ចំណេះដឹងហិរញ្ញវត្ថុ ! គន្លឹះគ្រប់គ្រងលុយចំនួន ៥ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច

ភ្នំពេញ ៖ ការបង្កើតអាជីវកម្មថ្មីគឺមិនមែនជារឿងងាយស្រួលនោះទេ ហើយអ្វីដែលជាបញ្ហាប្រឈមនោះ គឺការគ្រប់គ្រងហិរញ្ញវត្ថុ ឬលុយ ដើម្បីធានាបានថា អាជីវកម្មមានស្ថិរភាពហិរញ្ញវត្ថុក្នុងការឈានទៅដល់ភាពរីកចម្រើននៃអាជីវកម្ម។

ការដាក់ចេញគោលដៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំ និងប្រុងប្រយ័ត្ន គឺជាគន្លឹះស្នូលសម្រាប់អាជីវកម្មនានា ប៉ុន្តែសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ការគ្រប់គ្រងបាន ឬមិនបាននូវប្រព័ន្ធហិរញ្ញវត្ថុអាចបង្ហាញពីភាពជោគជ័យ ឬបរាជ័យរបស់អាជីវកម្ម។

បញ្ហាប្រឈមដ៏សំខាន់មួយដែលម្ចាស់អាជីវកម្មជួបប្រទះគឺថា ពួកគេមិនមែនជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ដែលទាមទារឱ្យពួកគេរៀនសូត្រពីការ «ការគ្រប់គ្រងលុយ» របស់ពួកគេឱ្យបានច្បាស់លាស់។

សម្រាប់អ្នកដែលកំពុងប្រឈមមុខនឹងបញ្ហានេះ អាចពិចារណាជាមួយនឹងគន្លឹះហិរញ្ញវត្ថុចំនួន ៥ ដូចដែលបានបង្ហាញនៅខាងក្រោម ៖

លុយអាជីវកម្ម និងលុយផ្ទាល់ខ្លួន ៖ ច្បាប់ទីមួយសម្រាប់ការធ្វើជាម្ចាស់អាជីវកម្ម; កុំ​ឡូកលំលុយ​អាជីវកម្ម​របស់​អ្នក​ជាមួយ​នឹង​លុយ​ផ្ទាល់ខ្លួន​របស់​អ្នក។ ការបែងចែកមិនច្បាស់លាស់រវាងលុយអាជីវកម្ម និងលុយផ្ទាល់ខ្លួន មានន័យថា អ្នកកំពុងតែបាត់បង់ទិន្នន័យពីប្រាក់ចំណូល និងលំហូរសាច់ប្រាក់របស់អាជីវកម្មរបស់ ហើយអាចនឹងឈានដល់ការបាត់បង់លុយផ្ទាល់ខ្លួន ដោយសារតែភាពមិនច្បាស់លាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ឧទាហរណ៍ ក្នុងករណីអាជីវកម្មប្រើប្រាស់កម្ចី នៅពេលចាប់ផ្តើមប្រើកម្ចី អាជីវកម្មអាចក្លាយជាបំណុល បើសិនការបែងចែកលុយអាជីវកម្ម និងលុយផ្ទាល់ខ្លួនមិនឱ្យច្បាស់លាស់។ ការលាយបញ្ចូលគ្នានៃលុយអាជីវកម្មជាមួយនឹងលុយផ្ទាល់ខ្លួននឹងធ្វើឱ្យពិបាកក្នុងការធ្វើកំណត់ត្រាហិរញ្ញវត្ថុ។ ដូច្នេះ ដើម្បីចៀសវាងកំហុសនៃការបញ្ចូលគ្នានូវគណនីទាំងពីរ គួរបើកគណនីធនាគារដាច់ដោយឡែកសម្រាប់អាជីវកម្មរបស់អ្នក និងគណនីផ្ទាល់ខ្លួន។

វិនិយោគដោយសន្សំសំចៃ ៖ ក្នុងប៉ុន្មានខែដំបូង ឬឆ្នាំដំបូង នៅពេលដែលអាជីវកម្មរបស់អ្នកនៅតែស្ថិតក្នុងដំណាក់កាលចាប់ផ្តើម សូមប្រាកដថា រាល់ការចំណាយត្រូវមានភាពច្បាសលាស់ និងសន្សំសំចៃ។ ទោះបីជាអាជីវកម្មប្រើប្រាស់ប្រាក់កម្ចី ដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួនក៏ដោយ ការចំណាយថ្មីៗអាចកើតឡើងជានិច្ច។

គិតគូលើការទូទាត់កម្ចី ៖ កម្ចីអាចជាបំណុលល្អ និងអាក្រក់ អាស្រ័យលើការប្រើប្រាស់របស់ម្ចាស់អាជីវកម្មនីមួយៗ ហើយការជាប់បំណុលយូរមិនដែលល្អសម្រាប់អាជីវកម្មទេ។ បើ​ជាប់​កម្ចី​ណា​មួយ ហើយនៅពេលអាជីវកម្មចាប់ផ្តើមទទួលបានចំណូល សូម​ប្រាកដ​ថា ​អ្នករៀបចំ​គម្រោងទូទាត់​សង​ឱ្យបានលឿនតាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ធ្វើដូច្នេះ វាសម្រាលដល់បន្ទុកហិរញ្ញវត្ថុរបស់អាជីវកម្ម នៅពេលអាជីវកម្មលែងមានបន្ទុកទូទាត់កម្ចី។

ទុនបម្រុង ឬសាច់ប្រាក់បម្រុង ៖ ទុនបម្រុងអាចដូចជាគណនីសន្សំសម្រាប់អាជីវកម្មរបស់អ្នកដែលអាចជួយអ្នកក្នុងគ្រាអាសន្ន នៅពេលដែលមិនមានវិធីផ្សេងៗ ក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុភ្លាមៗ។ វាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មនានា ខណៈដែលអ្នកមិនអាចដឹងមុនបានទេថា នឹងមានរឿងកើតឡើងនាអនាគត ហើយក្នុងករណីដែលអ្នកយកប្រាក់ចំណូលរបស់អ្នកទៅវិនិយោគទាំងអស់នោះ អ្នកអាចប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ។ សូមរក្សាទុកចំណែកខ្លះនៃប្រាក់ចំណេញរបស់អ្នកមួយចំណែក ដើម្បីឆ្លើយតបនឹងភាពមិនច្បាស់លាស់ ឬបញ្ហាប្រឈមដែលអាចកើតឡើងនាពេលអនាគត។

ផែនការរៀបចំថវិកា ៖ គ្មានអាជីវកម្មណាអាចដំណើរការរលូនដោយគ្មានការរៀបផែនការថវិកា ឬផែនការហិរញ្ញវត្ថុច្បាស់លាស់នោះទេ។ ការរៀបចំផែនការថវិកាជួយធ្វើឱ្យអ្វីគ្រប់យ៉ាងមានភាពច្បាស់លាស់ និងជួយឱ្យអ្នករក្សាគោលដៅអាជីវកម្ម ដែលអ្នកចង់សម្រេចបាន។ អ្នក​នឹង​មិនមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ ​ក្នុង​ពេល​ដោះស្រាយ​បញ្ហាអាជីវកម្ម ​និង​ការ​ចំណាយ​ក្នុងអាជីវកម្មរបស់​អ្នក ​ព្រោះ​អ្នក​ដឹង​ច្បាស់​ថា​តើ​លុយ​ប៉ុន្មាន​ត្រូវ​បាន​​ចំណាយ​​លើ​​អ្វីខ្លះ។ ដូច្នេះ បង្កើតគម្រោងរៀបចំថវិកា នឹងជួយឱ្យអាជីវកម្មបែងចែកបានច្បាស់លាស់ពីចំណាយ ចំណូល និងចំណេញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក