អ្នកជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ចែករំលែកចំណេះដឹង បទពិសោធន៍ដល់និស្សិតឆ្នើមនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ

ភ្នំពេញ៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងធនាគារ មកពីវិស័យរដ្ឋាភិបាល និងឯកជន បានមកចែករំលែកចំណេះដឹង បទពិសោធន៍ និងនិន្នាការទីផ្សារការងារដល់និស្សិតឆ្នើមប្រមាណ៣០០នាក់នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ(IFA)ដែលទទួលប័ណ្ណសរសើរ និងមេដាយសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នៅ Hattha Auditorium Hall រាជធានីភ្នំពេញ។ វេទិកាចែករំលែកចំណេះដឹងនេះធ្វើឡើងដើម្បីលើកទឹកចិត្តដល់និស្សិតឆ្នើមគ្រប់កម្រិត ជាពិសេសចែករំលែកពីកម្មវិធីសិក្សាដែលកំពុងធ្វើកំណែប្រែឱ្យត្រូវទីផ្សារការងារបច្ចុប្បន្ន។

នៅក្នុងវេទិកានេះ វាគ្មិនជំនាញដែលមានបទពិសោធន៍បានបង្ហាញពីវិធីសាស្ត្ររៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការបំប្លែងការងារហិរញ្ញវត្ថុបែបស័្វយប្រវត្តិក្នុងសម័យឌីជីថល បង្ហាញពីសារៈសំខាន់នៃវិក្កយបត្រឌីជីថលក្នុងការធ្វើអាជីវកម្មសាមញ្ញ និងត្រឹមត្រូវ រួមទាំងរបៀបប្រើប្រាស់ AI និង BLOCKCHAIN​ ក្នុងការប្រែលម្អប្រព័ន្ធហិរញ្ញវត្ថុ និងអាជីវកម្មបែបច្នៃប្រឌិត ព្រមទាំងប្រធានបទស្តី សេដ្ឋកិច្ចឌីជីថល ។

លោក ប៊ុន សុន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានថ្លែងថា៖ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណ​នេយ្យ បានធ្វើកំណែទម្រង់ថ្មី បន្ថែមមុខវិជ្ជាថ្មីៗចាំបាច់មួយចំនួនដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុ​ប្បន្ន ​និងសង្គមឌីជីថល។

លោកបានបញ្ជាក់ថា៖ វិទ្យាស្ថានបានបន្ថែមជំនាញថ្មីៗមួយចំនួន រួមមាន ៖ទី១-បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រទិន្នន័យ(AI & Data Science) ជាជំនាញថ្មីលើកទឹកចិត្តឱ្យនិស្សិតចាប់អារម្មណ៍ព្រោះកំពុងពេញនិយមនៅក្នុងពិភពលោកដោយអាចយកទៅប្រើប្រាស់នៅក្នុងគ្រប់វិស័យដូចជាផ្នែកគណនេយ្យ ពន្ធដារ ហិរញ្ញវត្ថុជាដើម,ទី២- ធនាគារឌីជីថលនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ(Digital Banking & Fintech) ,ទី៣- ពាណិជ្ជកម្ម និង បច្ចេកវិទ្យាពត៌មាន ( Business and IT ) ដែលបង្រួមមុខវិទ្យា៣ចូលគ្នាគឺ ការគ្រប់គ្រងពាណិជ្ជកម្ម ការគ្រប់គ្រងធនធានមនុស្ស និងទីផ្សារ,ទី៤-សន្តិសុខសាយប៊័រ និងវិស្វកម្ម សូហ្វវែរ( Cyber Security and Software engineering)  ដែលជំនាញនេះ ក្រសួងប្រៃសណីយនិងទូរគមនាគមន៍កំពុងជំរុញខ្លាំងព្រោះសម័យនេះ ពួកHacker និងមេរោគ(Virus)កំពុងលុកលុយខ្លាំង។វិស័យនេះត្រូវការគ្រប់វិស័យ។

លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម បានធ្វើបទបង្ហាញស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មកម្ពុជា ឆ្នាំ២០២៥- ២០៣៥ របស់និយ័តករគណនេយ្យនិងសវនកម្ម។

លោកស្រីបានលើកឡើងថា៖យុទ្ធសាស្ត្រអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មកម្ពុជា បានកំណត់គោលដៅយុទ្ធសាស្រ្តជាក់លាក់សម្រាប់រយៈពេល១០ ឆ្នាំខាងមុខគឺ “ប្រព័ន្ធគណនេយ្យ និងសវនកម្មដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន»។ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រខាងលើ ន.គ.ស. បានកំណត់ គោលបំណងរបស់ខ្លួន គឺចង់ឱ្យសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលជាបុគ្គល ជាប់កាតព្វកិច្ចបង្វែរ “កាតព្វកិច្ចគណនេយ្យនិងសវនកម្មដែលកំណត់ដោយច្បាប់” ទៅជា “វប្បធម៌ គណនេយ្យនិងសវនកម្ម” ដើម្បីដើរទាន់ការរីកចម្រើននៃវិស័យនេះនៅក្នុងបណ្តាប្រទេស ជឿនលឿន ក្នុងតំបន់និងពិភពលោក។

លោកស្រីអគ្គនាយករង បានបញ្ជាក់ថា៖

«យុទ្ធសាស្ត្រអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មកម្ពុជា ឆ្នាំ២០២៥- ២០៣៥ មានសសរស្តមចំនួន៦គឺ៖ ១). ការពង្រឹងសមត្ថភាពស្ថាប័ន, ២). ការអភិវឌ្ឍមូលធនមនុស្សជំនាញគណនេយ្យនិងសវនកម្ម, ៣).ការធ្វើសុខដុមនីយកម្ម ស្តង់ដាបច្ចេកទេស,៤).ការលើកកម្ពស់កម្រិតអនុលោមភាព,៥).ការលើកកម្ពស់គុណភាពសវនកម្ម, និង ៦).ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យគណនេយ្យនិងសវនកម្ម»។

លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីឌីថល បានចែករំលែកអំពីតួនាទីនៃវិក្កយបត្រអេឡិចត្រូនិកនៅក្នុងសេដ្ឋកិច្ចឌីជីថល(The Role of E-Invoicing in the Digital Economy)។

លោកអគ្គនាយករងបានឱ្យដឹងថា៖ វិក្កយបត្រអេឡិចត្រូនិក សំដៅដល់ឯកសារអេឡិចត្រូនិក ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ម៉ាស៊ីនអាចអានបាន និងត្រូវបានបង្កើត បញ្ជូន និងរក្សាទុកក្នុងទម្រង់ជាឌីជីថលដែលអាចបញ្ជាក់ ទទួលស្គាល់រវាងអ្នកលក់ អ្នកទិញ និងស្ថាប័នមានសមត្ថកិច្ច។

លោកបានបន្ថែមថា៖

«វិក្កយបត្រអេឡិច​ត្រូនិក មានអត្ថប្រយោជន៍ជួយលើកកម្ពស់តម្លាភាពសង្គមនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ចូលរួមក្នុងការទាក់ ទាញការវិនិយោគ និងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ,ចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស និងសម្ភារបោះពុម្ពនិងចូលរួមចំណែកដល់ការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថល តាមរយៈការផ្តល់បរិយាកាសសម្រាប់ការតភ្ជាប់សន្ធានកម្មឬការធ្វើអន្តរប្រតិបត្តិការរវាងប្រព័ន្ធឌីជីថល ដែលមានការពាក់ព័ន្ធទាំងអស់ក្នុងការផ្លាស់ប្តូរឬបញ្ជូនវិក្កយបត្រ ទាំងក្នុងវិស័យឯកជន និង វិស័យសាធារណៈ និងបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍនិងនវានុវត្តផ្នែកបច្ចេកវិទ្យាឌីជីថលថ្មីៗ បន្ថែមទៀត»។

គួរជម្រាបផងដែរថា៖ នៅក្នុងវេទិកានេះ លោក សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនជាធនាគារ បានធ្វើបទបង្ហាញទាក់ទងនឹង បរិវត្តកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញវត្ថុសម្រាប់សេដ្ឋកិច្ចឌីជីថល “Transforming Finance and FinTech for the Digital Economy”ខណៈកញ្ញា លូ ច័ន្ទដារ៉ាវណ្ឌី នាយកប្រតិបត្តិនៃសមាគមប្លុកឆេនកម្ពុជាធ្វើបទបង្ហាញស្តីពីបញ្ញាសិប្បនិម្មិតនិងប្លុក​ឆេន សម្រាប់នវានុវត្តន៍ពាណិជ្ជ​កម្ម និងបរិវត្តកម្មហិរញ្ញវត្ថុ “Al and Blockchain for Business Innovation and Financial Transformation” ចំណែកលោក ស៊ាន ធនិន អគ្គនាយកផ្នែកលក់ និងចែកចាយនៃធនាគារហត្ថា បានចែករំលែកពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្សនិងវិស័យធនាគារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទឹកឃ្មុំមានតម្រូវកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *