ផ្អែកលើការវាយតម្លៃពាក់កណ្ដាលឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន ៥,៦% ឆ្នាំនេះ

ភ្នំពេញ ៖ ផ្អែកតាមការវាយតម្លៃពាក់កណ្ដាលឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងមានកំណើន ៥,៦% ពោលគឺទាបជាងការព្យាករនៅពេលរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលត្រូវបានរំពឹងទុកថាអាចសម្រេចបាននូវកំណើនក្នុងអត្រា ៦,៦%។ នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ​ ២០២៣ ដែលបានចេញផ្សាយកាលថ្មីៗនេះ។

ការកាត់បន្ថយការព្យាករណ៍នេះ គឺដោយសារការបន្តអូសបន្លាយនៃសង្គ្រាមរុស្ស៊ី- អ៊ុយក្រែន បានធ្វើឱ្យស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដូចជា សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប កាន់តែមានភាពអាប់អួរ ដែលបង្កឱ្យមានផលប៉ះពាល់ មកលើអនុវិស័យបម្រើការនាំចេញ ជាពិសេសអនុវិស័យកាត់ដេរ បូកផ្សំនឹងការបន្តប្រឈមនឹងបញ្ហាក្នុងស្រុកមួយចំនួន។

ហានិភ័យពីកត្តាខាងក្រៅប្រទេស និងក្នុងប្រទេស តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវត្រៀមលក្ខណៈ រួចជាស្រេចក្នុងការបញ្ចៀស និងបន្ធូរបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានា ដែលនឹងអាចកើតឡើងជាយថាហេតុ តាមរយៈការដាក់ចេញ និងអនុវត្តវិធានការគោលនយោបាយដែលឆ្លើយតបទាំងក្នុងផ្នែកម៉ាកូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តតាមដាន និងវាយតម្លៃជាប់ជាប្រចាំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈក្នុងការដាក់ចេញវិធានការអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលាលើបញ្ហានានាដែលអាចកើតមានជាយថាហេតុ។

ទោះបីការអនុវត្តថវិកាក្នុងឆមាសទី ១ កន្លងទៅនេះ នៅជួបប្រទះបញ្ហាប្រឈមមួយចំនួនក្តី ក៏ប៉ុន្តដោយមានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹង និងជាប្រចាំពីសម្ដេចតេជោ នាយករដ្ឋមន្តី្រ ដែលជាមេបញ្ជាការតែមួយ និងស្មារតីនៃការបន្តចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្តេជ្ញាចិត្តដោយមិនរាថយក្នុងការពុះពារសម្រេចឱ្យបាននូវគោលដៅ និងវិធានការទាំងឡាយដែលបានលើកឡើងខាងលើ។

ដូចនេះ, ថវិកាឆ្នាំ ២០២៣ នៅតែអាចចាត់ទុកថាជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន ទប់ទល់នឹងសម្ពាធអតិផរណា ព្រមទាំងបម្រើដល់ការស្ដារសេដ្ឋកិច្ច និងជំរុញកំណើនជាបណ្តើរៗឡើងវិញ។ ជាមួយគ្នានេះ, ថវិកាឆ្នាំ ២០២៣ ក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តយកចិត្តទុកដាក់លើប្រសិទ្ធភាពប្រតិបត្តិការចំណាយ ដើម្បីធានាថា រាល់ចំណាយត្រូវធ្វើឡើងក្នុងថ្លៃសមរម្យ, មានគុណភាព, សមស្របតាមលទ្ធភាព, ក្នុងបរិមាណដែលត្រូវការជាក់ស្តែង សម្រាប់ប្រើប្រាស់ក្នុងពេលដែលត្រូវការចាំបាច់ ព្រមទាំងការបន្តខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទ តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់និងមុតស្រួច ទាំងវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣ ដែលអាចឆ្លើយតបទៅនឹងតម្រូវការចំណាយ។

យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់តម្លៃសេដ្ឋកិច្ចឆ្នាំ ២០២៣ ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) ថ្លៃបច្ចុប្បន្ន គឺស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៣១ ២៧៦ ពាន់លានដុល្លារ ឬសមមូលនឹងប្រមាណ ៣២ ២៩១ លានដុល្លារអាម៉េរិក ស្របពេលដែល ផ.ស.ស សម្រាប់មនុស្ស ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១ ៩២៤ ដុល្លារអាម៉េរិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី