ប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ចង់ឃើញកម្ពុជាបង្កើតមជ្ឈមណ្ឌលទាញប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤

ស្វីស ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានឱ្យដឹងថា ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញពីបំណងចង់ឃើញនូវការបង្កើតមជ្ឈ​មណ្ឌល​មួយដែលបង្កើតឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងប្រទេសកម្ពុជា ដែលមជ្ឈមណ្ឌលនេះមានសារៈសំខាន់ក្នុងការទាញយកអត្ថប្រយោជន៍ច្រើនពីបដិវត្តន៍ឧស្សាហកម្មទី៤ ។

នៅក្នុងជំនួបជាមួយឯកឧត្តមសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ពីទីក្រុងដាវ៉ូស ប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តមសាស្ត្រាចារ្យ ក្លោស ឆ្វាប់ ដែលមានពេលវេលាសម្រាប់ជំនួបនេះ ស្របពេលការអញ្ជើញរបស់វេទិកាសេដ្ឋកិច្ចពិភពលោក មកទីក្រុងដាវ៉ូស ក្នុងឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននាឆ្នាំនេះ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឯកឧត្តមសាស្ត្រាចារ្យ Klaus Schwab ដោយផ្ទាល់មកចូលរួមនៅក្នុងកិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី២ ដែលគ្រោងធ្វើនៅក្នុងរាជធានីភ្នំពេញ នាខែវិច្ឆិកាឆ្នាំ២០២២ ។

សម្តេចតេជោ បានមានប្រសាសន៍ថា ៖

“សម្រាប់ឯកឧត្តមសាស្ត្រាចារ្យ ក៏អាចទៅទស្សនកិច្ចនៅកម្ពុជា ដែលនឹងឃើញពីការរីកចម្រើនក្រោយប្រទេសកម្ពុជាទទួលរងការខ្ទេចខ្ទាំដោយសារសង្គ្រាម ដូច្នេះនេះ គឺជាឱកាសដែលអាចឃើញផ្ទាល់នូវការអភិវឌ្ឍការរីកចម្រើន និងសមិទ្ធផលទាំង​ឡាយរបស់កម្ពុជា”

សម្ដេចតេជោ បញ្ជាក់ថា វត្តមានឯកឧត្តមសាស្ត្រាចារ្យពិតជាមានសារៈសំខាន់នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ ដោយវេទិកានឹងមានចំណុចជាច្រើន ដែលកន្លងមកនេះធ្វើការ​ងារប្រទាក់ក្រឡាដែលមានអត្ថប្រយោជន៍ច្រើនដល់អាស៊ាន ។

ឯកឧត្តមសាស្រ្តាចារ្យ Klaus Schwab បានលើកឡើងថា លោកពិតជាចង់ឃើញនូវការបង្កើតនូវមជ្ឈ​មណ្ឌលមួយដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកបានធ្វើនៅបណ្ដាប្រទេសមួយចំនួនដូចជា នៅអាមេរិក នៅចិន និងជប៉ុនជាដើម ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត។

ឯកឧត្តមសាស្ត្រាចារ្យ Klaus Schwab បានមានប្រសាសន៍ថា ៖

“គិតថា អ្វីដែលសំខាន់នោះ គឺវាអាចទាញយកអត្ថប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤នេះ ដែលប្រើប្រាស់បច្ចេកវិទ្យាច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះទេ ការបង្កើតនូវមជ្ឈមណ្ឌលនេះ គឺអាចជាមជ្ឈមណ្ឌលមួយនៃការជួយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយដូចដែលលោកធ្លាប់ធ្វើនៅក្នុងប្រទេសផ្សេងៗទៀត”

ឯកឧត្តមសាស្ត្រាចារ្យបានលើកឧទាហរណ៍ថា ការប្រើប្រាស់ដ្រូនក្នុងការដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដែលជាតំបន់ដាច់ស្រយាលជាដើម ក៏ដូចជាការប្រើប្រាស់ដើម្បីកសិកម្ម ហើយក៏អាចមានការងារផ្សេងៗទៀតដែលទាក់ទងនឹងបច្ចេកវិទ្យា និងធនាគារជាដើម។ ក្នុងន័យនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរំពឹងថា យើងអាចធ្វើការជាមួយគ្នា ហើយនឹងចុះកិច្ចព្រមព្រៀងមួយ ដើម្បីសហការរវាងកម្ពុជាជាមួយនឹងវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ ក្នុងពេលដែលសាស្ត្រាចារ្យអញ្ជើញ​ទៅបំពេញទស្សនកិច្ចនៅកម្ពុជាតែម្ដង។

អាស៊ានមានសារៈសំខាន់ណាស់សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ជាពិសេស សម្ដេចតេជោបានដើរតួនាទីយ៉ាងសំខាន់ ដែលមិនមែនត្រឹមតែជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះទេ តែក៏ជាប្រធានអាស៊ាន ផងដែរ ដែលឯកឧត្តមសាស្ត្រាចារ្យ  Klaus Schwab ពិតជាអរគុណសម្ដេចតេជោដែលបានអញ្ជើញលោកដោយផ្ទាល់។

ឯកឧត្តម សាស្ត្រាចារ្យ ក៏បានបញ្ជាក់ដែរថា លោកក៏បានទទួលការអញ្ជើញពីក្រុមបណ្ដាប្រទេស G​20 ដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីផងដែរ ដោយឯកឧត្តម សាស្ត្រាចារ្យ នឹងអញ្ជើញចូលរួមនូវកិច្ចប្រជុំនេះ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយឯកឧត្តម បានគូសបញ្ជាក់ថា នេះក៏ជាឱកាសដ៏ល្អសម្រាប់លោក ទៅទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងការឃើញវឌ្ឍនភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ