ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ អាចរំពឹងទទួលបានប្រមាណ ៤,៥ភាគរយ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀតដល់ ៥.៥ភាគរយ នៅក្នុងឆ្នាំ២០២៣។

របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ មិនត្រូវបានគេរំពឹងថា នឹងងើបឡើងវិញដល់កម្រិតដែលធ្លាប់មានដូចកាលពីមិនទាន់មានវិបត្តិជំងឺកូវីដ-១៩ នោះទេ ខណៈដែលឧស្សាហកម្មទេសចរណ៍ អាចរំខានដល់ការងើបឡើងវិញ ស្របគ្នានឹងហានិភ័យហិរញ្ញវត្ថុ ដែលបានកើនឡើងជាមួយនឹងកំណើននៃបំណុល និងព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសធាតុដោយសារវត្តមាននៃវីរុសបំប្លែងថ្មី «អូមីក្រុង» ។

របាយការណ៍ដដែលបានបន្តទៀតថា ភាពប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ-១៩ អាចនឹងធ្វើឱ្យការស្តារសេដ្ឋកិច្ចរបស់កម្ពុជា មានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ បន្ទាប់ពីនៅឆ្នាំ២០២១ ត្រូវបានកែសម្រួលពី ៤ ភាគរយ មកនៅត្រឹមជាង ២ ភាគរយវិញ ហើយវិស័យទេសចរណ៍ និងការធ្វើដំណើរ ដែលត្រូវបានព្យាករណ៍ថា បានផ្តល់ការងារប្រហែល ២លានកន្លែង បានរួមចំណែកមួយភាគបួន (១/៤) នៃផលិតផលសរុបក្នុងស្រុក ក្នុងអំឡុងមុនពេលជំងឺរាតត្បាតត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។

ដោយឡែក យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២២ នេះ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។
ស្រដៀងគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ ព្រមទាំងទស្សនវិស័យឆ្នាំ២០២២ រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនបន្ថែមទៀតលើស ៥% នៅឆ្នាំ២០២២ ដោយសារកម្ពុជាទទួលបាននូវកិច្ចព្រមព្រៀងជាមួយភាគីចិន កូរ៉េ និង RCEP ជាពិសេសការនាំចេញកសិផលកែច្នៃ កសិ-ឧស្សហកម្ម និងផលិតផលកសិកម្មនឹងមានការកើនឡើង៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content