ចំណេះដឹងហិរញ្ញវត្ថុជួយឱ្យមនុស្សម្នាក់ៗគ្រប់គ្រងលុយបានត្រឹមត្រូវ

ភ្នំពេញ ៖ ការយល់ដឹង និងការប្រើប្រាស់គំនិត និងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ គឺសំដៅទៅលើចំណេះដឹងហិរញ្ញវត្ថុ។ ការរៀបចំផែនការថវិកា ការវិនិយោគ ការគ្រប់គ្រងឥណទាន និងការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាសមត្ថភាពហិរញ្ញវត្ថុមូលដ្ឋាន ដែលមនុស្សគ្រប់គ្នាគួរតែមាន។ និយាយជារួម ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺសំដៅទៅលើសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ។ ការសម្រេចបាននូវគោលដៅជីវិតរបស់ម្នាក់ៗ រួមទាំងការចូលនិវត្តន៍ ការសិក្សា និងការធ្វើដំណើរកម្សាន្ត នឹងអាចកាន់តែងាយស្រួលនៅពេលមានការរៀបចំផែនការហិរញ្ញវត្ថុបានល្អ។

គោលបំណងសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជួយដល់បុគ្គលម្នាក់ៗយល់ដឹងអំពីសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ មនុស្សម្នាក់ៗអាចរស់នៅដោយមិនព្រួយបារម្ភពីបញ្ហាហិរញ្ញវត្ថុ ដោយសារមានការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុបានល្អ។

មនុស្សម្នាក់ៗមានសមត្ថភាពក្នុងការគ្រប់គ្រងលុយបានត្រឹមត្រូវ គឺដោយសារមានការយល់ដឹងច្បាស់លាស់អំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ បើគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុទេ នោះសកម្មភាព និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗអំពីការសន្សំ និងការវិនិយោគនឹងមានភាពចុះខ្សោយ ហើយគ្មានលទ្ធភាពក្នុងការគ្រប់គ្រងលុយបានត្រឹមត្រឹវនោះទេ។

 មនុស្សម្នាក់ៗអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេបានប្រកបដោយប្រសិទ្ធភាព ដោយការរៀនគោលការណ៍ហិរញ្ញវត្ថុ។ លើសពីនេះ គោលការណ៍ហិរញ្ញវត្ថុជួយសម្រួលដល់ការសម្រេចចិត្ត ការគ្រប់គ្រងហិរញ្ញវត្ថុ និងស្ថិរភាពផ្នែកហិរញ្ញវត្ថុត្រឹមត្រូវ។ ដូចគ្នានេះផងដែរ ចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្តល់នូវការយល់ដឹងស៊ីជម្រៅអំពីប្រព័ន្ធហិរញ្ញវត្ថុ ក៏ដូចជាភាពខុសគ្នានៃយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ជំរុញកំណើនហិរញ្ញវត្ថុប្រកបដោយជោគជ័យ។

មនុស្សដែលមានចំណេះដឹងហិរញ្ញវត្ថុ និងយល់ច្បាស់ពីស្ថានភាពសេដ្ឋកិច្ច ក៏អាចប្រែក្លាយលុយទៅជាឧបករណ៍ហិរញ្ញវត្ថុផងដែរ ជាជាងការទុកវាឱ្យនៅទំនេរក្នុងគណនីធនាគារ។ ក្នុងន័យនេះ បើទោះការដាក់សន្សំនៅធនាគារ វាទទួលបានការប្រាក់ក្តី ប៉ុន្តែសម្រាប់អ្នកមានចំណេះដឹងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចច្បាស់ គេអាចយកទៅវិនិយោគ ដើម្បីទទួលផលចំណេញច្រើនជាងការដាក់លុយធនាគារ។

ជារួម គោលដៅនៃទាំងការវិនិយោគ និងការសន្សំ គឺដើម្បីបង្កើនលុយ ហើយនឹងជួយឱ្យមនុស្សម្នាក់ៗអាចមានអនាគតប្រកបដោយសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងសុភមង្គល។ នៅពេលវិនិយោគលុយជាមួយនឹងយុទ្ធសាស្រ្តត្រឹមត្រូវ វានឹងផ្តល់ផលចំណេញច្រើន តែត្រូវប្រាកដថា ការវិនិយោគនោះគឺមានភាពឆ្លាតវៃ និងមានផែនការច្បាស់លាស់។

សរុបមក ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាបំណិនជីវិតដ៏សំខាន់មួយដែលមនុស្សម្នាក់ៗត្រូវមាន ព្រោះវាជួយបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។ ការសន្សំ ការរៀបចំផែនការថវិកា និងផែនការហិរញ្ញវត្ថុ គួរតែផ្សព្វផ្សាយ និងបញ្ជ្រាបឱ្យបានទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យសេដ្ឋកិច្ច-សង្គម កាន់តែមានភាពរីកចម្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​