សក្ដានុពល​តំបន់ជុំវិញ​ព្រលានយន្តហោះសៀមរាប​-អង្គរ រំពឹង​ទាក់ទាញ​កាន់តែខ្លាំង​ ក្រោយរដ្ឋាភិបាល​បង្កើ​ត​​ក្រុង​រុនតាឯកតេជោសែន

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ក្រុងថ្មីមួយទៀត​នៅក្នុង​ខេត្ត​សៀមរាប ដែលមានទីតាំង​នៅជិត​នឹង​ព្រលានយន្តហោះអន្តរជាតិសៀមរាប​អង្គរ គឺក្រុង​រុនតាឯក​តេជោសែន​។ ការ​បង្កើតក្រុង​ថ្មីមួយ​នេះ នឹងជួយ​ជំរុញ​សក្ដានុពល​តំបន់នៅជុំវិញទីតាំងគម្រោង ក៏ដូចជាតំបន់នៅ​ជិតព្រលានយន្តហោះ​អន្តរជាតិសៀមរាប-​អង្គរ​ឱ្យកាន់តែមាន​ភាពទាក់ទាញ​បន្ថែមទៀត ។​

យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាល​បាន​ឱ្យដឹងថា ក្រុង​រុន​តាឯក​តេជោ​សែន ត្រូ​វបាន​បង្កើត​ឡើង​ដោយ​កាត់​យក​ឃុំ​មួយ​ពី​ស្រុកបន្ទាយ​ស្រី គឺឃុំ​រុនតាឯក និង​ឃុំមួយ​ទៀត​ពីស្រុក​ប្រាសាទ​បាគង​ គឺឃុំ​បល្ល័ង្ក ។ ក្រុ​ង​នេះ​មានសង្កាត​ចំនួនពីរ គឺសង្កាត់​រុន​តាឯក និង​សង្កាត់​បល្ល័ង្ក​ ។ ​

ដោយឡែក តំបន់​នៅជុំវិញ​ព្រលានយន្តហោះអន្ត​រជាតិ​សៀមរាប-​អង្គរ​ ត្រូ​វបាន​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ និងជំរុញឱ្យ​មាន​ការ​អភិវឌ្ឍ​បន្ថែម​ ជាពិសេស​អភិឌ្ឍ​ន៍​ទៅលើ​ឧស្សាហកម្ម ពាណិជ្ជកម្ម សេវា​កម្ម និងកសិកម្ម​ ដើម្បី​ប​ង្កើ​ត​ឱកាស​ការងារ​ដល់ប្រ​ជា​ពលរដ្ឋ​ដែលរស់នៅក្នុងតំបន់ថ្មី​ដែលរដ្ឋទើបតែបង្កើត​​ ។​

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្តសៀមរាប លោក ​កែវ សុធារ៉ា បានលើកឡើងថា​ តំបន់ជុំវិញ​តំបន់ព្រលាន​យន្តហោះ​នឹង​កាន់តែមានសកម្មភាព​ម​មា​ញឹក​​នៅពេលឆាប់ៗនេះ ជាក់ស្ដែង​ក្រោយពេល​ព្រលាន​យ​ន្តហោះ​​ចាប់ផ្ដើមដាក់​ដំណើរការ​ ក៏ឃើញ​មាន​ឈ្មួញស្វែងរកទិញ​ដី​ដើម្បីត្រៀមអភិវឌ្ឍន៍ ហើ​យគា​ប់​ជួន​​នឹង​​រាជរដ្ឋាភិបាលបានប្រកាស​ពីការអភិវឌ្ឍ​លើ​តំបន់ជុំវិញ​នេះទៀត ដូច្នេះ​តំបន់នេះ​នឹងក្លាយជា​តំបន់​មួយ​សំខាន់​តភ្ជាប់ពីក្រុង​សៀមរាបទៅ​តំបន់​ព្រលាន​យន្ត​ហោះ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានថ្លែង​ក្នុងពិធីជួបជុំជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់រុនតាឯក ​និងពាក់​ស្នែង កាល​ពី​ពេល​ថ្មីនេះថា រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន នឹងជំរុញឱ្យមានការ​អភិវឌ្ឍន៍នៅក្នុង​តំបន់​នេះឱ្យក្លាយជាទីក្រុង​មួយ​ដែលទាក់ទាញ ជាពិសេសមានការអភិវឌ្ឍលើ​វិស័យឧស្សាហកម្ម សេវាកម្ម​ បង្កើត​ការ​ងារ​ជូន​ប្រជាពលរដ្ឋ​ ដោយមិន​ចាំបាច់​ធ្វើដំណើរទៅរកការងារ​នៅ​ទីក្រុង​ ឬតំបន់ផ្សេងនោះទេ ។​

ជាមួយគ្នានេះ សម្ដេចធិបតី​ក៏បាន​ជំរុញឱ្យ​មានការអភិវឌ្ឍន៍ជា​បុរី​ជនបទគំរូ​មួយនៅក្នុង​តំបន់​រុន​តាឯក ​និងពាក់ស្នែង​ និង​ត្រូវ​រៀបចំ​ហេដ្ឋា​រច​នា​សម្ព័​ន្ធ តភ្ជាប់​ពីរុន​តាឯក ​និងពាក់ស្នែង​ទៅ​កាន់​ក្រុង​សៀមរាប ហើយក៏​បានរៀបចំ​សេវាកម្ម​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពីតំបន់​រុនតាឯក​ និងពាក់ស្នែង ​ទៅ​ក្រុង​សៀមរាប ​ខេត្ត​សៀម​រាប​ថែមទៀត។ ដូច្នេះ​តំបន់​នេះ​វា​នឹង​​កាន់តែមានទំនាក់ទំន​ងជិតស្និទ្ធជាមួយ​ក្រុង​សៀមរាបថែមទៀត​ ។​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

Leave a Reply

Your email address will not be published.Required fields are marked *