ភ្នំពេញ ៖ ប្រព័ន្ធបាគង មានរចនាសម្ព័ន្ធ និងតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ខណៈប្រព័ន្ធបាគងបាននិងកំពុងបង្កភាពងាយស្រួល ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាសធ្វើការទទួល និងផ្ញើប្រាក់បានតាមរយៈ QR code ផ្ទាល់ខ្លួន ឬលេខទូរស័ព្ទជាជាងប្រើគណនីធនាគារ។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមសន្និសីទលើកទី២៦ ថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង កាលពីចុងខែឧសភា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុក។

សន្និសីទនេះត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ក្នុងគោលបំណងបង្កើតជាវេទិកាពិភាក្សា ផ្លាស់ប្តូរយោបល់ និងរឹតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង។ សន្និសីទនេះមានការចូលរួមពីតំណាងធនាគារកណ្តាលនៃប្រទេសចំនួន ៣០ ប្រទេស មកពីបណ្តាទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី។ ប្រធានបទដែលលើកយកមកពិភាក្សាសម្រាប់ឆ្នាំ២០២២នេះ រួមមានតួនាទីរបស់ធនាគារកណ្តាលក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ រូបិយវត្ថុឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ដោយមើលឃើញពីការវិវត្តរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុប្រើប្រាស់ក្នុងការទូទាត់របស់កម្ពុជា ជាពិសេស ប្រព័ន្ធទូទាត់បាគងដែលទទួលបានពានរង្វាន់ជាផលិតផលថ្មីប្រកបដោយនវានុវត្តន៍ និងគុណប្រយោជន៍សម្រាប់សេដ្ឋកិច្ច ប្រចាំឆ្នាំ២០២១ ពីស្ថាប័នសារព័ត៌មាន Nikkei របស់ប្រទេសជប៉ុន ធនាគារជាតិនៃកម្ពុជាត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីប្រព័ន្ធបាគង។
លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ប្រព័ន្ធបាគង មានរចនាសម្ព័ន្ធ និងតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធទូទាត់ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានចូលរួមក្នុងវេទិកាពិភាក្សាជាមួយទេសាភិបាលធនាគារកណ្តាលម៉ូរីស និងធនាគារកណ្តាលស្វីស ជុំវិញបញ្ហាពាក់ព័ន្ធនឹងរូបិយវត្ថុឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងទ្រព្យសកម្មអេឡិចត្រូនិក។ល។ ជារួម អង្គប្រជុំបានថ្លែងការកោតសរសើរចំពោះប្រព័ន្ធបាគង ហើយធនាគារកណ្តាលប្រទេសអាហ្វ្រិកមួយចំនួន បានស្នើសុំរៀនសូត្រពីបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការបង្កើតប្រព័ន្ធបាគង ជាពិសេស ធនាគារកណ្តាលទុយនីស៊ី ម៉ូសំប៊ិក និងម៉ាដាហ្គាស្កា។
សន្និសីទនេះបានប្រព្រឹត្តិទៅដោយជោគជ័យ ប្រកបដោយបរិយាកាសជាមិត្តភាពនិងភាតរភាព ហើយនៅឆ្នាំ២០២៤ ខាងមុខ ធនាគារកណ្តាលបែលហ្ស៊ិក នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី២៧ ថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
ប្រព័ន្ធបាគងជាសេវាថ្មីមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការទទួល និងផ្ញើប្រាក់បានតាមរយៈ QR code ផ្ទាល់ខ្លួនឬលេខទូរស័ព្ទជាជាងប្រើគណនីធនាគារ។ លោកអ្នកអាចចុះឈ្មោះក្នុងប្រព័ន្ធបាគងបានដោយប្រើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនឬលេខទូរស័ព្ទក្នុងស្រុក។
ចំពោះបុគ្គល- វាមានភាពងាយស្រួល លឿននិងមានសុវត្ថិភាព។ ប្រព័ន្ធបាគងគឺជាការទូទាត់បែបថ្មីដែលអាចឲ្យអ្នកងាយស្រួលក្នុងការទទួលនិងផ្ទេរប្រាក់ទៅមិត្ត ក្រុមគ្រួសារនិងដៃគូរអាជីវកម្មរបស់អ្នកគ្រប់ទីកន្លែងនិងពេលវេលានៅកម្ពុជា។ ចំពោះអាជីវកម្ម- ងាយស្រួលធ្វើការគ្រប់គ្រងការលក់តាមរយៈការទូទាត់បែប អេឡិចត្រូនិច។ ប្រព័ន្ធបាគងអនុញ្ញាតឲ្យអាជីវកម្មទទួលបាននូវបទពិសោធន៍ថ្មីក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់។ នេះជាវិធីទូទាត់ក្នុងយុគសម័យថ្មី៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content