ស្វីស ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានឱ្យដឹងថា ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញពីបំណងចង់ឃើញនូវការបង្កើតមជ្ឈមណ្ឌលមួយដែលបង្កើតឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងប្រទេសកម្ពុជា ដែលមជ្ឈមណ្ឌលនេះមានសារៈសំខាន់ក្នុងការទាញយកអត្ថប្រយោជន៍ច្រើនពីបដិវត្តន៍ឧស្សាហកម្មទី៤ ។

នៅក្នុងជំនួបជាមួយឯកឧត្តមសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ពីទីក្រុងដាវ៉ូស ប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តមសាស្ត្រាចារ្យ ក្លោស ឆ្វាប់ ដែលមានពេលវេលាសម្រាប់ជំនួបនេះ ស្របពេលការអញ្ជើញរបស់វេទិកាសេដ្ឋកិច្ចពិភពលោក មកទីក្រុងដាវ៉ូស ក្នុងឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននាឆ្នាំនេះ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឯកឧត្តមសាស្ត្រាចារ្យ Klaus Schwab ដោយផ្ទាល់មកចូលរួមនៅក្នុងកិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី២ ដែលគ្រោងធ្វើនៅក្នុងរាជធានីភ្នំពេញ នាខែវិច្ឆិកាឆ្នាំ២០២២ ។
សម្តេចតេជោ បានមានប្រសាសន៍ថា ៖
“សម្រាប់ឯកឧត្តមសាស្ត្រាចារ្យ ក៏អាចទៅទស្សនកិច្ចនៅកម្ពុជា ដែលនឹងឃើញពីការរីកចម្រើនក្រោយប្រទេសកម្ពុជាទទួលរងការខ្ទេចខ្ទាំដោយសារសង្គ្រាម ដូច្នេះនេះ គឺជាឱកាសដែលអាចឃើញផ្ទាល់នូវការអភិវឌ្ឍការរីកចម្រើន និងសមិទ្ធផលទាំងឡាយរបស់កម្ពុជា”
សម្ដេចតេជោ បញ្ជាក់ថា វត្តមានឯកឧត្តមសាស្ត្រាចារ្យពិតជាមានសារៈសំខាន់នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ ដោយវេទិកានឹងមានចំណុចជាច្រើន ដែលកន្លងមកនេះធ្វើការងារប្រទាក់ក្រឡាដែលមានអត្ថប្រយោជន៍ច្រើនដល់អាស៊ាន ។
ឯកឧត្តមសាស្រ្តាចារ្យ Klaus Schwab បានលើកឡើងថា លោកពិតជាចង់ឃើញនូវការបង្កើតនូវមជ្ឈមណ្ឌលមួយដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកបានធ្វើនៅបណ្ដាប្រទេសមួយចំនួនដូចជា នៅអាមេរិក នៅចិន និងជប៉ុនជាដើម ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត។
ឯកឧត្តមសាស្ត្រាចារ្យ Klaus Schwab បានមានប្រសាសន៍ថា ៖
“គិតថា អ្វីដែលសំខាន់នោះ គឺវាអាចទាញយកអត្ថប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤នេះ ដែលប្រើប្រាស់បច្ចេកវិទ្យាច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះទេ ការបង្កើតនូវមជ្ឈមណ្ឌលនេះ គឺអាចជាមជ្ឈមណ្ឌលមួយនៃការជួយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយដូចដែលលោកធ្លាប់ធ្វើនៅក្នុងប្រទេសផ្សេងៗទៀត”
ឯកឧត្តមសាស្ត្រាចារ្យបានលើកឧទាហរណ៍ថា ការប្រើប្រាស់ដ្រូនក្នុងការដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដែលជាតំបន់ដាច់ស្រយាលជាដើម ក៏ដូចជាការប្រើប្រាស់ដើម្បីកសិកម្ម ហើយក៏អាចមានការងារផ្សេងៗទៀតដែលទាក់ទងនឹងបច្ចេកវិទ្យា និងធនាគារជាដើម។ ក្នុងន័យនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរំពឹងថា យើងអាចធ្វើការជាមួយគ្នា ហើយនឹងចុះកិច្ចព្រមព្រៀងមួយ ដើម្បីសហការរវាងកម្ពុជាជាមួយនឹងវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ ក្នុងពេលដែលសាស្ត្រាចារ្យអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាតែម្ដង។
អាស៊ានមានសារៈសំខាន់ណាស់សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ជាពិសេស សម្ដេចតេជោបានដើរតួនាទីយ៉ាងសំខាន់ ដែលមិនមែនត្រឹមតែជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះទេ តែក៏ជាប្រធានអាស៊ាន ផងដែរ ដែលឯកឧត្តមសាស្ត្រាចារ្យ Klaus Schwab ពិតជាអរគុណសម្ដេចតេជោដែលបានអញ្ជើញលោកដោយផ្ទាល់។
ឯកឧត្តម សាស្ត្រាចារ្យ ក៏បានបញ្ជាក់ដែរថា លោកក៏បានទទួលការអញ្ជើញពីក្រុមបណ្ដាប្រទេស G20 ដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីផងដែរ ដោយឯកឧត្តម សាស្ត្រាចារ្យ នឹងអញ្ជើញចូលរួមនូវកិច្ចប្រជុំនេះ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយឯកឧត្តម បានគូសបញ្ជាក់ថា នេះក៏ជាឱកាសដ៏ល្អសម្រាប់លោក ទៅទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងការឃើញវឌ្ឍនភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content