ទីផ្សារ​ខុនដូ​តាមបណ្ដោយផ្លូវ​៦០ម៉ែត្រ នៅសភាពទ្រឹង​​ក្នុងឆ្នាំ​២០២៣​នេះ

ភ្នំពេញ ៖ រហូតមកដល់​ចុហឆ្នាំ២០២៣​នេះ ទីផ្សារ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​ហាក់មិនទាន់​មានសកម្មភាពកម្រើក​ឡើង​វិញនៅឡើយ សូម្បីតែនៅ​តំបន់​ផ្លូវ​៦០ម៉ែត្រ ​ឬមហា​វិថីសម្ដេច​តេជោ​ ដែលជា​តំបន់មានសក្ដានុពល​លើទីផ្សារ​ខុនដូ រហូតមកដល់ពេលនេះក៏នៅមិនទាន់មានភាពល្អប្រសើរ​នោះដែរ។

លោក ពីន សេរី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន​ អចលនទ្រព្យ ERA Cambodia បានមានប្រសាសន៍ឱ្យដឹងថា កាលពីមុនវិបត្តិ​កូវីដ​-១៩ ពោល​គឺនៅឆ្នាំ២០១៩ ទីផ្សារ​ខុនដូទាំង​តម្រូវ​ការ និងការផ្គត់ផ្គង់​មានសកម្មភាព​ឡើ​ង​​ខ្ពស់ ឬអាច​និយាយបានថា​ដល់​ចំណុច​កំពូល ហើយរហូតដល់​ដើមឆ្នាំ២០២០ គ្រាដែល​ពិភពលោក​ចាប់​ផ្ដើម​ទទួ​ល​​រងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក៏ទីផ្សារ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្តមានភាពរលូនដដែល។ ប៉ុន្តែ ដល់​ឆ្នាំ២០២១ និង​ឆ្នាំ២០២២ ទីផ្សារ​ខុនដូ​នៅកម្ពុជាចាប់ផ្ដើមមានការប្រែប្រួល​ និងមានបញ្ហា ដោយ​តម្រូវការ ​និង​ការ​អភិវឌ្ឍ​ចាប់ផ្ដើម​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ។

លោកបន្តថា ៖

«រហូតដល់ឆ្នាំ២០២៣​នេះ ទីផ្សា​រខុនដូ​នៅតំបន់​ផ្លូវ​៦០ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំង​មូល​នៅ​តែ​មិន​ទាន់មានភាពប្រសើរឡើងនៅឡើយទេ ប៉ុន្តែ​យ៉ាងណាក្ដី​នៅ​អំឡុង​ខែ​វិច្ឆិកា និងខែធ្នូ ចុងឆ្នាំនេះ ឃើញ​មាន​​ភ្ញៀវ​​ចាប់ផ្ដើម​ស្វែងរក​ខុនដូ​នៅកម្ពុជា​ឡើង​វិញ​បន្តិច ដូច្នេះ​នៅឆ្នាំ២០២៤​ខាងមុខនេះ យើង​រំពឹង​ថាទីផ្សារ​ខុនដូ​អាច​នឹងមាន​ភាព​ប្រ​សើរ​ឡើ​ងវិញ»។

បើតាមកត់សម្គាល់​របស់អ្នកជំនាញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញឱ្យ​ឃើញថា ក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ការវិនិយោគ​លើ​គម្រោង​ខុនដូនៅក្នុង​ប្រ​ទេស​​កម្ពុជា​មាន​ចំនួន​តិច​តួច​នៅឡើយ​ ខណៈដែលគម្រោង​មួយចំនួន​ធំ​បានផ្អាកដំណើរការ​សាងសង់ ។ យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៣​ គម្រោង​ដែល​ផ្អាក​ការ​សាងសង់ខ្លះ​ក៏ចាប់ផ្ដើមដំណើរការ​ឡើង​វិញ ដែល​ធ្វើឱ្យ​វិស័យ​សំណង់​ហាក់​​មានកំណើនជាង​ឆ្នាំមុនៗ​ ។

តាមរបាយការណ៍របស់ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia បានបង្ហាញថា ក្នុង​ត្រីមាស​ទី​៣​នៃឆ្នាំ២០២៣​ នេះ ការផ្គត់ផ្គង់​ទីផ្សារ​ខុនដូ​ក្នុងរាជធានីភ្នំពេញ​មាន​ចំនួន​​សរុប ៥ម៉ឺន ​៣ពាន់​យូនីត មានកំណើន​ ៤ភាគរយ​ធៀបនឹង​ត្រីមាស​ទី​២ក្នុងឆ្នាំដដែល ។​

នៅក្នុងរបាយការណ៍​ដដែលបានព្យាករណ៍ថា នៅដំណាច់ឆ្នាំ​២០២៣​ គម្រោង​អភិវឌ្ឍន៍ខុនដូចំនួន​៣បន្ថែមទៀត​នឹង​បញ្ចប់ ដែល​នឹង​មានចំនួន​ ៣ពាន់​យូនីត​បន្ថែមទៀត​ដាក់បញ្ចូល​ក្នុង​ទីផ្សា​​រ​ខុនដូនៅភ្នំពេញ ដែលធ្វើឱ្យ​ចំនួន​ខុនដូក្នុងទីផ្សា​រកើនឡើងដល់​ ៥ម៉ឺន ​៦​ពាន់យូនីត ។ ក្នុង​ចំណោម​ខុនដូ​ដែលមាន​នៅក្នុងទីផ្សារ​នា​ពេលប​ច្ចុប្ប​ន្ន​ ៦០​ភាគរយ នៃ​ចំនួន​សរុប​គឺជា​ប្រភេទ​​ខុនដូ​តម្លៃមធ្យម​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនាំចេញជិត២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបាននាំចេញ ជិត២ពាន់លានដុល្លារ ដែលកើនឡើង១៦% ធៀបនឹងឆ្នាំ២០២៣

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា ​រយៈពេល១០ឆ្នាំទៀត​​នឹងអាច​ដូច​ទីផ្សារ​រថយន្តអគ្គិសនី​នៅ​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា​កាន់តែមានកំណើន​ឡើង​ជា​បន្តបន្ទាប់ ខណៈពល​រដ្ឋ​ចាប់ផ្ដើមទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់​កាន់តែច្រើន​

ការចុះឈ្មោះក្នុងថ្នាលឌីជីថល បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបាលរាជធានី រៀបចំយុទ្ធ​នា​ការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

ចិន សម្រេចបានកំណើនសេដ្ឋកិច្ច ៥ភាគរយក្នុងឆ្នាំ២០២៤ ស្របតាមគោលដៅដែលកំណត់ដោយរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

ទីក្រុងប៉េកាំងបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចបានកើនឡើងលឿនពេញមួយឆ្នាំ ដោយកើនឡើងពី ៤,៦ ភាគរយក្នុងត្រីមាសទី៣ ដល់ ៥,៤ ភាគរយក្នុងត្រីមាសចុងក្រោយ។ ជាលទ្ធផល កំណើនសេដ្ឋកិច្ចចិនសម្រេចបានក្នុងអត្រាប្រចាំឆ្នាំ ៥​ ភាគរយក្នុងឆ្នាំ ២០២៤។

រាជរដ្ឋាភិបាលប្រកាសលើកលែងពន្ឋ-អាករពិសេស លើការផលិតស៊ីម៉ង់ត៍ក្នុងស្រុករយៈពេល២ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

រាជរដ្ឋាភិបាលបានប្រកាសពីការលើកលែងអាករ​ពិ​សេសចំនួន ៥ភាគរយ ​លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកដោយចាត់ទុកជាបន្ទុករបស់រដ្ឋដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិត​ស៊ីម៉ង់ត៍ក្នុងស្រុកឱ្យមានភាពល្អប្រសើរ

តម្លៃប្រេងបន្តឡើងថ្លៃដល់កម្រិតខ្ពស់បំផុតលើសពី ២ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ២,៦៤ ឬ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២៤។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៣,២៨ ភាគរយ ឬ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា។

ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញប្រមូលចំណូលបានជាង៤១លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

កំពង់ផែស្វយ័តភ្នំពេញ ប្រមូល​ចំណូល​ដោយ​មិន​ទាន់​ធ្វើ​សវនកម្ម បានជាង ៤១ លានដុល្លារអាមេរិក ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនជាង៣៤ លានដុល្លារ កើនជាង ២០ភាគរយ

ក្រុមហ៊ុនចិន ចង់វិនិយោគលើថ្នាលបច្ចេកវិទ្យាឌីជីថល ជួយជំរុញភាពទាក់ទាញវិនិយោគទុនមកកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

ក្រុមហ៊ុនដ៏ធំមួយរបស់ចិន ចង់វិនិយោគលើថ្នាលបច្ចេកវិទ្យាឌីជីថល ដែលជួយជំរុញការទាក់ទាញវិនិយោគទុននៅព្រះរាជាណាចក្រកម្ពុជា

ឆ្នាំ២០២៤ ទំហំទឹក​ប្រាក់​​​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​​ប្រទេស​កម្ពុជា-ចិនបានកើន​​ដល់​កម្រិត​ខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

តាមទិន្នន័យអគ្គនាយកដ្ឋានគយឆ្នាំ២០២៤ សកម្មភាពនៃការនាំចូលនាំចេញទំនិញរវាងប្រទេស កម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់សរុបជាង ១៥,១៩ ពាន់លានដុល្លារ