ភ្នំពេញ ៖ តម្រូវការប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋកម្ពុជាត្រូវបានមើលឃើញថា មានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកខ្លះស្នើសុំកម្ចី ក្នុងគោលបំណងច្បាស់លាស់ដូចជា ដើម្បីយកទៅពង្រើកអាជីវកម្មជាដើម ប៉ុន្តែក៏ចំណែកឯអ្នកមួយចំនួនទៀតមានគំនិតចង់ខ្ចីប្រាក់ តែមិនមានគោលបំនងច្បាស់លាស់ទេថា នឹងយកទៅធ្វើអ្វីឱ្យពិតប្រាកដ ដែលជាហេតុនាំឱ្យពួកគេជួបនឹងបញ្ហាវិបត្តិហិរញ្ញវត្ថុនៅពេលក្រាយ។

ថ្ងៃនេះ យើងសូមលើកឡើងពីចំនុចមួយចំនួន ដែលអ្នកគួរពិចារណា មុននឹងអ្នកសម្រេចចិត្តយកកម្ចី ដូចខាងក្រោម ៖
១. តើអ្នកមានសមត្ថភាពអាចបង់សងវិញរួចទេ?
បន្ទាប់ពីអ្នកសម្រេចចិត្តហើយថា អ្នកពិតជាត្រូវការកម្ចីមែន សូមពិចារាណាទៅលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ដើម្បីស្វែងរក សមត្ថភាពនៃការបង់របស់អ្នកថា អ្នកអាចបង់សងធនាគារបានប៉ុន្មានដែរក្នុងមួយខែ។ អ្នកអាចគណនារកតួលេខនេះតាមរយៈការពិចារណាពីប្រាក់ចំណូល និងចំណាយជាមធ្យមរបស់អ្នកប្រចាំខែ។
ហេតុអ្វីបានជាអ្នកចាំបាច់គិតពីចំណូល និងចំណាយនោះ? វាជាការសំខាន់ ក្នុងការគណនាទុកជាមុននួវចំនួន ដែលអ្នកមានលទ្ធភាពក្នុងការបង់សងប្រចាំខែ ទៅកាន់ស្ថាប័នដែលអ្នកខ្ចី ព្រោះថាប្រសិនណាបើ អ្នកដឹងពីចំនួនប្រាក់ដែលអ្នកអាចបង់សងបាន អ្នកនឹងអាចជ្រើសរើសយកទំហំកម្ចីដែលសាកសមនឹងអ្នក។

២. តើអ្នកចង់ខ្ចីប្រាក់ដើម្បីយកប្រើប្រាស់អ្វី? ខ្ចីដើម្បីបង្កើនចំណូល ឬ បង្កើតបំណុល?
មុននឹងអ្នកសម្រេចចិត្តស្នើសុំកម្ចី សូមសួរទៅកាន់ខ្លួនអ្នកថា តើអ្នកខ្ចីប្រាក់ក្នុងគោលបំណងអ្វី? ខ្ចីដើម្បីបង្កើនចំណូល ឬបង្កើតបំណុល? អ្នកអាចឆ្ងល់ថា ខ្ចីយ៉ាងម៉េចទៅជាការបង្កើនចំណូល? ហើយការខ្ចីដែលជាការបង្កើតបំណុល វាយ៉ាងម៉េចវិញ? មិនមែនការខ្ចីទាំងអស់សុទ្ធតែជាការការបង្កើតបំណុលទេឬ?
មុនឆ្លើយតបទៅនឹងសំនួរខាងលើ អ្នកជំនាញបានលើកឡើងថា មិនមែនការខ្ចីទាំងអស់ សុទ្ធតែជាការបង្កើតបំណុលនោះទេ។ កម្ចីអាចផ្ដល់ផលល្អ ឬអាក្រក់ អាស្រ័យទៅលើការប្រើប្រាស់របស់អ្នក។
ប្រសិនណាបើ អ្នកប្រើវាត្រូវទៅតាមគោលបំណង ដូចជាការពង្រីកអាជីវកម្ម ឬបង្កើតអាជីវកម្ម ដែលមានផែនការច្បាស់លាស់ និងការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ នោះវានឹងជួយអ្នកក្នុងការរកចំនូលបន្ថែម នៅពេលអាជីវកម្មរបស់អ្នកមានរីកចម្រើនទៅតាមផែនការអាជីវកម្មរបស់អ្នក។
ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអ្នកចេះតែខ្ចីតាមចំណង់ដោយមិនបានគិតឱ្យបានច្បាស់លាស់ វានឹងធ្វើអោយអ្នកជំពាក់បំណុលគេលើសដើម។ កម្ចីដែលនឹងបង្កើតបំណុលដល់អ្នកគឺជាការខ្ចី ដែលអ្នកខ្ចីមិនមានគោលបំណងនៃការប្រើប្រាស់ច្បាស់លាស់។ វាកើតឡើងនៅពេល ដែលអ្នកខ្ចីប្រាក់គេយកទៅទិញរបស់ដែលមិនចាំបាច់ ឬយកទៅចំណាយលើអ្វីមួយដែលមិនផ្ដល់ចំនួលត្រលប់មកកាន់អ្នកវិញ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content