សិក្សាពី ៨ ចំណុចដើម្បីប្រើប្រាស់កម្ចីឱ្យចំគោលដៅ និមានប្រសិទ្ធភាព

ភ្នំពេញ ៖ ការប្រើប្រាស់កម្ចីចំគោលដៅពិតជាបានជួយលើកស្ទួយជីវភាពរបស់ប្រជាជន ស្របពេលដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្រីកសាខាជាច្រើននៅទូទាំងប្រទេស ដើម្បីបង្កភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលបានកម្ចីទៅតាមផែនការរបស់ខ្លួន។ ប៉ុន្តែមានសំនួរមួយលើកឡើងថា តើធ្វើដូចម្តេចដើម្បីប្រើប្រាស់កម្ចីឱ្យជោគជ័យ? មានចំណុចសំខាន់ៗគួរដឹងមួយចំនួន ប្រសិនបើអតិថិជនចង់ប្រើប្រាស់កម្ចីគ្រឹះស្ថានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព។

១.បែងចែកឱ្យច្បាស់រវាងកម្ចីបង្កើនចំណូល និងកម្ចីដែលបង្កឱ្យជាប់បំណុល

២.ប្រើប្រាស់កម្ចីឱ្យចំគោលដៅ

៣.កម្ចីដែលខ្ចីមកត្រូវប្រាកដថា វាជួយបង្កើតចំណូលដល់យើង ឬកាត់បន្ថយចំណាយ

៤.មានផែនការហិរញ្ញវត្ថុច្បាស់លាស់ ជាពិសេសផែនការប្រើប្រាស់ និងសងត្រឡប់

៥.ពិនិត្យ និងគ្រប់គ្រងរំហូរសាច់ប្រាក់ចឱ្យប្រាកដថា យើងពិតជាមានលទ្ធភាពសងគេវិញបាន ដោយការសងត្រឡប់ទៅគេក្នុងមួយខែៗ មិនគួរប៉ះពាលដល់ការចាយវាយប្រចាំថ្ងៃនោះទេ ឬមិនលើស ៣០% នៃប្រាក់ចំណូល

៦.បើករណីមានកម្ចីច្រើនស្ថាប័ន គួរចាត់លំដាប់កម្ចីទៅតាមទំហំកម្ចីដែលនៅសល់ អត្រាការប្រាក់ដែលត្រូវសង កំណត់ថ្ងៃសងត្រឡប់ និងប៉ាន់ស្មានថ្ងៃត្រឡប់ បន្ទាប់មកយកទៅធ្វើផែនការសងត្រឡប់

៧.ប្រើប្រាស់កម្ចីឱ្យត្រូវតាមតម្រូវការ និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន

៨.ប្រសិនបើមានភាពលំបាកក្នុងការសងត្រឡប់ អតិថិជនអាចស្នើសុំគ្រឹះស្ថានរៀបចំឥណទានឡើងវិញ និងចរចាជាមួយស្ថាប័នរកដំណោះស្រាយ។

ជារួម នៅពេលអ្នកប្រើប្រាស់កម្ចីត្រូវទៅតាមគោលបំណង ដូចជាការពង្រីកអាជីវកម្ម ឬបង្កើតអាជីវកម្ម ដែលមានផែនការច្បាស់លាស់ និងការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ នោះវានឹងជួយអ្នកក្នុងការរកចំណូលបន្ថែមនៅពេលអាជីវកម្មរបស់អ្នកមានរីកចម្រើនទៅតាមផែនការអាជីវកម្មរបស់អ្នក៕ ប្រភព ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក