ខណៈស្រូវនៅទទួលបានតម្លៃខ្ពស់ ខេត្តព្រៃវែងមានផលិតផលស្រូវថ្មី ផ្តល់ទិន្នផលខ្ពស់ ១ហិកតា ៨តោន

ព្រៃវែង ៖ ស្ថិតនៅក្នុងបរិបទទីផ្សារស្រូវមានតម្លៃថ្លៃគួរសម សម្រាប់ខេត្តព្រៃវែងបាន និងកំពុងផលិតពូជស្រូវប្រភេទថ្មីដែលស្ថិតនៅក្នុងដំណាក់កាលសាកល្បងក្នុងជំហានទី២ ជាមួយនឹងការទទួលបានលទ្ធផលគួរឱ្យគត់សម្គាល់ និងសាទរពីសំណាក់ថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ដែលជាសេនាធិការបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយនឹងដំណើរការនៃការផលិតពូជស្រូវប្រភេទថ្មីនេះ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) រួមជាមួយសហការីបានចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលស្រូវជាក់ស្តែង ដែលជាស្រូវប្រភេទពូជថ្មីនៅទីតាំងស្រែគំរូ ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ការប្រមូលផលស្រូវសាកល្បងលើកទី២នេះ លោក ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏ដូចជាម្ចាស់ស្រែគំរូបានឱ្យដឹងថា នេះគឺជាស្រូវប្រភេទពូជថ្មី ហើយនៅមិនទាន់មានការកំណត់ ឬដាក់ឈ្មោះអ្វីឱ្យច្បាស់​លាស់នៅឡើយទេ ព្រោះវាកំពុងស្ថិតក្នុងការដំាដុះសាកល្បង ហើយការដាំដុះលើកទីមួយប្រើប្រាស់គ្រាប់ពូជតែ៣០គីឡូ​ក្រាមប៉ុណ្ណោះសម្រាប់ផ្ទៃដីមួយហិកតា និងលើកទីពីរប្រើគ្រាប់ពូជ១០០គីឡូក្រាម លើផ្ទៃដីមួយហិកតា។

លោកឈិត ប៊ុនថនបានបញ្ជាក់ថា ប្រភេទពូជស្រូវថ្មីខាងលើនេះ ប្រើប្រាស់ពេលវេលាដំាដុះពី ៩០ ទៅ​៩៥ ថ្ងៃ ដែលចំនួនរយៈពេលដាំដុះប្រមាណបីខែដូចគ្នាទៅនឹងស្រូវចំប៉ីស៧០ដែរ ហើយកសិករអាចប្រមូលផលបានក្នុងកម្រិតខ្ពស់។ គួររំឭកថា ទីតាំងស្រូវគំរូស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ធ្លាប់បានពិសោធន៍ម្តងរួចមកហើយ ដោយទាំងលើកទី១ និងលើកទី២នេះ គឺទទួលបានទិន្នផលជាង ៨តោន ក្នុងមួយហិកតាដូចគ្នា។

ជាក់ស្តែងលើកទីមួយទទួលបានទិន្នផលចំនួន ៨តោន និង២៤០គីឡូក្រាម ហើយលើកទី២ អាចប្រមូលផលបានផល ៨តោន និង២០០គីឡូក្រាមក្នុងដីមួយហិកតា ហើយពូជស្រូវថ្មីនេះ អាចលក់បានថ្លៃប្រហាក់ប្រហែលទៅនឹងពូជស្រូវ ៥៤៥១ ដែលមានតម្លៃលើទីផ្សារក្នុងតំបន់ថ្ងៃនេះ ១១០០រៀលក្នុងមួយគីឡូក្រាម។

សូមជម្រាបថា ខេត្តព្រៃវែង កាលពីឆ្នាំ២០២៣នេះ(គិតត្រឹម១១ខែ) បរិមាណនាំស្រូវចេញក្រៅផ្លូវការទៅប្រទេសវៀតណាមមានចំនួនប្រមាណ ១,៩១៥,៦២៩តោន ចំណូលសរុប ៤៩៣,១៣៨,៤០៤ដុល្លារ។ ចំណែកតម្លៃស្រូវ IR504-04 ជាមធ្យមតម្លៃ១,២២០រៀល ក្នុង១គីឡូក្រាម, ស្រូវ OM5451តម្លៃ១២០០រៀលក្នុង១គីឡូ​ក្រាម និងស្រូវក្រអូបតម្លៃ ១,៣២០រៀល ក្នុង១គីឡូក្រាម។

ចំពោះផលិតកម្មដំណាំស្រូវរដូវវស្សានៅខេត្តព្រៃវែង គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អនុវត្តបានលើផ្ទៃដីព្រោះសរុប ២៨៥,០៤៤ហិកតា (ស្ទូងគ្មាន)ស្មើនឹង ១១៤.០២% នៃផែនការ ២៥០,០០០ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង ៨,២២៥ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ បញ្ចប់ការដាំដុះ ប្រមូលផលស្រូវរដូវវស្សាសម្រេចបាន ១៤៤,៣៤៦ហិកតា ស្មើនឹង៥០.៦៤% នៃផ្ទៃដីអនុវត្តបានសរុប ២៨៥,០៤៤ហិកតា បរិមាណផលសរុប ៥៥៨,៦៥២តោន។

ចំណែក ការបង្កបង្កើនស្រូវប្រាំងខេត្តព្រៃវែង បានកើនជាង៦ពាន់ហិកតា ខណៈផែនការដាំដុះមានប្រមាណ១២ម៉ឺនហិក​​​តា។ ខេត្តមួយនេះ ក្រសួងធនធានទឹកជួយអន្តរាគមន៍ដោះស្រាយបញ្ហាទឹកបានច្រើន ផ្ទៃដីសង្គ្រោះបានចំនួន ៣៦៦ ហិកតា ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន៤គ្រឿង ។

គិតត្រឹមថ្ងៃ១៣ ខែកុម្ភ: ឆ្នាំ២០២៤ ល្បឿនបង្កបង្កើនផលស្រូវដូវប្រាំង៖ស្រូវពង្រោះ(ព្រោះ)សរុប ១៣៨ ៩៥៤ហិកតា គិតជាភាគរយស្មើ ១៨៥,២៧% នៃផែនការ ៧៥ ០០០ហិកតា ប្រមូលផលសរុប ៤៥ ៣៤១ហិកតា គិតជាភាគរយ ៣២.៦៣% នៃផ្ទៃដីអនុវត្តបាន ១៣៨ ៩៥៤ហិកតា។

ចំណែកតម្លៃស្រូវ(គិតត្រឹមថ្ងៃ១៣ ខែកុម្ភ: ឆ្នាំ២០២៤) ជាមធ្យមស្រូវ IR504-04 តម្លៃ ១,២២០រៀល ក្នុង១គីឡូក្រាម, ស្រូវ OM5451តម្លៃ១២០០រៀលក្នុង១គីឡូក្រាម និងស្រូវក្រអូបតម្លៃ ១,៣២០រៀល ក្នុង១គីឡូក្រាម។

យោងតាមស្ថិតិកសិកម្ម (ឆ្នាំ២០២២) ផលិតកម្មស្រូវសរុបទាំងស្រូវវស្សា និងប្រាំង បានបង្ហាញថា នៅខេត្តបាត់ដំបងមានផ្ទៃដីផលិតស្រូវធំជាងគេ តែខេត្តព្រៃវែងផលិតស្រូវបានច្រើនជាងគេដោយសារមានដី​ស្រែ​ប្រាំងធំ និងទិន្នផលស្រូវប្រាំងខ្ពស់ជាងគេ។ ដោយឡែកនៅឆ្នាំ២០២៣ ខេត្តព្រៃវែង ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការផលិតដំណាំស្រូវ ហើយលេខ១បានទៅលើខេត្តបាត់ដំបងវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ