ពីសំណល់សំបកគ្រាប់កាំភ្លើងក្លាយជាគ្រឿងអលង្ការដ៏ស្រស់ស្អាតក្រោមគំនិតច្នៃប្រឌិតដោយសិប្បករខ្មែរ

ក្រោមគំនិតច្នៃប្រឌិត និងមានសិល្បៈផ្នែកបង្កើតគ្រឿងអលង្ការ បុរសម្នាក់ដែលជាសិប្បករខ្មែរ និងបានបាត់​បង់ឪពុកនៅក្នុងរបបខ្មែរក្រហម បាន​បង្កើត​គំនិតយកសំបកគ្រាប់កាំភ្លើងមកច្នៃចេញជាគ្រឿងអលង្ការ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើន។

លោក ធឿន ចន្ថា ម្ចាស់ហាង Angor Bullet Jewellery បានប្រាប់ឱ្យដឹងថា ៖ « ខ្ញុំបង្កើតហាងនេះឡើងដោយសារតែខ្ញុំជាកូនកំព្រា ព្រោះឪពុកខ្ញុំត្រូវបាន​សម្លាប់​ដោយខ្មែរក្រហម ដូច្នេះនៅពេលដែលខ្ញុំឃើញសំបកគ្រាប់កាំភ្លើង ខ្ញុំចង់ផ្លាស់ប្ដូរវាពីវត្ថុដែលគួរឱ្យខ្លាច ក្លាយទៅជាគ្រឿងអលង្ការ​គួរជាក្ដី​ប្រាថ្នា​របស់មនុស្សគ្រប់គ្នាវិញ»។

លោកបន្តទៀតថា ហាងនេះបានបង្កើតឡើងជាង១០ឆ្នាំមកហើយដោយមានសង្វាក់ផលិតកម្មប្រហាក់ប្រហែលទៅនឹងជាងទងដែរ។ ក្នុងការចាប់ផ្ដើម​អាជីវកម្មមួយនេះ លោកបានប្រើដើមទុនប្រមាណ ៥០០ដុល្លារ ដែលជាប្រាក់ខែទទួលបានពីអង្គការមួយ ហើយត្រូវបែងចែកថ្លៃជីវភាព និងការសិក្សារបស់​កូន​ផ្សេងទៀត។

ម្ចាស់អាជីវកម្មរូបនេះបានប្រាប់ផងដែរថា ចំណូលរបស់ហាងនេះមាន៣ប្រភេទគឺ ការលក់បោះដុំ ការលក់ទៅតាមហាងក្នុងស្រុក និងការទទួលការ​កម្មង់​ពី​ភ្ញៀវផ្ទាល់ ឬតាមកម្មវិធីផ្សេងៗ ដោយផលិតផលរបស់ហាងមួយនេះមានម៉ូដច្រើនប្រភេទ ច្រើនទម្រង់ តែម៉ូដដែលគេនិយមគឺផ្ការំដួល ដោយសារវាជាអត្តសញ្ញាណជាតិខ្មែរ ហើយក៏ទទួល​បាន​ការ​ពេញចិត្តស្រឡាញ់ម៉ូដនេះច្រើន ដោយការច្នៃធ្វើជាក្រវិល កងដៃ ចិញ្ចៀន និងកន្លាស់អាវជាដើមទៅតាមការពេញចិត្តរបស់អតិថិជន។ យ៉ាងណាមិញការផលិតគ្រឿងអលង្ការពីសម្បកគ្រាប់កាំភ្លើងនេះមិនមែនជារឿងងាយស្រួលឡើយដោយគេត្រូវពិនិត្យមើលសំបកគ្រាប់មុននឹងរំលាយដើម្បីចៀសវាងគ្រោះថ្នាក់ដល់សិប្បករ។ បន្ទាប់មកគេលាងវាឱ្យបានស្អាត ហើយដាក់ក្នុងចានរំលាយវាទៅជាទឹកដែលអាចយកទៅចាក់ផែជាបន្ទះ កិនឱ្យ​សំប៉ែត ឬហូតជាលួសរួចគេអារ ឆាប និងខាត់ឱ្យស្អាតតាមម៉ូដដែលគេចង់បានប្រកបដោយក្បាច់រចនាយ៉ាងស្រស់ប្រណីត។ ការផលិតគ្រឿងនេះត្រូវ​ចំណាយពេល ២-៣ ថ្ងៃ វាយូរបន្តិចអាស្រ័យលើម៉ូដនីមួយៗដោយសារតែគេត្រូវចម្លងម៉ូដបន្តទៀត។ នេះជាដំណើរការខ្លះៗដែលលោក ចន្ថា បានបញ្ជាក់​ប្រាប់។

ចំពោះគុណភាពវិញ លោកបានអះអាងថាគ្រឿងអលង្ការរបស់លោកធ្វើឡើងមិនបានបន្ថែមពណ៌អ្វីទេ ពោលគឺប្រើពណ៌​ធម្មជាតិរបស់គ្រាប់កាំភ្លើងតែម្ដង ហើយតម្លៃវិញក៏សមរម្យដែរ អាស្រ័យទៅតាមម៉ូដដែលអតិថិជនត្រូវការ។ ដោយឡែក ចំពោះភាពប្រឈមក៏នៅតែមានដែរ បន្ទាប់ពីស្ងប់ស្ងាត់ទេសចរ ដែលបាត់បង់ការកម្មង់ពីក្រៅប្រទេស ហើយបញ្ហាមួយទៀតគឺជាងផលិត​ម៉ូដ​ដដែលៗច្រើនក្នុងស្តុកដែលជាហេតុធ្វើឱ្យលក់មិនសូវដាច់ និងកប់ក្នុងស្តុកច្រើន។ 

សម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីពនេះ ម្ចាស់អាជីវកម្មខាងលើបាន​ប្រាប់​ឱ្យដឹងថា មានកត្តាចំនួន២សំខាន់ៗគឺ ទី១ ត្រូវមានជំនាញច្បាស់លាស់ និងទី២ ត្រូវមានក្ដីស្រឡាញ់ដោយសារនៅពេល​ដែលមានក្ដី​ស្រឡាញ់​អ្វីមួយ មនុស្សនឹងខិតខំពុះពារគ្រប់ឧបសគ្គរហូតទទួលបានជោគជ័យ។

គួរបញ្ជាក់​ផងដែរថា​ ម្ចាស់អាជីវកម្មរូបនេះតែងមានស្រមៃចង់បានហាងខ្លួនឯងមួយដែលមានដាក់តាំងលក់ផលិតផលដែលខ្លួនបានផលិតឱ្យគេស្គាល់ជាកន្លែងដែលអាចផ្ដល់ការងារឱ្យប្រជាពលរដ្ឋខ្មែរបានធ្វើច្រើននាក់ និងផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកទីតាំងហាងផ្ទាល់តែម្ដង។ គួរបញ្ជាក់ដែរថា សិប្បកម្មកែច្នៃខាងលើមួយនេះបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងបុរី
ភ្នំពេញ ថោន, សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក