ក្រសួងរៀបចំដែនដី អំពាវនាវ​ដល់ពលរដ្ឋ​កំពុង​រស់នៅទីតាំង​គម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ចូលរួម​សហការដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ​

ភ្នំពេញ ៖ ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ដែលកំពុង​រស់នៅលើទីតាំង​នៃគម្រោងអភិវឌ្ឍន៍កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចូលរួម​សហការ​ជាមួយអាជ្ញាធរ ដើម្បី​រួម​ចំណែក​កសាង​ និងអភីវឌ្ឍន៍ប្រទេស​ជាតិ​ឱ្យ​កាន់តែរីកចម្រើន​ ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលកំពុង​រស់នៅ និងកាន់កាប់​សំណង់​មិនរៀបរយ​ក្នុង​បរិវេណ​ដីគម្រោងកំពង់ផែស្វយ័តក្រុង​ព្រះសីហនុ ដែលមានទីតាំងស្ថិតនៅ​ភូមិ​៣ សង្កាត់លេខ​៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុថា រាជរដ្ឋាភិបាល​បានសម្រេច​រៀបចំ អភិវឌ្ឍន៍ និងសាងសង់​ចំណត់ផែកុងតឺន័រ ទឹកជ្រៅរបស់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ជា​ ៣ ជំហាន គិតចាប់ពីឆ្នាំ២០២៣ ដល់​ឆ្នាំ២០៣០ ដោយប្រើប្រាស់​ថវិកា​កម្ចីសម្បទាន​ពីរដ្ឋាភិបាល​ជប៉ុន ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានបន្តថា គម្រោង​អភិវឌ្ឍន៍​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ មានគោល​បំណង ដើម្បី​បង្កើន​សមត្ថភាព​ផែកុងតឺន័រ ដែលអនុញ្ញាតឱ្យ​នាវា​ដឹកកុងតឺន័រ​មានចំណុះផ្ទុករហូតដល់​១៦ម៉ឺន DWT ( ១៥.០០០ TEUs) ចេញ-ចូល​ដឹកជញ្ជូន​ពីកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ទៅកាន់ពិភពលោក​ដោយផ្ទាល់ និងគ្មាន​ឧបសគ្គ​ជម្រៅទឹក​ទៀត​ឡើយ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានបញ្ជាក់ថា​ កន្លងមក ក្រសួង​បានចាត់តាំង​ក្រុម​ការងារ​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ចុះពិនិត្យ វាស់វែង និងកំណត់​អត្ត​សញ្ញាណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានកាន់​កាប់​ដី និងផ្ទះ ស្ថិតនៅក្នុងតំបន់​គម្រោងអភិវឌ្ឍន៍​ចំណត​ផែកុងតឺន័រ​រួចហើយ ។ ក្នុងន័យនេះ ដើម្បីឱ្យ​ផែនការ​អភិវឌ្ឍន៍គម្រោង​សាងសង់​ចំណតផែ​កុង​តឺន័រទឹកជ្រៅថ្មីអាច​ដំណើរការ​ទៅ​បាន​ សម្រេច​តាមផែនការ​ដែលបានគ្រោងទុក ក្រសួង​បានរៀបចំក្រុមការងារ​សហការ​ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចុះពិនិត្យ​ ដោះស្រាយផល​ប៉ះពាល់​នានា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ដើម្បីយកទីតាំង​ដីនោះធ្វើការអភិវឌ្ឍទៅតាមផែនការរបស់រាជរដ្ឋាភិបាល ។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ដែលពាក់ព័ន្ធទាំង​អស់​មេត្តា​ជ្រាប និង​ចូលរួម​សហការ​ជាមួយ​ក្រុម​ការងារប្រកបដោយ​ស្មារតីទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​រួម​ចំណែក​កសាង​ និងអភិវឌ្ឍប្រទេស​ជាតិ​យើងឱ្យ​កាន់តែរីក​ចម្រើន​ ។​

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល​បានរៀបចំគម្រោង​អភិវឌ្ឍន៍​ផែនការ​ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់​ផែតំបន់ និងមជ្ឈមណ្ឌល​ឡូជីស្ទីក​ថ្នាក់​តំបន់ ដោយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេសជប៉ុន និងក្រុមជំនាញការទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន ហៅកាត់ថា​ JICA ដោយអនុវត្តជា ៣ ដំណាក់កាល ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *