លុយដុល្លារអាមេរិក US Dollar ត្រូវបានគេចាត់ទុកថាជារូបិយបណ្ណសកល ឬ Global Currency ដោយសារតែវាត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅក្នុងទុនបម្រុងនៃបណ្តាប្រទេសនានាលើពិភពលោក មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែវិទ្យាស្ថានហិរញ្ញវត្ថុ, ធនាគារកណ្តាលនៅតាមបណ្តាប្រទេសនានាក៏ទទួលស្គាល់ និងប្រើប្រាស់ផងដែរ។

គិតចាប់តាំងតែពីសង្គ្រាមលោកលើកទី២ លុយដុល្លារបានទទួលតំណែងជារូបិយបណ្ណដ៏មានទំនុកចិត្តនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់សកលលោក ដោយសារតែសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងហិរញ្ញវត្ថុមានស្ថិរភាពខ្លាំងជាងបណ្តាប្រទេសនានា។
តើកត្តាអ្វីខ្លះដែលនាំឲ្យលុយដុល្លារអាមេរិកមានអំណាច និងកម្លាំងខ្លាំងបែបនេះនៅក្នុងទីផ្សារសកលលោក?

របាយការណ៍ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF បានបង្ហាញថា លុយដុល្លារគឺជារូបិយវត្ថុដែលពេញនិយមបំផុតដោយក្នុងនោះគិតត្រឹមត្រីមាសចុងក្រោយកាលពីឆ្នាំ២០១៩លុយដុល្លារមានចំណែកដល់ទៅ៦០ភាគរយនៃទុនបម្រុងនៃធនាគារកណ្តាលទាំងអស់របស់សកលលោក ដែលរូបភាពនេះហើយជាមូលហេតុដ៏សំខាន់នាំឲ្យលុយដុល្លារមិនអាចខ្វះបានឡើយនៅក្នុងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និងអាជីវកម្មរបស់ពិភពលោក។
ធៀបទៅនឹងលុយដុល្លារ ក្នុងនោះលុយអឺរ៉ូ EURO មូលនិធិ IMF ដដែលក៏បានបង្ហាញដែរថាមានចំណែកនៅក្នុងទុនបម្រុងរបស់បណ្តាធនាគារកណ្តាលត្រឹមតែ២០ភាគរយប៉ុណ្ណោះ ដូចនេះឱកាសដែលអាចធ្វើឲ្យលុយអឺរ៉ូមកគ្រងតំណែងលុយដុល្លារក្នុងនាមជារូបិយវត្ថុដ៏មានអំណាចបំផុតនោះគឺនឹងមិនងាយកើតឡើងឡើយ។
នៅឆ្នាំ២០២០ លុយដុល្លារអាមេរិកដែលកំពុងចរាចរនៅលើទីផ្សារសកលលោកមានរហូតទៅដល់ ២,០៤ទ្រីលានដុល្លារ ខណៈដែលទំហំពាក់កណ្តាលបានហូរចូលទៅក្នុងទីផ្សារសកលក្រៅពីប្រទេសអាមេរិកខ្លួនឯង ជាពិសេសនៅក្នុងប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់សហភាពសូវៀត និងបណ្តាប្រទេសនៅអាមេរិកឡាទីន។ លើសពីនេះបំណុលរបស់សកលលោកបច្ចុប្បន្នត្រូវបានអនុម័ត និងបញ្ចេញមានចំនួនប្រមាណជា៤០ភាគរយគឺសុទ្ធតែជាលុយដុល្លារដែលនេះជាលទ្ធផលធនាគារបរទេសភាគច្រើននឹងត្រូវការលុយដុល្លារចាំបាច់ដើម្បីដំណើរការអាជីវកម្ម និងការផ្តល់កម្ចីរបស់ខ្លួន។
វិបត្តិហិរញ្ញវត្ថុក៏ជាកត្តាជុំរុញដ៏សំខាន់មួយផ្សេងទៀតដែលបានធ្វើឱ្យលុយដុល្លារកាន់តែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាក់ស្តែងកាលពីឆ្នាំ២០១៨ ធនាគារនៃប្រទេសអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស បានប្រឈមមុខទៅនឹងបំណុលច្រើនជាងមុនជាលុយដុល្លារជាជាងរូបិយបណ្ណរបស់ខ្លួន។ ក្រៅតែពីកត្តាផ្សេងៗជាច្រើនទៀត ក្នុងនោះភាពខ្លាំង និងល្បីរបស់លុយដុល្លារគឺជាហេតុផលមួយទៀតដែលនាំឲ្យរដ្ឋាភិបាលទាំងឡាយមានឆន្ទៈក្នុងការប្រើប្រាស់ និងរក្សាលុយដុល្លារឲ្យមានជាប់ជានិច្ចនៅក្នុងទុនបម្រុងបរទេសរបស់ពួកគេ។ រដ្ឋាភិបាលចំណាយលុយទិញយករូបិយបណ្ណពីប្រតិបត្តិការអន្តរជាតិ ហើយពួកគេក៏នឹងអាចទទួលបានរូបិយបណ្ណទាំងនោះពីក្រុមអាជីវកម្មក្នុងស្រុកផង និងអ្នកធ្វើដំណើរផង រួមទាំងអ្នកវិនិយោគបរទេសដែលធ្វើដំណើរចូលមកដល់ប្រទេសរបស់ពួកគេ ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content