ប្រតិបត្តិករហិរញ្ញវត្ថុ ណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឃោសនាឆបោកពីជនខិលខូច ចំពោះការចុច Link ដើម្បីទទួលបានប្រាក់ពីរដ្ឋ

ភ្នំពេញ ៖ ប្រតិបត្តិករហិរញ្ញវត្ថុ និងអ្នកជំនាញក្នុងវិស័យឌីជីថលបានអំពាវនាវ និងណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបោកបញ្ឆោតរបស់ជនខិលខូច ដែលបានយករូបថ្នាក់នាំស្ថាប័នហិរញ្ញវត្ថុ ជាមួយការបញ្ចេញសាច់ប្រាក់របស់រដ្ឋាភិបាលជួយដល់ប្រជាពលរដ្ឋ ហើយតម្រូវឱ្យចុចលើតំណរភ្ជាប់លីង (Link) ដែលគ្មានប្រភពច្បាស់លាស់។

ជាក់ស្តែង ករណីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្រុមបោកបញ្ឆោតបានយករូបភាពថ្នាក់ដឹកនាំរបស់ធនាគារ កាត់ត ជាមួយខ្លឹមសារមួយថា សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសតាមរយៈក្រសួងហិរញ្ញវត្ថុថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិទទួលបានសាច់ប្រាក់ចំនួន ១ ០០០ ដុល្លារ ហើយទាមទារឱ្យចុចតំណរ លីង ដែលគ្មានប្រភពច្បាស់លាស់ ដើម្បីទទួលបានសាច់ប្រាក់នេះ។

ករណីនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានធ្វើការបដិសេធចំពោះខ្លឹមសារ និងរូបភាពដូចខាងលើ ដែលមានជនខិលខូចយករូបថត បណ្ឌិត ហេង ឌីណា ដែលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ទៅភ្ជាប់នឹងព័ត៌មាននេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនាគារ អេស៊ីលីដា។ ហេតុដូចនេះ សូមសារធារណជនទទួលជ្រាបជាព័ត៌មាន និងប្រុងប្រយ័តចំពោះការចុចលើ Link ព្រមទាំងសូមអំពាវនាវដល់សមត្ថកិច្ចមេត្តាចាត់វិធានការតាមផ្លូវច្បាប់។

លោកបណ្ឌិត អ៊ិន ចាន់នី ​ប្រធាននាយកប្រតិបត្តិរបស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងប្រាប់ថា កន្លងមក ធនាគារ អេស៊ីលីដា មិនដែលជួបករណីបែបនេះនោះទេ ហើយនេះគឺលើកដំបូងហើយដែលស្ថាប័នបានជួបប្រទះ ខណៈពេលនេះគឺធនាគារបានប្តឹងទៅសមត្ថកិច្ចរួចហើយចំពោះករណីនេះ។

លោកបណ្ឌិតណែនាំឱ្យប្រជាជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីបែបនេះ ដោយលោកបានថ្លែងដូច្នេះថា ៖

“ប្រជាជនត្រូវតែប្រុងប្រយ័ត្ន ព្រោះរូបភាពនេះត្រូវបានគេទៅកាត់ត ក្នុងន័យបោកបញ្ឆោត […] ហើយចំពោះវិធានការវិញ គឺមានតែការអប់រំ និងផ្សព្វផ្សាយចំណេះដឹងដល់ប្រជាជនឱ្យមានប្រុងប្រយ័ត្ន”។

ជុំវិញករណីនេះដែរ លោក ជី សុផាត ដែលជាអ្នកផលិតមាតិកាអប់រំអំពីចំណេះដឹងឌីជីថល បានលើកឡើងថា ចំពោះរូបភាពបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ គឺមានច្រើនរូបភាព ដូច្នេះប្រជាជនត្រូវការប្រុងប្រយ័ត្ន ពិសេសទាក់ទងនឹងវិស័យហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការចុចលើតំណរភ្ជាប់ លីង (Link)។

លោក ជី សុផាត បានលើកឡើងថា ដំណោះស្រាយ គឺទាល់តែមានការចូលរួមគ្នាពីស្ថាប័នពាក់ព័ន្ធ ដែលរួមមានស្ថាប័នសាមី និងរដ្ឋាភិបាល ត្រូវចេញជាព័ត៌មានដល់ប្រជាជនឱ្យប្រយ័ត្នប្រយែងចំពោះករណីដែលអាចកើតឡើងបែបនេះ។ ការធ្វើដូច្នេះអាចធ្វើឱ្យប្រជាជនទទួលបានព័ត៌មាន និងមិនចាញ់ការបោកបញ្ឆោតរបស់ជនខិលខូច។

លោកបានបន្តថា មួយទៀតនោះ គឺប្រជាពលរដ្ឋគឺត្រូវមានចំណេះដឹងឌីជីថលបន្ថែម ទាក់ទងនឹងទម្រង់នៃការបោកបញ្ឆោតទាំងនេះ ព្រោះយើងអាចក្លាយជាជនរងគ្រោះ ដោយសារតែយើងខ្វះខាតចំណេះដឹងផ្នែកឌីជីថល។

លោកបានថ្លែងដូច្នេះថា ៖

“សម្រាប់ខ្ញុំ គាត់ (ប្រជាពលរដ្ឋ) គួរតែមានការប្រុងប្រយ័ត្ន ពិនិត្យម្តងហើយម្តងទៀត ផ្ទៀងផ្ទាត់ទាំងព័ត៌មានឱ្យបានច្បាស់លាស់ ថាតើព័ត៌មានទាំងនេះគឺព័ត៌មានបោកបញ្ឆោត ឬក៏ជាព័ត៌មានពិតប្រាកដ? ដូច្នេះហើយ ការបន្ថែមចំណេះដឹងឌីជីថលដល់ប្រជាពលរដ្ឋ គឺជាចំណុចស្នូលមួយដែលជួយប្រជាពលរដ្ឋជៀសផុតពីការបោកបញ្ឆោតរបស់ជនខិលខូច”៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)