ភ្នំពេញ ៖ មានការលើកឡើងផ្សេងៗពីគ្នាជាច្រើនពាក់ព័ន្ធទៅនឹងការដាក់បំរាមគោចររយៈពេល14ថ្ងៃនៅទូទាំងរាជធានីភ្នំពេញ ដោយក្នុងនោះមានទាំងការលើកឡើងពីផលប៉ះពាល់ដល់ប្រយោជន៍សាធារណៈជនមួយចំនួនដែលជាអាជីវករលក់ដូរពេលរាត្រី ក៏ដូចជាការលើកឡើងពីគុណប្រយោជន៍នៃការដាក់បំរាមនេះផងដែរ។
សម្រាប់តែការទិញ-លក់បន្លែផ្លែឈើពេលយប់ចាប់ពីម៉ោង8យប់ដល់ម៉ោង5ភ្លឺ រយៈពេល2សប្តាហ៍នៅទីផ្សារដើមគរ ត្រូវបានប្រធានផ្សារអះអាងថានៅតែបន្តមានសកម្មភាពធម្មតា មិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ដូរដូចធម្មតា ដោយគណៈកម្មការ ផ្សារបាន និងកំពុងបំពេញការងារយ៉ាងមមាញឹកក្នុងការបំពេញឯកសារ និងកាតសំគាល់ខ្លួនជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរទាំងនេះ ដើម្បីឱ្យពួកគាត់ មានសិទ្ធិអាចធ្វើដំណើរចេញចូលរាជធានីភ្នំពេញដោយមិនមានការឃាឃាំង និងពិន័យពីអាជ្ញាធរមានសមត្ថកិច្ច ។
លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី2 ខែមេសា នេះថា ៖
“ចំពោះផ្សារដើគរគឺ មិនមានការបិទការលក់ដូរ ឬ ផ្គត់ផ្គង់បន្លែផ្លែឈើនោះទេ។ ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យនៅពេលយប់ ខាងគណៈកម្មការផ្សារបាន នឹងកំពុងរៀបចំធ្វើកាតសម្គាល់ ខ្លួនជូនពួកគាត់ហើយដើម្បីឱ្យពួកគាត់បានមកបំពេញការងារ និងប្រកប អាជីវកម្មដោយមិនមានការឃាត់ពីអាជ្ញាធរមានសមត្ថកិច្ច”

លោក អ៊ូ ចន្ថា ដែលជាអាជីវករលក់មីឆា នៅមុខផ្សារអូឫស្សីបាននិយាយបែបត្អូញត្អែរថា ការសម្រេចដាក់ចេញនូវបំរាមបិតការធ្វើចរាចរនៅពេលយប់របស់រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឱ្យប៉ះពាល់ដល់ការរកទទួលទានរបស់ប្រជាពលរដ្ឋដែប្រមុខរបរនៅពេលយប់យ៉ាងខ្លាំង។
លោកបញ្ជាក់ថា «ជាទូទៅខ្ញុំបើកលក់ចាប់ពីម៉ោង6ល្ងាច ហើយទម្រាំរៀបចំកន្លែងរួចរាល់អាចម៉ោងជិត7យប់ ហើយមិនទាន់បានមួយម៉ោងស្រួលបួលផងដល់ម៉ោង8ដែលជាពេលវេលាត្រូវបិទចរាចរណ៍ ផ្អាកការធ្វើដំណើរតាមផ្លូវ។ សាលាក្រុងឱ្យលក់ដោយការវេចខ្ចប់បាន ប៉ុន្តែបើមិនអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ផង តើមានអ្នកណាគេមកទិញ? វាខុសប្លែកពីអ្នកលក់បន្លែបោះដុំពេលយប់នៅផ្សារដើមគរ ដែលអតិថិជនរបស់ពួកគេភាគច្រើនជាអាជីវករធំៗ ដែលជាឈ្មួញទិញយកទៅលក់បន្តតាមផ្សារនានា ឬតាមបណ្តាខេត្ត ដែលមានលិខិតបញ្ជាក់ពីផ្សារ ប៉ុន្តែសម្រាប់អ្នកទិញមីឆា បាយឆា គ្មានលិខិតធ្វើដំណើរ ឬលិខិតដឹកជញ្ជូនដូចគេនោះទេ»។
ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានមានប្រសាសន៍ថា លោកគាំទ្រទៅនឹងការសម្រេចផ្អាកការធ្វើចរាចរណ៍ពេលយប់ ឬហាមមិនឱ្យមានការជួបជុំដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ប៉ុន្តែគួរពិនិត្យលើការពន្យាពេលត្រឹមម៉ោង9 ឬ10យប់ ដើម្បីទុកពេលឱ្យអាជីវករ ឬអ្នករត់កងបីអាចរកចំណូលសម្រាប់ទំនុកបម្រុងគ្រួសារបានខ្លះ។
លោកបានបន្តថា «មានអាជីវករមួយចំនួនបានសំណូមពរមកដែរថា សុំឱ្យជួយសម្របសម្រួលខ្លះ ព្រោះពួកគាត់រកស៊ីបានតែពេលយប់ ដូចជាលក់មីឆា បាយឆា ទឹកក្រឡុក ហើយអ្នកខ្លះរត់ម៉ូតូកង់បីជាដើម លុះពេលបំរាមបិតការធ្វើដំណើរលឿនពេក ដូចបិទឆ្នាំងបាយពួកគាត់។ ពួកគាត់បានស្នើសុំរដ្ឋាភិបាលជួយពន្យាពេលវេលាបន្តិច ឬអាចត្រឹមម៉ោង10យប់ ដើម្បីពួកគាត់អាចរកចំណូលពីការលក់បានខ្លះ»។
អ្នកវិភាគសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ចាន់ សុផល បានលើកឡើងថា វិធានការនេះល្អ សម្រាប់ទប់ស្កាត់កូវីដ19 ប៉ុន្តែបើមើលក្នុងរយៈពេលខ្លី នាំឱ្យមនុស្សពិបាករកស៊ី ធ្វើឱ្យមានភាពតានតឹងមួយរយៈ តែប្រសិនបើវិធានការនេះ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងរីករាលដាលពីព្រឹត្តិការណ៍សហគមន៍20កុម្ភៈ នោះមានន័យថា ល្អសម្រាប់រយៈពេលវែងទៅមុខទៀត គឺថាអាចមានការបើកទូលាយឡើងវិញ នោះដំណើរការសេដ្ឋកិច្ចនឹងងើបឡើងវិញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content