សាស្ត្រាចារ្យមកពីសកលវិទ្យាល័យ Liege ប្រទេសប៊ែលហ្ស៊ិកនៅក្នុងបទសំភាសមួយជាមួយនឹងកាសែតបារាំង Atlantico កាលពីដើមសប្តាហ៍កន្លងមកបានធ្វើការពន្យល់ថា បញ្ហាកើនឡើងនៃតម្លៃថាមពលនៅប្លុកអឺរ៉ុបនឹងអាចនាំឲ្យពលរដ្ឋជាច្រើននឹងធ្លាក់ចូលទៅក្នុងបន្ទាត់នៃភាពក្រីក្រកាន់តែច្រើនឡើងជាងមុន។

លោកសាស្ត្រាចារ្យ Damien Ernst ក្នុងនោះក៏បានព្រមានដែរថា មកដល់ពេលនេះគឺនៅមិនទាន់មានសញ្ញាណាមួយថាស្ថានភាពនឹងអាចត្រឡប់មកប្រសើរឡើងវិញនៅក្រោយរដូវរងារនោះទេ។

ជីវភាពរបស់ពលរដ្ឋអឺរ៉ុបនឹងធ្លាក់ចុះធៀបទៅនឹងតម្លៃថាមពលដែលកំពុងកើនឡើងបានធ្វើឲ្យលោកសាស្ត្រាចារ្យហៅព្រឹត្តិការណ៍នេះថា The Perfect Storm គឺជាព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងទីផ្សារថាមពលនឹងដែលអាចធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងទៅលើសេដ្ឋកិច្ចតាមប្រទេសទាំងពលរដ្ឋ និងអាជីវកម្មនានា។
លោកបន្តថា វិបត្តិថាមពលលើកនេះមានភាពអាក្រក់ជាងកាលពីវិបត្តិហិរញ្ញវត្ថិឆ្នាំ២០០៨ឆ្ងាយណាស់ ព្រមទាំងដាច់ឆ្ងាយពីវិបត្តិប្រេងកាលពីទសវត្សឆ្នាំ១៩៧០ទៀតផង ហើយវាកំពុងធ្វើឲ្យមានផលប៉ះពាល់ខ្លាំងជាពិសេសទៅលើអំណាចនៃការទិញទំនិញរបស់ក្រុមអ្នកទិញជាពលរដ្ឋហើយលើសពីនេះនឹងមិនអាចគ្រប់គ្រងទៅលើកម្រិតអតិផរណាបានងាយស្រួលនោះឡើយ។ គួរឲ្យដឹងដែរថា តម្លៃថាមពលនៅអឺរ៉ុបបានបន្តឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយវាកំពុងបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋអឺរ៉ុបក្នុងការទទួលបានអគ្គិសនី និងកំដៅគ្រប់គ្រាននៅពេលដែលអាកាសធាតុចាប់ផ្តើមត្រជាក់នារដូវរងាខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content