កម្មវិធីនវានុវត្តន៍បញ្រ្ចាសឆ្នាំ២០២៣ សំដៅជំរុញផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ

នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ គឺជាថ្ងៃធ្វើបទបង្ហាញកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៣ ដោយក្នុងនោះភាគីពាក់ព័ន្ធបានចូលរួមចែករំលែក និងលើកឡើងនូវបញ្ហាមួយចំនួន ទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ដោយឡែក កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៣ នេះ​នៅតែផ្ដោតសំខាន់លើវិស័យបច្ចេក​វិទ្យា​ហិរញ្ញវត្ថុនៅកម្ពុជា ដែលមានគោលបំណងបើកឱ្យបណ្តាសាជីវកម្ម និងក្រុមហ៊ុនធំៗក្នុងវិស័យ​បច្ចេក​វិទ្យាហិរញ្ញវត្ថុមានឱកាសចូលរួមផ្តល់ជាទស្សនទាន តាមរយៈការធ្វើបទបង្ហាញពីចំណោទបញ្ហាដែល​ខ្លួន​កំពុងជួបប្រទះក្នុងន័យដើម្បីស្វែងរកដំណោះស្រាយបែបនវានុវត្តន៍ពីសំណាក់នវានុវត្តជន និងធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះរៀបចំឡើងក្នុងរយៈ ពេល ២០សប្តាហ៍ ដោយបែងចែកជា ៥ ដំណាក់កាលធំៗរួមមាន៖ ១. ការដាក់បង្ហាញចំណោទបញ្ហា (Challenge Roadshow), ២) ថ្ងៃបទបង្ហាញបញ្ច្រាស (Reverse Pitch Day) ពីសំណាក់ស្ថាប័នធំៗ និងតួអង្គ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, ៣) វគ្គជំរុំចាប់ផ្តើម (Pre-RI Bootcamp), ៤) វគ្គនវានុវត្តន៍បញ្ច្រាស, និង ៥) ថ្ងៃ បទបង្ហាញឆ្ពោះទៅមុខ (Forward Pitch Day)។

បើតាមលោក ជា ស៊ុនសត្យា ប្រធានផ្នែកអភិវឌ្ឍន៍សហគ្រិនភាពនៃសហគ្រិនខ្មែរបានឱ្យដឹងថា កម្ម​វិធីនេះផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការ និងបង្កើននូវអន្តរកម្មរវាងភាគីពាក់ព័ន្ធ ជាពិសេសស្ថាប័នធំៗ ហើយកន្លងមកសហគ្រិនខ្មែរបានសហការជាមួយ Techo Start up បាន២រដូវកាលហើយតាំងពីឆ្នាំ២០២១មកម៉្លេះ។

លោកបន្តឱ្យដឹងថា ឆ្នាំ២០២៣នេះ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅតែមានកាលានុវត្តភាព និងអាច​ជំរុញវិស័យបច្ចេកវិទ្យា នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថលដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស​មួយដែល​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមគោលន​យោបាយ​ជាតិស្តី​ពីវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្ត ២០២០ ដល់២០៣០ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥ ដល់២០២៥។

ការអនុវត្តកម្ម​វិធីនេះជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការគាំទ្រធុរកិច្ចថ្មី សហគ្រាសធនតូច និងមធ្យមក្នុងវិស័យ FIN Techs ប្រកបដោយ​សក្កានុពល ក៏ចូលរួមចំណែកក្នុង​បំពេញចន្លោះប្រហោងដែលមាននៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រិនភាព ផ្ដល់ការគាំទ្រដល់ធុរកិច្ចក្នុងការគៀរគរថវិកា គំនិតថ្មីៗ ចំណេះដឹងបច្ចេកវិទ្យាថ្មីៗ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ជា ស៊ុនសត្យា។

គួរបញ្ជាក់ថា កម្មវិធីនវានុវត្តន៍បញ្រ្ចាស ជាកម្មវិធីដែលមានលំនាំថ្មីប្លែកនៅក្នុងប្រទេសកម្ពុជា ដោយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនដៃគូប្រកាសបញ្ហាប្រឈមនៅក្នុងក្រុមហ៊ុនរបស់ពួកគេដើម្បីស្វែង​រកដំណោះ​ស្រាយពីសិស្សនិស្សិត នវានុវត្តជន ធុរកិច្ចថ្មី និងក្រុមហ៊ុន។

កម្មវិធីនវានុវត្តន៍បញ្រ្ចាសហៅកាត់ថា RI នេះ ត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងមានការសហការរៀបចំដោយសមាគម​ធនាគារនៅកម្ពុជា និងសហគ្រិនខ្មែរ។ លើសពីនេះទៀត កម្មវិធីនេះបានទទួលការឧបត្ថម្ភពីការិយា​ល័យឥណទានកម្ពុជា ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារឯកទេស វីង(ខេមបូឌា) ដើម្បីតម្រង់ទិស និងការប្រើប្រាស់ការទូទាត់ប្រាក់តាមឌីជីថល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី