ភ្នំពេញ ៖ ក្រោយការពិនិត្យឃើញជាក់ស្ដែង និងយោងលើភាពចាំបាច់ការងារអាស្រ័យដោយលទ្ធផល និងសមិទ្ធលផលការងារជាច្រើនកន្លងមករបស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រង ក្នុងការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងនោះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ សម្រេចបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ហៅកាត់ថា គ.ជ.អ.អ.ជាផ្លូវការ។

តាមអនុក្រឹតរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្សព្វផ្សាយដោយក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីបទប្បញ្ញត្តិទូទៅថា ការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺដើម្បីដឹកនាំ និងជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នេះ មានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធានអចិន្ត្រៃយ៍ និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយគណៈអភិបាលខេត្តជាសមាជិក។
រាល់ខ្លឹមសារ និងសេចក្ដីលម្អិតនៃអនុក្រឹត្យមានបង្ហាញជូនទាំងស្រុងដូចខាងក្រោមនេះ ៖






ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ព្រមានជាថ្មីដល់ជនបរទេស និងអ្នកការទូត ឲ្យឆាប់ចាកចេញពីទីក្រុងគៀវ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/10/2026
បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា

ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content