គន្លឹះហិរញ្ញវត្ថុចំនួន ៥ សម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មវ័យក្មេង

ភ្នំពេញ ៖ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺជារឿងសំខាន់សម្រាប់ជីវិតរបស់មនុស្សពេញវ័យគ្រប់រូប។ នៅពេលអ្នកគ្រប់គ្រងលុយមិនត្រឹមត្រូវ អ្នកនឹងប្រឈមមុខនឹងបន្ទុកបំណុលដ៏ធ្ងន់ ដោយគ្មានផែនការហិរញ្ញវត្ថុ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងភាពតានតឹងក្នុងជីវិតរបស់អ្នក។ ជំនាញគ្រប់គ្រងលុយបានល្អ និងជំនាញផ្នែកហិរញ្ញវត្ថុរឹងមាំ គឺជាកត្តាសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ។

សហគ្រិន និងម្ចាស់អាជីវកម្មត្រូវតែចាត់វិធានការបន្ថែម ក្នុងការយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ព្រោះពួកគេមិនត្រឹមតែត្រូវការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវយល់ដឹងអំពីហិរញ្ញវត្ថុអាជីវកម្មរបស់ពួកគេផងដែរ។

នៅពេលអ្នកជាម្ចាស់អាជីវកម្មមួយ អ្នកកំពុងស្ថិតក្នុងទីតាំងដ៏ល្អ ដើម្បីបង្កើតប្រាក់របស់អ្នកតាមរយៈក្រុមហ៊ុនរបស់អ្នក។ នៅពេលអ្នកបង្កើនប្រាក់ចំណេញនៅក្នុងអាជីវកម្មរបស់អ្នក នោះនឹងបង្កើតទុន និងទ្រព្យសម្បត្តិកាន់តែច្រើន។ ចូរគិតពីអាជីវកម្មរបស់អ្នក មិនត្រឹមតែជាអ្នកបង្កើតប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលអ្នកអាចបង្កើនផងដែរ។ នៅពេលអ្នកធ្វើឱ្យក្រុមហ៊ុនមានតម្លៃខ្ពស់ នោះអ្នកនឹងបង្កើតលុយច្រើនសម្រាប់ខ្លួនឯង ក្នុងនាមម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម។

ខាងក្រោមនេះគឺជាគន្លឹះហិរញ្ញវត្ថុមួយចំនួនសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មវ័យក្មេង ៖

១. ពិនិត្យមើលផ្នត់គំនិតបង្កើតលុយរបស់អ្នក

របៀបដែលអ្នកគិតអំពីបង្កើតលុយ និងទំនាក់ទំនងរបស់អ្នកជាមួយលុយនឹងកំណត់ភាពជោគជ័យនៃអាជីវកម្មរបស់អ្នក។ ត្រូវប្រាកដថា អ្នកមិនត្រូវគិតពីបញ្ហា ដែលអាចរារាំងអ្នកពីការកសាងអាជីវកម្ម និងទទួលបានផលចំណេញច្រើននោះទេ ពោលគឺត្រូវមានផែនការអាជីវកម្មច្បាស់លាស់ និងការវាយតម្លៃហានិភ័យនៃអាជីវកម្មឱ្យបានជាប់លាប់។ ឧទាហរណ៍ ប្រសិនបើអ្នកជឿថា អ្នកមានគឺជាមនុស្សអាក្រក់ នោះអាចរារាំងអ្នកពីការបង្កើតលុយសម្រាប់ខ្លួនអ្នក។

២. លុបបំបាត់បំណុលអាជីវកម្ម និងបំណុលផ្ទាល់ខ្លួន

ការជំពាក់បំណុល​គឺធ្វើឱ្យមាន​ចំណាយ​ប្រាក់ច្រើន​លើ​ការ​ប្រាក់ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​បំណុល​ផ្ទាល់ខ្លួន ឬ​អាជីវកម្ម សូម​កាត់បន្ថយ ឬផ្ចាច់​វាចោល។ នៅពេលដែលអ្នកមានបន្ទុកបំណុល អ្នកអាចជួបបញ្ហាលំហូរសាច់ប្រាក់ និងបញ្ហាក្ស័យធន។ ប្រសិនបើអ្នកកំពុងជំពាក់បំណុលគេ ត្រូវប្រាកដថា កុំចំណាយលើសខ្ទង់លើខ្លួនឯង ឬអាជីវកម្មរបស់អ្នក។ ចូរគណនាចំណាយ និងចំណូលឱ្យច្បាស់លាស់។

៣. បង្កើតផែនការហិរញ្ញវត្ថុ

ផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់អ្នកបង្ហាញអ្នកពីទីតាំង ឬស្ថានភាព ដែលអ្នកកំពុងស្ថិតនៅ និងព្យាករណ៍ពីគោលដៅហិរញ្ញវត្ថុ ដែលអាជីវកម្មរបស់អ្នកចង់បាន។ ជាឧទាហរណ៍ ឧបមាថា អ្នករកលុយបាន ២៥ ម៉ឺនដុល្លារពីអាជីវកម្មរបស់អ្នក ហើយចង់បង្កើន និងបង្កើតប្រាក់ចំណូលឱ្យបាន ១ លានដុល្លារ។ ក្នុងករណីនោះ ផែនការហិរញ្ញវត្ថុនឹងគូសផែនទីពីទីតាំង និងស្ថានភាព ដែលអ្នកនៅបច្ចុប្បន្ន និងអ្វីដែលអ្នកត្រូវធ្វើដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់អ្នក។

៤. ត្រូវមានមូលនិធិក្នុងគ្រាអាសន្ន ឬទុកលុយសម្រាប់គ្រាបន្ទាន់ណាមួយ

មនុស្សគ្រប់រូបត្រូវការមូលនិធិសម្រាប់គ្រាអាសន្ន ក្នុងព្រឹត្តិការណ៍ណាមួយដែលអាចកើតឡើង ដោយមិននឹកស្មានដល់ ដូចជាការចំណាយបន្ទាន់ឱ្យខានតែបាន ការធ្លាក់ចុះនៃសេដ្ឋកិច្ច ឬកង្វះសាច់ប្រាក់ក្នុងអាជីវកម្មរបស់អ្នក។ ការត្រៀមខ្លួនឱ្យរួចរាល់នឹងកាត់បន្ថយភាពតានតឹង និងធ្វើឱ្យអ្នកមានអារម្មណ៍រឹងមាំក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នក។

៥. កំណត់ការចំណាយរបស់អ្នក

មនុស្សគ្រប់រូបត្រូវរស់នៅតាមមធ្យោបាយ ឬកំណត់ការចំណាយរបស់ពួកគេ សូម្បីតែមហាសេដ្ឋីក៏ដោយ។ ការរស់នៅដោយកំណត់ការចំណាយរបស់អ្នក គឺត្រូវចំណាយប្រាក់តិចជាងអ្វីដែលអ្នកកំពុងរកបាន។ ការរស់នៅដោយមិនបានកំណត់ការចំណាយ មានន័យថា អ្នកកំពុងចំណាយប្រាក់ច្រើនជាងចំណូល ដែលអាចឱ្យអ្នកជាប់បំណុល។ ចំណុចសំខាន់គឺថា វាមិនមែនជាចំនួនប្រាក់ប៉ុន្មាន ដែលអ្នករកបាន ដែលធ្វើឱ្យអ្នកក្លាយជាអ្នកមាន តែគឺត្រូវគ្រប់គ្រងលុយរបស់អ្នកឱ្យបានច្បាស់លាស់។ អ្នកនឹងបង្កើនលុយបានច្រើន នៅពេលអ្នកប្រើជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ទាំងអាជីវកម្ម និងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានត្រឹមត្រូវ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច