ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងពាក់​ព័ន្ធ​ផ្សេង​ទៀត កំពុងសិក្សាធ្វើ​ការ​កែ​លម្អ រៀបចំទីប្រជុំជន និងក្រុងឱ្យបានល្អប្រសើរ

ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់ សហការ​ជាមួយក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ ព្រមទាំងក្រសួង ស្ថាប័ន​ផ្សេងទៀត​ សិក្សាធ្វើការ​កែលម្អ ​និង​រៀបចំក្រុងឱ្យបានល្អប្រសើរ មានរបៀបរៀបរយ​ ក្នុងគោលដៅរួមគ្នា​ធ្វើយ៉ាងណាឱ្យប្រទេស​កម្ពុជា​ឱ្យក្លាយជារដ្ឋទំនើប ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារកែលម្អ និងរៀបចំក្រុង ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែ​មេសា ឆ្នាំ២០២៥ ឯកឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី ​នគ​​រូប​នី​យ​ក​ម្ម​ និ​ង​សំណង់​ បានលើកឡើងអំពីកិច្ចការជាច្រើនដែលក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រសួង​ស្ថា​ប័​ន​ពា​ក់​ព័​ន្ធ​ផ្សេង​ទៀ​តត្រូវរួមគ្នាអនុវត្តជាមួយក្រុមការងារជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី​កែ​ល​ម្អ និ​ង​រៀ​ប​ចំក្រុង កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឱ្យកាន់តែល្អប្រសើរ មានសោភ័ណភាព មានភាពទាក់ទាញ សំដៅ​ក​សាង​បា​ន​នូ​វខឿនសេដ្ឋកិច្ចរឹងមាំយូរអង្វែងសម្រាប់សង្គមជាតិកម្ពុជា។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ចាត់ទុកកិច្ចការអាទិភាពទីមួយរួមមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជា​កិច្ច​ការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិ និងធានា​បាន​នូ​វដំ​ណើ​រការសេដ្ឋកិច្ចសង្គមរបស់កម្ពុជារយៈពេលយូរអង្វែង ។

ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ៖

«អ្វីដែលយើ​ង​ទាំង​អ​ស់គ្នា​ខិ​ត​ខំប្រឹ​ងប្រែង​រៀប​ចំកែ​ល​ម្អ​ទាំ​ងអ​​ស់នេះ​គឺ​ក្នុ​ងគោលដៅ​សម្រេ​ច​ឱ្យ​បាន​ច​ក្ខុ​វិ​ស័​​យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០៥០ ដោយប្រែក្លាយកម្ពុជាពីគំ​នរ​ផេះ​ផ​ង់​នៃ​ស​ង្គ្រា​ម​មកទទួលបានសន្តិភាពក្នុងសម័យសម្ដេចតេជោ ហ៊ុន សែន និងបន្តមកដល់សម័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ គឺជាសម័យទំនើបកម្មកម្ពុជា ។​ ក្រសួងដែនដី នឹងជំរុញ​​ការ​រៀបចំ​ទីក្រុងឱ្យ​បានល្អប្រសើរ ដោ​យ​មានរៀបចំផ្លូវដើរ​នៅទីក្រុង​ ដើម្បីជំរុញពលរដ្ឋ​នៅទីក្រុង​ដើរឱ្យបានច្រើន ព្រោះការ​ដើរ​បានច្រើន​នឹងជួយឱ្យ​ពលរដ្ឋ​កាត់បន្ថយ​ស្ត្រេស​ និង​ទទួល​បានសុខភាព​ល្អ​ កាត់បន្ថយជំងឺ​មិនឆ្លង​នានា»។

ឯកឧត្តមក៏បានផ្ដួច​ផ្ដើម​គំនិត​ក្នុងការ​កសាង​ផ្លូវ​ជិះកង់តាមតំបន់ឆ្នេរ​ ដោយចាប់ផ្ដើមពីខេត្ត​កែប ដល់​ខេត្ត​កោះកុង កាត់តាម​ខេត្ត​កំពត និងខេត្តព្រះសីហនុ ។​ ការ​កសាង​ផ្លូវ​ជិះកង់​នេះ នឹងអាចទាក់ភ្ញៀវទេសចរ​បរទេស​ទៅកាន់តំបន់ឆ្នេ​របាន​បន្ថែមទៀត​ផង ស្រ​បនឹង​រាជរដ្ឋាភិបាល​ក៏បានជ្រើសរើស​យកតំបន់ឆ្នេរ​ជា​គោលដៅនៃការអភិវឌ្ឍ​ផងដែរ ។​

សម្រាប់​គម្រោងសហការជាមួយ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ជាដំបូង​ នឹងជ្រើសរើស​យក​ក្រុង​ចំនួន​២ ដើម្បី​រៀបចំ គឺ​រាជធានីភ្នំពេញ និងក្រុងច្បារ​មន​ ខេត្តកំពង់ស្ពឺ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ


Leave a Reply

Your email address will not be published.Required fields are marked *