ភ្នំពេញ ៖ ព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (AYE Carnival) សម្រាប់ថ្ងៃទី១ នៅថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ “លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមសម្រាប់កំណើនរួមគ្នា” បានផ្តល់ធាតុចូលថ្មីៗច្រើនសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងកាប្រើប្រាស់ និងទទួលបានកម្ចីឥណទានប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព។

កិច្ចពិភាក្សាទៅលើប្រធានបទ “លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមសម្រាប់កំណើនរួមគ្នា” មានការចូលរួមពីវាគ្មិនសំខាន់ៗចំនួនប្រាំមកពីប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រ៊ុយណេ និងកម្ពុជា ដែលសម្របសម្រួលដោយ លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា។

នៅក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ វាគ្មិនបានផ្តោតសំខាន់ទៅលើបញ្ហាប្រឈម និងដំណោះស្រាយរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញវត្ថុ ព្រមទាំងការទទួលបានហិរញ្ញវត្ថុអាស៊ានពីធនាគារអាស៊ាន។
កិច្ចពិភាក្សាក៏បានផ្តោតសំខានលើចំណេះដឹងហិរញ្ញវត្ថុ ដែលជាចំណុចមិនអាចខ្វះខាតបានសម្រាប់ការអាជីវកម្ម ដើម្បីអាចជំរុញឱ្យអាជីវកម្មជោគជ័យ និងលើកឡើងអំពីការជំរុញឱ្យមានភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានហិរញ្ញវត្ថុតាមរយៈការផ្តល់កម្ចីដែលមានភាពបត់បែន និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
វាគ្មិនក៏បានលើកឡើងដែរថា ចំណេះដឹងហិរញ្ញវត្ថុគួរតែដាក់ចូលក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និងជំរុញឱ្យមានបរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រជាជន និងសហគ្រិន ដែលទាំងនេះអាចជាយន្តការមួយក្នុងការជួយឱ្យប្រជាជន និងសហគ្រិនទទួលបានសេវាហិរញ្ញវត្ថុត្រឹមត្រូវ ឬមូលដ្ឋានគ្រឹះសម្រាប់ការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាព។
គួររំលឹកផងដែរថា ទាក់ទងនឹងការដាក់បញ្ចូលកម្មវិធីចំណេះដឹងហិរញ្ញវត្ថុទៅកម្មពិធីសិក្សារដ្ឋ ធនាគារជាតិនៃកម្ពុជាក៏បានដាក់ដំណេះដឹងហិរញ្ញវត្ថុនៅសាលារដ្ឋតាមបណ្តាខេត្ត ដែលជាជំហានមួយក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content