ស្ថាប័នធំៗចំនួន ៤ បន្តរួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនដល់សាធារណជន

ភ្នំពេញ ៖ ក្រុមការងារនៃអប្សរាមេឌាសឺវីស (AMS) បានបន្តកិច្ចសហការគ្នាជាមួយសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ក្នុងការផលិតកម្មវិធីវិថីហិរញ្ញវត្ថុ រដូវកាលទី២ (Financial Street Season 2) ក្នុងគោលបំណងដើម្បីលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនដល់សាធារណជន។

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ថាប័នទាំង ៤ បានរៀបចំធ្វើបទបង្ហាញពីភាពជៅគជ័យ និងកត្តាប្រឈមក្នុងការផលិតកម្មវិធីវិថីហិរញ្ញវត្ថុរដូវកាលទី១ ដែលផ្តោតសំខាន់លើការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនសាធារណជន។ បន្ថែមពីលើនេះ ស្ថាប័នទាំង៤ បានប្រមូលធាតុចូលសំខាន់ៗសម្រាប់រដូវកាលទី២ ពីអ្នកចូលរួមចំនួនជិត ១០០ នាក់ មកពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧០ ស្ថាប័នក្នុងវិស័យ ​​ដើម្បីអភិវឌ្ឍន៍មាតិកា និងប្រធានបទទាក់ទងចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែមានភាពស៊ីជ្រៅ និងគ្រប់ជ្រុងជ្រោយតាមរយៈការផលិតវីដេអូអប់រំផ្នែកហិរញ្ញវត្ថុជូនដល់សាធារណជន។

វិថីហិរញ្ញវត្ថុ (Financial Street) គឺជាកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុមួយ ដែលផ្តួចផ្តើមឡើងដោយ AMS និងសហការរៀបចំដោយ ABC, CMA និង CBC នឹងទទួលបានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC)។ កម្មវិធីនេះគឺជាផ្នែកមួយនៃសកម្មភាពជាច្រើនផ្សេងទៀតរបស់សមាគមធនាគារនៅកម្ពុជា។

ទន្ទឹមនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ក៏បានចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមានភាពធន់ និងរឹងមាំទាំងនាពេលបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា កម្មវិធីវិថីហិរញ្ញវត្ថុ រដូវកាលទី១ ត្រូវបានសម្ពោធកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ នាពេលកន្លងមកនេះ ក្រុមការងារ AMS រួមជាមួយ ABC, CMA និង CBC បានធ្វើការយ៉ាងសកម្មក្នុងការផលិតវីដេអូអប់រំផ្នែកហិរញ្ញវត្ថុឱ្យសម្រេចបានតាមផែនការ ដែលមាន ២០ វីដេអូ។ ជាមួយគ្នានេះ យុទ្ធនាការនៃកម្មវិធីវិថីហិរញ្ញវត្ថុ គឺជាការចូលរួមចំណែកមួយផ្នែកទៀតក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន។

ជាការពិតណាស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជារបៀបវារៈដ៏សំខាន់ ដែលមាននៅក្នុងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញវត្ថុឆ្នាំ២០១៩-២០២៥ ។ ធនាគារជាតិនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់នៃរបៀបវារៈនេះ និងបានជំរុញសមាគមទាំងពីរ និងសមាជិករបស់ខ្លួនឱ្យបង្កើនសកម្មភាពលើរបៀបវារៈដ៏សំខាន់នេះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)