សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដាក់ចេញយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ ដើម្បីពង្រឹងភាពធន់ និងនិរន្តរភាពវិស័យមីកូ្រហិរញ្ញវត្ថុ

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានដាក់ចេញយុទ្ធសាស្ត្រសសរស្តម្ភឆ្នាំ២០២២-២០២៦ ដើម្បីពង្រឹងភាពធន់ និងនិរន្តរភាពនៃសមាជិក និងវិស័យមីកូ្រហិរញ្ញវត្ថុ លើកចំណេះដឹងហិរញ្ញវត្ថុសម្រាប់អតិថិជន និងសាធារណៈជន ពង្រឹងសមត្ថភាពធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ ជួយលើកកម្ពស់វិជ្ជាជីវៈ និងនិរន្តរភាពនៃសមាគម CMA ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុ បានថ្លែងប្រាប់ AMS នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា  សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(សមក) គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាកចំណេញ មានគោលដៅធានាឲ្យបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសម្បូរបែបទាន់ពេលវេលាតាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

លោកបានថ្លែងដូច្នេះថា ៖

“យើងអាចសម្រេចគោលដៅនេះបានតាមរយៈការសម្របសម្រួលជាមួយប្រតិបត្តករ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន និងវិនិយោគគិន”

ទាក់ទងនឹងការរៀបចំយុទ្ធសាស្ត្រនេះ លោក កាំង តុងងី បានលើកឡើងថា CMA បានចំណាយពេលជាង ១ឆ្នាំ ដើម្បរៀបចំយុទ្ធសាស្ត្រថ្មីរយៈពេល ៥ ឆ្នាំ (២០២២-២០២៦) នេះឡើង ដោយបង្កើតជាយុទ្ធសាស្ត្រសសរស្តម្ភសំខាន់ៗចំនួន ៤ ដើម្បីបង្កើនភាពធន់ និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ខណៈយុទ្ធសាស្ត្រចាស់របស់ CMA ផ្តោតលើនិរន្តរភាព និងការរីកចម្រើនសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ។

លោកបានថ្លែងបន្តថា ៖

“ដោយសារតែវិបត្តកូវីដ១៩ បានកើតឡើង ហើយបង្កភាពមិនប្រក្រតីមួយចំនួន យើងបានរៀបចំបង្វែរយុទ្ធសាស្ត្ររបស់ថ្មី ដោយផ្តោតលើភាពសុំា និងនិរន្តរភាពសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ។ Sustainability (និរន្តរភាព) នេះ តែងតែជាកិច្ចការរបស់ CMA ដែលយើងធ្វើចាប់តាំងពីយើងបង្កើត CMA រហូតបច្ចុប្បន្ន និងទៅអនាគត ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ ទីផ្សារតែងតែមានការប្រែប្រួល ដូច្នេះយើងតែងតែមានភាពបត់បែនដើម្បីសម្របខ្លួនទៅតាមទីផ្សារ និងវិស័យរបស់យើង”

ជាមួយគា្ននេះដែរ លោកក៏បានឱ្យដឹងទៀតថា បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅមានកម្រិត សមាគមបានបញ្ចូលការងារទាក់ទង Fintech ដោយយកផ្នែកជាច្រើននៃ Fintech Road Map របស់ធនាគារជាតិនៃកម្ពុជា  ដូច្នេះហើយបានជាធនាគារជាតិនៃកម្ពុជាបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ហើយសមាគមក៏ប្តេជ្ញាធ្វើការរួមចំណែកលើកកម្ពស់វិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចជាលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុដល់ប្រជាជន និងសាធារណៈជនផងដែរ។

សូមបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) គឺសមាគមវិជ្ជជីវៈមួយដែលមិនរកផលចំណេញ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយចីរភាព។

បេសកម្មនៃ CMA គឺ ១) បង្កើតបរិយាកាសអំណោយផល និងរួមចំណែកក្នុងការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវការរីកចម្រើនប្រកបដោយបរិយាបន្នសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ, ២) ធ្វើការសិក្សាស្រាវជ្រាវ ដើម្បីដោះស្រាយបញ្ហាប្រឈម និងបង្កើតឱកាសនានា ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ ដែលបំពេញឱ្យតម្រូវការ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនកម្ពុជា , ៣) ចូលរួមលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន សាធារណៈជន និងស្ថាប័នពាក់ព័ន្ធ និង ៤) លើកកម្ពស់ធនធានមនុស្សក្នុងវិស័យហិរញ្ញវត្ថុ។

តម្លៃស្នូល ៖ ដើម្បីប្រែក្លាយ CMA ឱ្យក្លាយជាសមាគមមានភាពបត់បែនដើម្បីឆ្លើយតបនឹងគោលបំណងរក្សាឱ្យបាននូវចីរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ថ្នាក់ដឹកនាំស្ថិតក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាលចាប់យកចំណុចសំខាន់ដើម្បីដាក់ចេញតម្លៃស្នូលនៃសមាគម តាមរយៈភាពជាដៃគូ គណនីភាព កិច្ចការពាក់ព័ន្ធ កិច្ចសហប្រតិបត្តការ នវានុវត្តន៍ និងទំនួលខុសត្រូវ។ ភាពជាដៃគូ ៖ ពង្រីកភាពជាដៃគូប្រកបចីរភាពជាមួយវិនិយោគិន សប្បុរសជន និងបណ្តាញទំនាក់ទំនង ដើម្បីលើកតម្លៃសមាជិក និងវិស័យហិរញ្ញត្ថុ។

គណនីភាព ៖ បង្កើតសកម្មភាពប្រកបដោយទំនួលខុសសម្រាប់សមាជិក និងដៃគូ។ កិច្ចការពាក់ព័ន្ធ ៖ រៀបចំការងារស្របតានិន្ននាការកំពុងកើតមាន និងទទួលយកដំណោះស្រាយសមស្រប ដើម្បីផ្តល់ជាអត្ថប្រយោជន៍ដល់សមាជិក និងវិស័យមីក្រូហិរញ្ញវត្ថុ។ កិច្ចប្រតិបត្តិការ ៖ ប្តេជ្ញាធ្វើការរួមគ្នាក្នុងការធ្វើការកិច្ចសហប្របត្តិការប្រកបដោយសា្មរតីរួម ឆ្ពោះទៅកាន់ចក្ខុវិស័យរួម ដើម្បីសម្រេចបាននូវផលប្រយោជន៍សម្រាប់វិស័យមីកូ្រហិរញ្ញវត្ថុ។ នវានុវត្តន៍ ៖ លើកកម្ពស់ភាពច្នៃប្រឌិត ចំពោះដំណោះស្រាយរយៈពេលមធ្យម និងរយៈពេលវែង សម្រាប់ការអភិវឌ្ឍន៍ប្រកបចីរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុ។ ទំនួលខុសត្រូវ ៖ ដាក់វិធានការប្រកបដោយទំនួលខុសត្រូវ និងសកម្ម ក្នុងការផ្តល់សេវាកម្មដល់សមាជិក និងវិស័យមីក្រូហិរញ្ញវត្ថុទាន់ពេលវេលា។

យុទ្ធសាស្ត្រសសរស្តម្ភ ឆ្នាំ ២០២២-២០២៦ ត្រូវបានបែងចែកជា ៤ ចំណុចសំខាន់ៗ
យោងតាម CMA បានឱ្យដឹងថា យុទ្ធសាស្រ្តសសរស្តម្ភទី១ ៖ ពង្រឹងភាពធន់ និងនិរន្តរភាពនៃសមាជិក និងវិស័យមីកូ្រហិរញ្ញវត្ថុ, យុទ្ធសាស្រ្តសសរស្តម្ភទី២ ៖ បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងសកម្មភាពវិជ្ជមានចំពោះវិស័យមីក្រូហិរញ្ញវត្ថុ សម្រាប់អតិថិជន និងសាធារណៈជន, យុទ្ធសាស្រ្តសសរស្តម្ភទី៣ ៖ ពង្រឹងសមត្ថភាពធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ សម្រាប់ប្រតិបត្តិការដោយចីរភាពនៃវិស័យហិរញ្ញវត្ថុ, និងយុទ្ធសាស្រ្តសសរស្តម្ភទី៤ ៖ លើកកម្ពស់វិជ្ជាជីវៈ និងនិរន្តរភាពនៃសមាគម CMA ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុ។

យុទ្ធសាស្រ្តសសរស្តម្ភទី ១ ៖ ពង្រឹងភាពធន់ និងនិរន្តរភាពនៃសមាជិក និងវិស័យមីកូ្រហិរញ្ញវត្ថុ។ ១) ធ្វើឱ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងការផ្តល់សិទ្ធិដល់អ្នកប្រើប្រាស់ស្របតាមយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិឆ្នាំ ២០១៩-២០២៥។ ២) បង្កើតកម្មវិធីស្រាវជ្រាវ CMA ដែលនឹងផ្តោតលើការប្រមូលទិន្នន័យ សន្និធិ និងការវិភាគ ហើយនឹងផ្សព្វផ្សាយតាមរយៈវេទិកាហិរញ្ញវត្ថុ។ ៣) ពង្រឹងការផ្តួចផ្តើម និងកម្មវិធីថ្មី ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្មវិធីគម្រោងអាជីវកម្ម ឌីជីថលភាវូបនីយកម្ម និងកម្មវិធីហិរញ្ញវត្ថុបៃតងប្រកបចីរភាព។ ៤) ពង្រឹងការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ និងត្រួតពិនិត្យការអនុវត្តនៃមគ្គុទេសផ្តល់កម្ចី និងបទប្បញ្ញត្តិវិស័យហិរញ្ញវត្ថុ ក្នុងការឆ្លើយតបនឹងហានិភ័យប្រឈម និងការងារអាទិភាព។

យុទ្ធសាស្រ្តសសរស្តម្ភទី២ ៖ បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងសកម្មភាពវិជ្ជមានចំពោះវិស័យមីក្រូហិរញ្ញវត្ថុសម្រាប់អតិថិជន និងសាធារណៈជន។ ១) ធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សិក្ខាសិលា ប្រពិត្តការណ៍ និងយុទ្ធនាការនានា ជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ២) លើកកម្ពស់តួនាទីនៃវិស័យមីក្រូហិរញ្ញវត្ថុក្នុងការរួមស្តារសេដ្ឋកិច្ចឡើងវិញ និងការអភិវឌ្ឍនៃវិស័យសហគ្រាសធនតូច និងមធ្យម (MSMEs) និងសហគ្រិនក្នុងស្រុក ដែលរួចចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើងនូវរូបភាព/កេរ្តិ៍ឈ្មោះនៃវិស័យមីក្រូហិរញ្ញវត្ថុ។ ៣) ការងារ និងបង្កើនអតិប្បរមានូវផលប្រយោជន៍ដល់សមាជិកតាមរយៈសេវាកម្មសមាជិ និងការអភិវឌ្ឍនានា។

យុទ្ធសាស្រ្តសសរស្តម្ភទី៣ ៖ ពង្រឹងសមត្ថភាពធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ សម្រាប់ប្រតិបត្តិការដោយចីរភាពនៃវិស័យហិរញ្ញវត្ថុ។ ១) វគ្គបណ្តុះបណ្តាល និងការគ្រប់គ្រងការអភិវឌ្ឍ។ ២) មឈ្ឈមណ្ឌលធនធាន។ ៣) ការប្រមូលធនធានមនុស្ស (Talent Pool Program)។ ៤) ការជ្រើសរើសធនធានមនុស្ស (HR Professional and Compliance) ។ ៥) ការគ្រប់គ្រង និងអនុវត្តមូលនិធិអភិវឌ្ឍន៍ធនធានមនុស្ស (Manage and implement Staff Development Fund)។

យុទ្ធសាស្រ្តសសរស្តម្ភទី ៤ ៖ លើកកម្ពស់វិជ្ជាជីវៈ និងនិរន្តរភាពនៃសមាគម CMA ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុ។ ១) ពង្រឹងការគ្រប់គ្រងផ្ទៃក្នុង និងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ។ ២) បង្កើតទំនាក់ទំនងរវាងមនុស្ស និងវប្បធម៌ឱ្យកាន់តែរឹងមាំក្នុងសមាគម។ ៣) ពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលកិច្ចការងារអាទិភាពរបស់សមាជិក និងវិស័យមីក្រូហិរញ្ញវត្ថុ។ ៤) ស្វែងរកប្រភពធន និងសកម្មភាពបង្កើនចំណូលដើម្បីទ្រទ្រង់សមាគម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)