WHO​ អំពាវនាវឱ្យមានវិធានការថ្មី​ ដើម្បីដោះស្រាយ​បញ្ហាសុខភាពផ្លូវចិត្ត​នៅកន្លែងធ្វើការ

អង្គការ​សុខភាពពិភពលោក​ (WHO) បានអំពាវនាវ​ឱ្យ​មាន​សកម្មភាព​ជាក់ស្តែង​ ដើម្បីដោះស្រាយបញ្ហា​សុខភាពផ្លូវចិត្ត​សម្រាប់បុគ្គលិក​នៅកន្លែងធ្វើការងារ​។ ការអំពាវនាវនេះ​ ធ្លាក់មក​ក្រោយ​អង្គការសុខភាពពិភពលោក​រកឃើញពីការខាតបង់យ៉ាងច្រើន​លើសេដ្ឋកិច្ច​ដែលបណ្តាលមកពី​ជំងឺធ្លាក់​ទឹកចិត្ត​ និងការថប់អារម្មណ៍​។

តាមការប៉ាន់ស្មាន​ ជារៀងរាល់ឆ្នាំ ​ដោយសារតែជំងឺធ្លាក់ទឹកចិត្ត​ ក្តីបារម្ភ និងការថប់អាម្មណ៍​ក្នុងថ្ងៃធ្វើការបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក​ខាតបង់ថវិកាជិត​ ១ទ្រីលានដុល្លារ​។ គោលការណ៍ណែនាំរបស់​ WHO ស្តីពីសុខភាពផ្លូវចិត្ត​ដែលមានគោលបំណងឆ្លើយតប​នឹងបញ្ហានេះ​ត្រូវបានចេញផ្សាយ​កាលពីចុងខែកញ្ញា​កន្លងទៅ​។

គោលការណ៍ណែនាំជា​សកលរបស់ WHO​ ស្តីពីសុខភាពផ្លូវចិត្ត​នៅកន្លែងធ្វើការ​ណែនាំសកម្មភាព​ដើម្បីដោះស្រាយ​ហានិភ័យចំពោះសុខភាពផ្លូវចិត្ត​ ដូចជា​បន្ទុកការងារធ្ងន់​ អាកប្បកិរិយាអវិជ្ជមាន​ និងកត្តាផ្សេងទៀត​ដែលបង្កើតទុក្ខព្រួយនៅកន្លែងធ្វើការ​។

ជាលើកដំបូងគេ​ WHO ណែនាំការបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រង​ ដើម្បីកសាងសមត្ថភាពរបស់ពួកគេក្នុងការជៀសវាង​នូវបរិយាកាសការងារដែលមានភាពតានតឹង​ និងត្រូវដោះស្រាយចំពោះករណី​បុគ្គលិកណា​ដែលមានទុក្ខព្រួយ​ ឬប៉ះពាល់ផ្នែកអាម្មណ៍​។

របាយការណ៍សុខភាពផ្លូវចិត្ត​របស់​ WHO ដែលបានបោះពុម្ពផ្សាយ​ក្នុងខែមិថុនាឆ្នាំ ២០២២នេះ​ បង្ហាញថា​ ក្នុងចំណោមមនុស្សមួយពាន់លាននាក់​ដែលរស់នៅជាមួយជំងឺផ្លូវចិត្ត​ក្នុងឆ្នាំ២០១៩​ មាន ១៥%​ ជាមនុស្សពេញវ័យ​មានអាយុធ្វើការ​បានជួបប្រទះបញ្ហាផ្លូវចិត្ត​។

ការរើសអើង​ និងវិសមភាពត្រូវបានរកឃើញថាជាកត្តា​ដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត។ ក្រៅពីនេះ​ការគំរាមកំហែង និងអំពើហិង្សាផ្លូវចិត្តនៅកន្លែងធ្វើការ​ក៏ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តដែរ​។ ប៉ុន្តែ​ ការពិភាក្សា ឬការបង្ហាញអំពីសុខភាពផ្លូវចិត្ត នៅតែជាបម្រាមនៅក្នុងការកំណត់​នៃ​ការងារ​នៅទូទាំងពិភពលោក​។

គោលការណ៍ណែនាំ​ ក៏បានណែនាំផងដែរ​នូវវិធីល្អប្រសើរជាងមុន​ក្នុងការបំពេញតម្រូវការរបស់​បុគ្គលិក​ដែលមានស្ថានភាព​សុខភាពផ្លូវចិត្តមិនល្អ ដោយស្នើអន្តរាគមន៍ដែលគាំទ្រដល់ការវិលត្រឡប់របស់ពួកគេឲ្យទៅធ្វើការវិញ​ ហើយសម្រាប់អ្នកដែលមានស្ថានភាពសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ​ ត្រូវផ្តល់អន្តរាគមន៍​ដែលជួយសម្រួលដល់ការចូលធ្វើការនៅកន្លែង​ដែលមានប្រាក់ឈ្នួល​។ សំខាន់ជាងនេះផងដែរ​ គោលការណ៍ណែនាំនេះ​ បានអំពាវនាវឱ្យមានអន្តរាគមន៍សំដៅលើការការពារសុខភាព​ មនុស្សធម៌ និង​បុគ្គលិកសង្គ្រោះបន្ទាន់​។

លោកវេជ្ជបណ្ឌិត​ តេដ្រូស ប្រធានអង្គការសុខភាពពិភពលោក​បាននិយាយថា​ ៖

“វាដល់ពេលហើយ​ដែល​ត្រូវផ្តោតលើបញ្ហាការងារ​ដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើងគ្រប់គ្នា​។ សុខុមាលភាព​របស់បុគ្គលម្នាក់ៗ​ គឺជាហេតុផលគ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពឆ្លើយតបនឹងបញ្ហាសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ​។ សុខភាពផ្លូវចិត្តមិនល្អ​ អាចជះឥទ្ធិពលអាក្រក់ដល់ដំណើរការ​ និងផលិតភាព​របស់បុគ្គលម្នាក់ៗផងដែរ”

សម្រាប់លោកប្រធានអង្គការសុខភាពពិភពលោក​ គោលការណ៍ណែនាំថ្មីទាំងនេះ​ អាចជួយការពារស្ថានភាពការងារ​ និងវប្បធម៌អវិជ្ជមាន​ និងផ្តល់ការការពារ​ និងជំនួយសុខភាពផ្លូវចិត្តដែលត្រូវការច្រើនសម្រាប់​អ្នកធ្វើការ​គ្រប់ៗគ្នា​៕ អត្ថបទដោយ ៖ លី លីយ៉ា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់