អតិផរណាថ្លៃទំនិញប្រើប្រាស់រួមនៅដើមឆ្នាំ២០២៣ នេះ កើនឡើងបន្តិចបន្តួច

ភ្នំពេញ ៖ អតិផរណាថ្លៃទំនិញប្រើប្រាស់រួមក្នុងខែមករា ឆ្នាំ២០២៣ នេះ បានកើនឡើងបន្តិចបន្តួច ធៀបនឹងខែមុន ខណៈអត្រាប្តូរប្រាក់រៀលបានឡើងថ្លៃធៀបនឹងប្រាក់ដុល្លារអាមេរិក។ ទោះជាយ៉ាងនេះក្តី ជារួម អតិផរណានៅកម្ពុជាត្រូវបានព្យាករថានឹងមានកម្រិតទាបអាចគ្រប់គ្រងបាន ដោយសារនិន្នាការថមថយនៃថ្លៃម្ហូបអាហារនិងថ្លៃប្រេងឥន្ធនៈសកល។

យោងតាមរបាយការណ៍ស្តីពី ស្ថិតិសេដ្ឋកិច្ច និងរូបិយវត្ថុ ខែមករា ឆ្នាំ២០២៣ របស់ធនការជាតិនៃកម្ពុជា បានបង្ហាញថា អតិផរណាថ្លៃទំនិញប្រើប្រាស់ (ខែលើខែ) នៅភ្នំពេញ បានកើនឡើងដល់ ០,៦៦% ក្នុងខែមករា ឆ្នាំ២០២៣ បន្ទាប់បានថយចុះដល់កម្រិតអវិជ្ជមាន -០,៤១% ក្នុងខែធ្នូ ឆ្នាំ២០២២ ក្នុងនោះសន្ទស្សន៍ទំនិញទាំងដប់ពីរក្រុមបានកើនឡើង។

ផ្អែកលើបម្រែប្រួលឆ្នាំលើឆ្នាំនៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់រួមបានកើនឡើងបន្តិចដល់ ៣% ក្នុងខែមករា ឆ្នាំ២០២៣ ពីអត្រា ២,៩% ក្នុងខែធ្នូ ឆ្នាំ២០២២ ដែលឆ្លុះបញ្ចាំងជាចម្បងពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ។

ទាក់ទងនឹងអត្រាប្តូរប្រាក់វិញ ក្នុងខែមករា ឆ្នាំ២០២៣ នេះ អត្រាទិញទីផ្សារចុងគ្រាប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិក មានអត្រា ៤​ ១០២ រៀល ក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃ ០,២៧% ធៀបនឹងខែធ្នូ ឆ្នាំ២០២៣។

ការវាយតម្លៃបឋមរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលថ្មីៗនេះ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងបន្តមានភាពរឹងមាំ និងបន្តមានកំណើនខ្ពស់ជាងការប៉ាន់ស្មានដែលបានធ្វើឡើងនៅក្នុងរបាយការណ៍ពិគ្រោះយោបល់មាត្រា IV កាលពីចុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យទេសចរណ៍ ទោះជាការនាំចេញផលិតផលកាត់ដេរប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារភាពទន់ខ្សោយនៃតម្រូវការខាងក្រៅក្តី។

របាយការណ៍បានបញ្ជាក់ថា អតិផរណាត្រូវបានព្យាករថានឹងមានកម្រិតទាបអាចគ្រប់គ្រងបាន ដោយសារនិន្នាការថមថយនៃថ្លៃម្ហូបអាហារនិងថ្លៃប្រេងឥន្ធនៈសកល។ ចំពោះវិស័យក្រៅប្រទេស ឱនភាពគណនីចរន្តរំពឹងថានឹងថយចុះ ដោយសារការថយចុះគួរឱ្យកត់សម្គាល់នៃកំណើនការនាំចូល (រាប់ទាំងការនាំចូលមាស) ខណៈដែលលំហូរមូលធនបន្តមានភាពរឹងមាំ ដែលគាំទ្រដោយលំហូរចូលនៃវិនិយោគក្រៅប្រទេសដែលនឹងជួយផាត់ទាត់ឱនភាពគណនីចរន្ត។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបន្តមានកម្រិតខ្ពស់ ស្របពេលដែលអត្រាប្ដូរប្រាក់បន្តមានស្ថិរភាព។ វិស័យធនាគារនិងហិរញ្ញវត្ថុបន្តមានភាពធន់និងរឹងមាំ ជាមួយនឹងការថយចុះឥណទានរៀបចំឡើងវិញ និងកម្រិតទាបនៃឥណទានមិនដំណើរការ ដោយសារការបន្តងើបឡើងនិងការវិលទៅរកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលការធ្វើប្រក្រតីកម្មឡើងវិញនៃវិធានការគាំទ្រដែលបានដាក់ចេញក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានអនុវត្តជាបណ្តើរៗ ដើម្បីបន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)