ប្រជាកសិករ នឹងចេះចាត់ចែងលុយកាក់កាន់តែប្រសើរ តាមរយៈកិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣

កំពត៖ ប្រជាកសិករនឹងទទួលបានចំណេះដឹងហិរញ្ញវត្ថុកាន់តែប្រសើរ តាមរយៈកិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ រដូវកាលទី៣ ជាពិសេសទាក់ទងការសម្រេចចិត្ត ការចាត់ចែងសាច់ប្រាក់ ឬលុយកាក់ និងការស្វែងយល់ពីកម្ចីដែលស័ក្ដិសម សម្រាប់របរបង្កបង្កើនផលដំណាំរបស់ខ្លួន តាមរយៈការចូលរួមចែករំលែកពីវាគ្មិនកិត្ដិយស ដែលជាអ្នជំនាញផ្នែកហិរញ្ញវត្ថុ និងកសិករគំរូ ដែលមានបទពិសោធជាក់ស្ដែង ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ រដូវកាលទី ៣ នឹងរៀបចំឡើងនៅលើទឹកដី ភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្ដកំពត ក្រោមប្រធានបទ «ការចាត់ចែងទុនសម្រាប់កសិករឱ្យមានប្រសិទ្ធភាព» ដែលកម្មវិធីនឹងប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ។

តាមរយៈព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងទុកថានឹងក្លាយជាវេទិកាជួបជុំមួយក្រោមស្លាកកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» ដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុឯកជន ជាតិ-អន្តរជាតិ​ សមាគម អង្គការសង្គមស៊ីវិល និងសាធារណជន អាចចូលរួមបានដោយសេរី​ ដើម្បីផ្លាស់ប្ដូរចំណេះដឹង ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ។ គោលបំណងរបស់កម្មវិធី វិថីហិរញ្ញវត្ថុ រដូវកាលទី ៣ មិនមែនត្រឹមតែបង្កើនការយល់ដឹងនោះទេ ប៉ុន្តែគឺដើម្បីជំរុញសកម្មភាពជាក់ស្ដែង អាចជួយពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុទៅដល់គ្រប់ស្រទាប់នៃសង្គម។

សូមបញ្ជាក់ថា​​ កម្មវិធី «វិថីហិរញ្ញវត្ថុ» ជាវេទិកាថ្នាក់ជាតិមួយ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា (CBC) និងក្រុមហ៊ុន អប្សរា មេឌា ស៊ឺវីស (AMS) ដោយមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា (NBC)។ តាមរយៈវេទិកានេះ កម្ពុជាកំពុងកសាងកិច្ចសហការកាន់តែរឹងមាំ ដើម្បីធានាថា អក្ខរកម្មហិរញ្ញវត្ថុនឹងក្លាយជាការទទួលខុសត្រូវរួម ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើននៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

សម្រាប់វេទិកានៃកិច្ចពិភាក្សាចំណេះដឹងហិរញ្ញវត្ថុ ក្រោមប្រធានបទ «ការចាត់ចែងទុនសម្រាប់កសិករឱ្យមានប្រសិទ្ធភាព​» នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំតួអង្គគ្រប់ភាគីសំខាន់ៗទាំងអស់ ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញសកម្មភាពអប់រំផ្នែកហិរញ្ញវត្ថុឱ្យបានទូលំទូលាយបន្ថែមទៀតទៅកាន់ប្រជាកសិករ។

វេទិកានេះ ក៏ចង់លើកទឹកចិត្តដល់ប្រជាកសិករឱ្យស្វែងយល់កាន់តែច្បាស់អំពីរបៀបនៃការគ្រប់គ្រងបែងចែកទុន ធ្វើយ៉ាងណាទទួលបានប្រសិទ្ធភាពខ្ពស់ ចៀសវាងពីកម្ចីក្រៅផ្លូវការ និងអាចសម្រេចចិត្តច្បាស់ថាតើគួរប្រើប្រាស់កម្ចីប្រភេទណាដែលស័ក្ដិសម​ ដោយមានការចែករំលែកចំណេះដឹងពីសំណាក់មន្ត្រីមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, កសិករគំរូ និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលអញ្ជើញមកពីស្ថាប័នផ្សេងៗគ្នា។​

សូមជម្រាបថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្ដល់លទ្ធភាពឱ្យប្រជាកសិករអាចធ្វើការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវទៅលើការចាត់ចែងទុន ការចេះប្រើកម្ចីប្រកបដោយឆ្លាតវៃ ការគ្រប់គ្រងបំណុល ការៀបចំផែនការហិរញ្ញវត្ថុ និងការសន្សំ ជាពិសេស ជួយឱ្យប្រជាកសិករចៀសវាងពីបំណុលលើសលប់ អាចកសាងសុខសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ច។ បន្ថែមពីលើនេះ បើគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុនោះទេ គ្រួសារជាច្រើននឹងនៅតែងាយរងគ្រោះដោយសារវិបត្តិហិរញ្ញវត្ថុ ហើយមិនអាចទទួលបានផលប្រយោជន៍ពេញលេញពីការផ្ដល់ឱកាសដោយប្រព័ន្ធហិរញ្ញវត្ថុផ្លូវការនោះឡើយ។

សូមចូលរួមទាំងអស់គ្នា នៅព្រឹកថ្ងៃទី ០៣ ខែមេសា​ ឆ្នាំ ២០២៦ ខាងមុខនេះ ដើម្បីទទួលបានចំណេះដឹងហិរញ្ញវត្ថុ និងបទពិសោធន៍ក្នុងការគ្រប់គ្រង បែងចែកសាច់ប្រាក់ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងទទួលបានផលប្រយោជន៍សម្រាប់ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *