NBC និង Ant International ប្រកាសដាក់ឱ្យដំណើរគម្រោងទូទាត់ឆ្លងដែនតាម QR Code

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Ant International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code ) តាមរយៈប្រព័ន្ធបាគង និងកម្មវិធីទូទាត់ Alipay+ ដើម្បីជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរ និងការលក់រាយនៅកម្ពុជាឱ្យកាន់តែងាយស្រួល។

ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code ) រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន​ Ant International នេះ ត្រូវបាន​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ​នាថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ២០២៤ ក្រោម​អធិបតីភាព​របស់លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក Edward Yue អគ្គនាយកក្រុមហ៊ុន Ant international ប្រចាំអាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់។

លោកជំទាវបណ្ឌិត បានថ្លែងថា នេះជាកិច្ចសហប្រតិបត្តិការរវាង Ant International និងធនាគារជាតិនៃកម្ពុជា ដែលនឹងអនុញ្ញាតឲ្យអតិថិជនរបស់ Alipay+ មកពី ៩ ប្រទេស មក scan KHQR នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងជួយសម្រួលភ្ញៀវទេសចរ និងការលក់រាយនៅកម្ពុជាឲ្យកាន់តែងាយស្រួល។ ចំពោះដំណាក់កាលបន្ទាប់ អ្នកប្រើប្រាស់ app Bakong នឹងអាច scan Alipay នៅប្រទេស ចិន និង Alipay+ នៅប្រទេសដទៃដោយងាយស្រួល។ សូមបញ្ជាក់ថា ការប្រើប្រាស់នេះគឺសម្រាប់តែគណនីប្រាក់រៀលតែប៉ុណ្ណោះ។ ដូច្នេះ លោកជំទាវបណ្ឌិត ជា សេរី បានលើកទឹកចិត្តឱ្យអ្នកលក់ទាំងអស់មាន KHQR និងគណនីប្រាក់រៀលដើម្បីទទួលបានផលប្រយោជន៍ទាំងនេះ។

កិច្ចសហការនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញឌីជីថលូបនីយកម្មនៅទូទាំងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការនៃគម្រោងទូទាត់ QR Code ឆ្លងព្រំដែនរវាងបាគង និង Alipay+ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបន្តថា កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងតំបន់។ កម្មវិធីទូរស័ព្ទ ដូចជា Alipay និងដៃគូ Alipay+ ផ្សេងទៀត បានដំណើរការប្រតិបត្តិការរាប់មិនអស់នៅទូទាំងពិភពលោក សម្រួលដល់ដំណើរការទិញ និងធ្វើឱ្យការទិញទំនិញ ម្ហូបអាហារ និងការទិញប្រចាំថ្ងៃទាំងងាយស្រួល និងមានសុវត្ថិភាព។

ការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពសំខាន់ៗរបស់ធនាគារជាតិនៃកម្ពុជា គឺការបន្តពង្រឹង និងធ្វើទំនើបកម្មការទូទាត់ឆ្លងដែននៅក្នុងតំបន់អាស៊ី និងប្រទេសដៃគូ។ រហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជា បានដំណើរការដោយជោគជ័យនូវគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសថៃ វៀតណាម ឡាវ កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម។

ក្រុមហ៊ុន Ant International ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី គឺជាក្រុមហ៊ុនដ៏លេចធ្លោមួយ ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ ផលិតផលរបស់ខ្លួន AliPay+ (AliPay Plus) ត្រូវបានរៀបចំឡើង ដើម្បីជួយសម្រួលប្រតិបត្តិការសម្រាប់ដៃគូទូទាត់អន្តរជាតិជាង ១០ នៅកម្ពុជា រួមទាំង AliPay ពីប្រទេសចិន រួមជាមួយនឹងក្រុមហ៊ុនផ្សេងទៀតដូចជា Touch ‘n Go ពីម៉ាឡេស៊ី Kakao Pay ពីកូរ៉េខាងត្បូង និង OCBC ពីសិង្ហបុរី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក