គម្រោងពង្រីកឆ្នេរកម្សាន្តខេត្តកែប ជិត ៣ ០០០ម៉ែត្រ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរ

កែប ៖ ខេត្តកែប ដែលតូចច្រឡឹងស្ថិតនៅប៉ែកនិរតី និងជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិសំខាន់មួយរបស់សំខាន់ក្នុងចំណោមខេត្តទាំង៤ប្រចាំកម្ពុជា កំពុងតែដំណើរការគម្រោងពង្រីកឆ្នេររបស់ខ្លួន ព្រមទាំងវិថី និងអនុវិថីចំនួន៥ទៀត ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តមួយនេះឲ្យកាន់តែស្រស់ស្អាត ដែលគិតមកទល់ពេលនេះសម្រេចបានស្ទើរតែទាំងស្រុងទៅហើយ និងគ្រោងបញ្ចប់ជាស្ថាពរឲ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា គិតមកទល់ពេលនេះដំណើរការនៃការអនុវត្តពង្រីកឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ដែលមានប្រវែង ២ ៧០០ម៉ែត្រ នៅខេត្តកែប កំពុងចាក់ដីបំពេញស្ទើរតែបាន ១០០%ហើយ។ ជំហ៊ានបន្ត គឺអនុវត្តចាក់ខ្សាច់បំពេញប្រវែង ៣០ម៉ែត្រទៀត ដែលតាមផែនការនឹងចាប់ផ្តើមចាក់ខ្សាច់បំពេញនាដើមខែមីនាខាងមុខនេះ។

ឯកឧត្តមបញ្ជាក់ថា ៖

“គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញសក្ដានុពលទេសចរណ៍ខេត្តឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ដោយប្រើសម្រស់អំណោយផលពីធម្មជាតិ បូករួមនឹងការសម្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ មានសណ្តាប់ធ្នាប់ ស័ក្ដិសមជាតំបន់កម្សាន្តលំដាប់អន្តរជាតិប្រចាំប្រទេស”

យ៉ាងណាមិញ បើទោះជាគម្រោងខាងលើត្រូវបានមតិមួយចំនួនតូចសម្ដែងការរិះគន់ ក៏មានមតិជាច្រើនដទៃទៀតបានសម្តែងក្តីរីករាយ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងកែលម្អឆ្នេរភក់ឲ្យទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ មានប្រវែង ២ ៧០០ម៉ែត្រ គិតចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ដែលស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ គម្រោងនេះផងដែរ ត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ប្រកាសឲ្យអនុវត្តន៍កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅ។ គួររំលឹកដែរថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនកន្លងទៅ ខេត្តកែបទទួលបានភ្ញៀវទេសចរ សរុបជាង ៥ម៉ឺននាក់ ដែលនេះជាចំនួនមួយល្អប្រសើរឡើងវិញបន្ទាប់ពីវិធានការបិទខ្ទប់ប្រទេសត្រូវបានបញ្ចប់ទៅ៕

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិចារណា និងពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

Donald Trump បន្តគំរាមដំឡើងពន្ធដល់ ១០០% ប្រសិនបើអឺរ៉ុបបន្តរារាំងមិនឲ្យលោកកាន់កាប់កោះ Greenland

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

Donald Trump បានបន្តគំរាមដំឡើងពន្ធរហូតដល់ ១០០% ទៅលើបណ្តាប្រទេសនៅអឺរ៉ុបដែលប្រឆាំងនឹងការទាមទាររបស់លោកក្នុងការគ្រប់គ្រងកោះ Greenland នៃប្រទេសដាណឺម៉ាក

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាពីបរិវត្តកម្មវិស័យ​កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាពីបរិវត្តកម្មវិស័យ​កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រមូលកសិផលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដើម្បីគាំទ្រដល់កង​ទ័ពជួរមុខ និងជនភៀសសឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រមូលកសិផលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដើម្បីគាំទ្រដល់កង​ទ័ពជួរមុខ និងជនភៀសសឹក

សហភាពអឺរ៉ុប ចង់ដោះស្រាយបែបការទូតជាមួយអាម៉េរិក ប្រសើរជាងដាក់សម្ពាធពាណិជ្ជកម្មសងសឹកគ្នា បន្ទាប់ពីប្រធានាធិបតី Donald Trump គំរាមកំហែងដំឡើងពន្ធគយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

សហភាពអឺរ៉ុប ចង់ដោះស្រាយបែបការទូតជាមួយអាម៉េរិក ប្រសើរជាងដាក់សម្ពាធពាណិជ្ជកម្មសងសឹកគ្នា បន្ទាប់ពីប្រធានាធិបតី Donald Trump គំរាមកំហែងដំឡើងពន្ធគយ

ខេត្តកំពង់ធំ កំពុងបញ្ចេញសក្ដានុពល និងភាពទាក់ទាញ ក្រោយគម្រោង​វិនិយោគធំៗចំនួន​ ៣​ ដាក់ទីតាំងជាមូលដ្ឋាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ចំនួន៣ ដែលមានតម្លៃជិត១ពាន់លានដុល្លារប្រកាសដាក់មូលដ្ឋាននៅក្នុងខេត្តនេះភ្លាម គេសង្កេតឃើញមានគម្រោងតូចធំជាបន្តបន្ទាប់បង្ហាញវត្តមានផងដែរ

ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ា គិត ម៉េង បានឈានដល់ជាង២ ពាន់លានដុល្លារអាម៉េរិក តំណាង​ឱ្យ ៧% នៃតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ា គិត ម៉េង បានឈានដល់ជាង២ ពាន់លានដុល្លារអាម៉េរិក តំណាង​ឱ្យ ៧% នៃតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា

កំណើនសេដ្ឋកិច្ចចិនសម្រេចបានដូចការគ្រោងទុក ៥% ប្រចាំឆ្នាំ២០២៥ ខណៈការនាំចេញមានទំហំធំជាងការនាំចូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

ដូចទៅនឹងការគ្រោងទុក បើទោះបីជាមានការរំខានដោយអត្រាពន្ធរបស់សហរដ្ឋអាម៉េរិកយ៉ាងក៏ដោយ ក៏កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆ្នាំ២០២៥កន្លងទៅនេះសម្រេចបាន ៥ភាគរយ

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បោះឆ្នោតជ្រើស​រើស​ប្រធានថ្មី អាណត្តិទី១៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

សមាគម​វាយនភណ្ឌ​ សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ​កម្ពុជា TAFTAC បាន​រៀបចំសន្និបាតលើកទី១៧ និងបោះឆ្នោតជ្រើសរើស​ប្រធានថ្មី

ខេត្តក្រចេះ នឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ខ្នាតយក្សចូលទៅវិនិយោគក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2026

វត្តមាននៃក្រុមហ៊ុនបរទេសចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តក្រចេះត្រូវគេមើលឃើញថា នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់