ឥណទានក្រុមធានាចូលរួមជួយដល់ប្រជាពលរដ្ឋពង្រីកមុខរបរ និងបង្កើតអាជីវកម្មក្នុងការចិញ្ចឹមជីវិត

ភ្នំពេញ ៖ ជាការចូលរួមជួយដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការពង្រីកមុខរបរ និងបង្កើតអាជីវកម្មថ្មីដើម្បីទទួលបានចំណូលក្នុងការចិញ្ចឹមជីវិត គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានបង្កើតឥណទានក្រុមធានា ដែលផ្តល់ជូនជាលក្ខណៈចងក្រងជាក្រុមចាប់ពី ០២គ្រួសារ រហូតដល់ ០៥គ្រួសារ ក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់គ្រប់ប្រភេទនៃមុខរបរ ដូចជា កសិកម្ម សិប្បកម្ម សេវាកម្ម ពាណិជ្ជកម្ម និងប្រើប្រាស់ផ្ទាល់ខ្លួន។

លោក សុខ សំណាង នាយកគ្រប់គ្រងនាយកដ្ឋានទីផ្សារ និងអភិវឌ្ឍន៍ផលិតផលនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានឱ្យដឹងថា ឥណទានក្រុមធានាជាឥណទានឯកត្តជន ដែលផ្តល់ជូនជាលក្ខណៈចងក្រងជាក្រុមចាប់ពី ០២គ្រួសារ រហូតដល់ ០៥គ្រួសារ ដើម្បីបង្កើតបានមួយក្រុម ហើយសមាជិកក្រុមទាំងអស់ស្ថិតនៅភូមិជាមួយគ្នា និងត្រូវជ្រើសរើសប្រធានក្រុមមា្នក់ដើម្បីទទួលខុសត្រូវក្នុងផ្តល់ព័ត៌មាន ឥណទានក្រុមធានានេះផ្តល់ជូនជារូបិយប័ណ្ណប្រាក់រៀល។

លោក សុខ សំណាង បានថ្លែងដូច្នេះថា ៖

“ការបង្កើតនូវគោលការណ៍ឥណទានក្រុមនេះឡើង គឺដើម្បីជួយប្រជាពលរដ្ឋនៅតាមជនបទ និងប្រជុំជនអាចទទួលប្រាក់កម្ចីក្នុងការពង្រីកមុខរបរ ឬបង្កើតមុខរបរក្នុងការចិញ្ចឹមជីវិត ផ្គត់ផ្គង់តម្រូវការប្រើប្រាស់គ្រប់ប្រភេទនៃមុខរបរ ដូចជា កសិកម្ម សិប្បកម្ម សេវាកម្ម ពាណិជ្ជកម្ម និងប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ជាលក្ខណៈគ្រួសារ ព្រោះអតិថិជនជាទូទៅមានតម្រូវការសាច់ប្រាក់ក្នុងការប្រើប្រាស់ផ្សេងៗពីគ្នា”

លោក សុខ សំណាង បានគូសបញ្ជាក់ថា អត្ថប្រយោជន៍នៃឥណទានក្រុមធានារួមមាន ទី១) មិនមានទ្រព្យធានាក៏អាចខ្ចីប្រាក់ដើម្បីបង្កើនប្រាក់ចំណូល, ទី២) រយៈពេលផ្តល់ជូនរហូតដល់ ២៤ខែ ឬ២ឆ្នាំ, ទី៣) មានប្រភពហិរញ្ញប្បទានជាក់លាក់សម្រាប់ដោះស្រាយនៅពេលមានបញ្ហាខ្វះសាច់ប្រាក់ ឬខ្វះទុនបង្វិលដើម្បីទុកទូទាត់ថ្លៃទំនិញក្នុងរយៈពេលខ្លី, ទី៤) អតិថិជនអាចប្រើប្រាស់ឥណទានទោលជាលក្ខណៈ គ្រួសារ ឬប្រើប្រាស់ក្នុងវិស័យអាជីវកម្មផ្សេងៗ, និង៥) ទទួលបានទុននេះដើម្បីយកទៅទិញសម្ភារៈប្រើប្រាស់ដែលខ្វះខាតទាក់ទងលើវិស័យកសិកម្មទៅតាមតម្រូវការដែលខ្លួនចង់បាន។ គួរបញ្ជាក់ថា អតិថិជនដែលអាចទទួលបានឥណទានក្រុមធានានេះត្រូវមានលក្ខណៈសម្បត្តិដូចជា ៖ មានអាយុចាប់ពី១៨ឆ្នាំ ដល់ ៦៥ឆ្នាំ មានប្រវត្តិ និងអត្តចរិតល្អដែលអាចជឿទុកចិត្តបាន មានសតិអារម្មណ៍ស្មារតីប្រក្រតី មិនលេងល្បែងស៊ីសង មិនញៀនថ្នាំ មានអត្តសញ្ញាណច្បាស់លាស់ជាបុគ្គល ឬនីតិបុគ្គល និងពុំមែនជាពិរុទ្ធជនពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ មានទីលំនៅអចិន្រ្តៃយ៍ក្នុងតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត មានការព្រមព្រៀងជាមុនគ្រប់ចំណុចលើរាល់លិខិតស្នាម និងផ្តិតមេដៃស្តាំនៅចំពោះមុខបុគ្គលិករបស់គ្រឹះស្ថាន និងត្រូវមានការឯកភាពពីក្រុមគ្រួសារ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ