ភ្នំពេញ ៖ ជាការចូលរួមជួយដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការពង្រីកមុខរបរ និងបង្កើតអាជីវកម្មថ្មីដើម្បីទទួលបានចំណូលក្នុងការចិញ្ចឹមជីវិត គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានបង្កើតឥណទានក្រុមធានា ដែលផ្តល់ជូនជាលក្ខណៈចងក្រងជាក្រុមចាប់ពី ០២គ្រួសារ រហូតដល់ ០៥គ្រួសារ ក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់គ្រប់ប្រភេទនៃមុខរបរ ដូចជា កសិកម្ម សិប្បកម្ម សេវាកម្ម ពាណិជ្ជកម្ម និងប្រើប្រាស់ផ្ទាល់ខ្លួន។

លោក សុខ សំណាង នាយកគ្រប់គ្រងនាយកដ្ឋានទីផ្សារ និងអភិវឌ្ឍន៍ផលិតផលនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានឱ្យដឹងថា ឥណទានក្រុមធានាជាឥណទានឯកត្តជន ដែលផ្តល់ជូនជាលក្ខណៈចងក្រងជាក្រុមចាប់ពី ០២គ្រួសារ រហូតដល់ ០៥គ្រួសារ ដើម្បីបង្កើតបានមួយក្រុម ហើយសមាជិកក្រុមទាំងអស់ស្ថិតនៅភូមិជាមួយគ្នា និងត្រូវជ្រើសរើសប្រធានក្រុមមា្នក់ដើម្បីទទួលខុសត្រូវក្នុងផ្តល់ព័ត៌មាន ឥណទានក្រុមធានានេះផ្តល់ជូនជារូបិយប័ណ្ណប្រាក់រៀល។

លោក សុខ សំណាង បានថ្លែងដូច្នេះថា ៖
“ការបង្កើតនូវគោលការណ៍ឥណទានក្រុមនេះឡើង គឺដើម្បីជួយប្រជាពលរដ្ឋនៅតាមជនបទ និងប្រជុំជនអាចទទួលប្រាក់កម្ចីក្នុងការពង្រីកមុខរបរ ឬបង្កើតមុខរបរក្នុងការចិញ្ចឹមជីវិត ផ្គត់ផ្គង់តម្រូវការប្រើប្រាស់គ្រប់ប្រភេទនៃមុខរបរ ដូចជា កសិកម្ម សិប្បកម្ម សេវាកម្ម ពាណិជ្ជកម្ម និងប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ជាលក្ខណៈគ្រួសារ ព្រោះអតិថិជនជាទូទៅមានតម្រូវការសាច់ប្រាក់ក្នុងការប្រើប្រាស់ផ្សេងៗពីគ្នា”

លោក សុខ សំណាង បានគូសបញ្ជាក់ថា អត្ថប្រយោជន៍នៃឥណទានក្រុមធានារួមមាន ទី១) មិនមានទ្រព្យធានាក៏អាចខ្ចីប្រាក់ដើម្បីបង្កើនប្រាក់ចំណូល, ទី២) រយៈពេលផ្តល់ជូនរហូតដល់ ២៤ខែ ឬ២ឆ្នាំ, ទី៣) មានប្រភពហិរញ្ញប្បទានជាក់លាក់សម្រាប់ដោះស្រាយនៅពេលមានបញ្ហាខ្វះសាច់ប្រាក់ ឬខ្វះទុនបង្វិលដើម្បីទុកទូទាត់ថ្លៃទំនិញក្នុងរយៈពេលខ្លី, ទី៤) អតិថិជនអាចប្រើប្រាស់ឥណទានទោលជាលក្ខណៈ គ្រួសារ ឬប្រើប្រាស់ក្នុងវិស័យអាជីវកម្មផ្សេងៗ, និង៥) ទទួលបានទុននេះដើម្បីយកទៅទិញសម្ភារៈប្រើប្រាស់ដែលខ្វះខាតទាក់ទងលើវិស័យកសិកម្មទៅតាមតម្រូវការដែលខ្លួនចង់បាន។ គួរបញ្ជាក់ថា អតិថិជនដែលអាចទទួលបានឥណទានក្រុមធានានេះត្រូវមានលក្ខណៈសម្បត្តិដូចជា ៖ មានអាយុចាប់ពី១៨ឆ្នាំ ដល់ ៦៥ឆ្នាំ មានប្រវត្តិ និងអត្តចរិតល្អដែលអាចជឿទុកចិត្តបាន មានសតិអារម្មណ៍ស្មារតីប្រក្រតី មិនលេងល្បែងស៊ីសង មិនញៀនថ្នាំ មានអត្តសញ្ញាណច្បាស់លាស់ជាបុគ្គល ឬនីតិបុគ្គល និងពុំមែនជាពិរុទ្ធជនពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ មានទីលំនៅអចិន្រ្តៃយ៍ក្នុងតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត មានការព្រមព្រៀងជាមុនគ្រប់ចំណុចលើរាល់លិខិតស្នាម និងផ្តិតមេដៃស្តាំនៅចំពោះមុខបុគ្គលិករបស់គ្រឹះស្ថាន និងត្រូវមានការឯកភាពពីក្រុមគ្រួសារ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content