញវិស័យទេសចរណ៍ធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

ការឆបោកតាមប្រព័ន្ធអនឡាញ និងជម្លោះព្រំដែនដែលឈ្លានពានពីសំណាក់ភាគីថៃមកលើទឹកដីកម្ពុជា បាន និងកំពុងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែថមថយ

គម្រោង​​ «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» កំពុងបន្តអនុវត្ត និងពង្រីកសកម្មភាពជាអាទិភាពនៅក្នុងខេត្តរតនគិរី កំពង់ឆ្នាំង និងពោធិសាត់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/01/2026

គម្រោង​​ «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» កំពុងបន្តអនុវត្ត និងពង្រីកសកម្មភាពជាអាទិភាពនៅក្នុងខេត្តរតនគិរី កំពង់ឆ្នាំង និងពោធិសាត់

J-35 របស់ចិន ត្រៀមដាក់ចូលក្នុងខ្សែសង្វាក់ផលិតទ្រង់ទ្រាយធំ ដើម្បីបង្ហាញខ្លួនកាន់តែច្បាស់ និងច្រើនជាងមុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/01/2026

យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតរបស់ចិន J-35 នឹងអាចចាប់ផ្តើមចរចាបញ្ជាទិញពីរដ្ឋាភិបាលក្រុងប៉េកាំងបានហើយ

កម្ពុជា- ជប៉ុន ដាក់ឱ្យដំណើរការជាផ្លូវការនូវ «ក្រុមសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន» ដើម្បីជំរុញការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

ថ្នាក់ដឹកនាំជាន់ខ្ពស់ កម្ពុជា និងជប៉ុន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «ក្រុមសហបង្កើតធុរកិច្ចកម្ពុជា​-ជប៉ុន (Business Co-Creation Team -BCT)» ក្នុងគោលបំណងជំរុញការវិនិយោគរបស់ជប៉ុននៅកម្ពុជា

ក្រុមហ៊ុនជំនាញចំនួន ១៥ មកពីទីក្រុងគីតាគ្យូស៊ូ របស់ជប៉ុន ស្វែងរកការពង្រីកអាជីវកម្មទឹកស្អាតនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/01/2026

គណៈប្រតិភូមកពីទីក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន ចំនួន ១៥ បានបង្ហាញគោលបំណងចង់ពង្រីកប្រតិបត្តិការអាជីវកម្មទឹកស្អាតនៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ជូនទឹកស្អាតដល់ប្រជាជននៅទូទាំងប្រទេស

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *