ក្រុមហ៊ុន ម៉ាស្ទ័រកាត​ តែងតាំងលោក ហ្សារ៉ាដ ជេន (Sharad Jain) ជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ

ភ្នំពេញ ៖ ក្រុមហ៊ុន ម៉ាស្ទ័រកាត បានប្រកាសតែងតាំង លោក ហ្សារ៉ាដ ជេន (Sharad Jain) ជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ។ លោក ហ្សារ៉ាដ មានតួនាទីដឹកនាំ និងត្រួតពិនិត្យយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងប្រតិបត្តិការអាជីវកម្មនៅទូទាំងទីផ្សារទាំងបីនេះ។ លោកនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត ក្នុងការពង្រឹងការទូទាត់បែបឌីជីថលប្រកបដោយសុវត្ថិភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាល ធនាគារដៃគូ និងស្ថាប័ននានានៅប្រទេសកម្ពុជា។

ជាមួយនឹងបទពិសោធអន្តរជាតិជាង ២២ ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុ នៅតំបន់អាស៊ី និងមជ្ឈិមបូព៌ា លោក ហ្សារ៉ាដ (Sharad) មានបទពិសោធលើការទូទាត់ បច្ចេកវិទ្យាទូទាត់សម្រាប់អ្នកប្រើប្រាស់និងធុរកិច្ច​ ការផ្តល់ធនធានដល់អ្នកប្រើប្រាស់ (Consumer Finance) និង ការផ្លាស់ប្តូរទៅឌីជីថល (Digital Transformation)។ ក្នុងតួនាទីថ្មីនេះ លោកនឹងផ្តោតលើការជំរុញការទូទាត់ឌីជីថលប្រកបដោយនវានុវត្តន៍ សុវត្ថិភាព និងភាពងាយស្រួលដោយសហការជាមួយស្ថាប័ននានាទាំងនៅក្នុងវិស័យសាធារណៈ និងឯកជន ទន្ទឹមនឹងការលើកកម្ពស់បរិយាបន្នផ្នែកហិរញ្ញវត្ថុ និងឌីជីថលដើម្បីបន្តគាំទ្រប្រទេសកម្ពុជាក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលប្រកបដោយប្រសិទ្ធភាព។

លោក សាហ្វដា ខាន (Safdar Khan) ប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន ម៉ាស្ទ័រកាត បានមានប្រសាសន៍លើការតែងតាំងនេះថា៖

«យុទ្ធសាស្រ្ត និងបទពិសោធទូលំទូលាយរបស់លោក ហ្សារ៉ាដ (Sharad) ទាំងថ្នាក់អន្តរជាតិ និងថ្នាក់តំបន់ រួមទាំងចំណេះដឹងខ្ពស់អំពីការទូទាត់ និងវិស័យធនាគារ ធ្វើឱ្យលោកក្លាយជាអ្នកដឹកនាំដ៏ស័ក្ដិសមរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត នៅប្រទេសវៀតណាម កម្ពុជា និងឡាវ។ លោកយល់ច្បាស់អំពីទីផ្សារ និងបានបង្កើតទំនាក់ទំនងនៅក្នុងទីផ្សារទាំងនេះ បញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងកិច្ចសហការរយៈពេលវែង និងនវានុវត្តន៍ដែលអាចផ្តល់ជាគុណតម្លៃជូនរាជរដ្ឋាភិបាល ធនាគារ និងពាណិជ្ជករនៅក្នុងប្រទេសទាំងនេះបាន»។

ការឡើងកាន់តំណែងរបស់លោក ហ្សារ៉ាដ (Sharad) ធ្វើឡើងក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ខណៈដែលប្រទេសកម្ពុជាកំពុងបន្តជំរុញសេដ្ឋកិច្ចឌីជីថលរបស់ខ្លួនតាមរយៈការពន្លឿនបរិយាប័ន្នហិរញ្ញវត្ថុ ការទូទាត់ប្រាក់ឆ្លងដែន និងលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម។ ទិដ្ឋភាពនៃការវិវឌ្ឍប្រព័ន្ធទូទាត់នៅប្រទេសកម្ពុជា បានបង្ហាញពីឱកាសជាច្រើន ជាមួយនឹងការប្រើប្រាស់ទូរសព្ទដៃនៅប្រទេសកម្ពុជាមានប្រមាណដល់ ១៤៥%[1] នៃចំនួនប្រជាជនសរុប និងការផ្តួចផ្តើមរបស់រដ្ឋាភិបាលដូចជាក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលជំរុញការផ្លាស់ប្តូរទៅឌីជីថល (Digital Transformation) នៅប្រទេសកម្ពុជា។

លោក ហ្សារ៉ាដ ជេន (Sharad Jain) អ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ នៃក្រុមហ៊ុន ម៉ាស្ទ័រកាត បានមានប្រសាសន៍ថា៖

«ខ្ញុំមានមោទនភាព និងសោមនស្សយ៉ាងខ្លាំងសម្រាប់តួនាទីមួយនេះនៅក្នុងតំបន់ដែលមានសក្តានុពល និងភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ ល្បឿននៃការផ្លាស់ប្តូរទៅឌីជីថលនៅក្នុងប្រទេសកម្ពុជា មានភាពគួរឱ្យកត់សម្គាល់ នេះជាឱកាសធំមួយក្នុងការផ្តល់ជូនការទូទាត់ និងកម្ចីជាមួយនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ ទន្ទឹមនឹងការចូលរួមក្នុងសហគមន៍មូលដ្ឋានផងដែរ។ ខ្ញុំរីករាយនឹងរួមការងារយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដៃគូនានា ក្នុងការសហការផ្តល់សុវត្ថិភាពនិងបរិយាបន្ននៅក្នុងប្រព័ន្ធឌីជីថល និងសហការជាមួយក្រុមការងារម៉ាស្ទ័រកាត ក្នុងការបន្តការងារសំខាន់ៗរបស់ពួកយើងដែលកំពុងដំណើរការសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា»។

មុនពេលឡើងកាន់តំណែងថ្មីនេះ លោក ហ្សារ៉ាដ (Sharad) គឺជាអនុប្រធាន គ្រប់គ្រងគម្រោងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន ម៉ាស្ទ័រកាត នៅប្រទេសសិង្ហបុរី ដែលលោកបានដឹកនាំយុទ្ធសាស្រ្តគ្រប់គ្រងគម្រោងសម្រាប់ស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅទូទាំងតំបន់។ លោក ហ្សារ៉ាដ (Sharad) ឡើងបន្តតំណែងពីអ្នកស្រី វីនី វង្ស (Winnie Wong) ដែលបច្ចុប្បន្ន អ្នកស្រីជាអ្នកគ្រប់គ្រងប្រចាំប្រទេសថៃ និងមីយ៉ាន់ម៉ា។

លោក សាហ្វដា ខាន់ (Safdar Khan)បានមានប្រសាសន៍បន្ថែមថា៖

«ខ្ញុំសូមអរគុណអ្នកស្រី វីនី (Winnie) ចំពោះការរួមចំណែករបស់អ្នកស្រីទៅលើអាជីវកម្មរបស់យើងក្នុងប្រទេសវៀតណាម កម្ពុជា និងឡាវអស់រយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ។ ភាពជាអ្នកដឹកនាំ និងសមិទ្ធផល​របស់អ្នកស្រីនៅក្នុងទីផ្សារទាំងបីនេះ គឺពិតជាមានភាពលេចធ្លោ។ ខណៈពេលដែលយើងអបអរការផ្លាស់ប្តូរអ្នកដឹកនាំនេះ ខ្ញុំមានទំនុកចិត្តថា លោក ហ្សារ៉ាដ (Sharad) នឹងបន្តកសាងសមិទ្ធផលបន្ថែមទៀតនៅក្នុងទីផ្សារទាំងនេះជាមួយនឹងភាពជាអ្នកដឹកនាំ និងជំនាញដែលលោកមាន លោកនឹងនាំមកនូវសន្ទុះថ្មីដើម្បីជំរុញអាជីវកម្មរបស់យើងបន្តទៀត»។

អំពីក្រុមហ៊ុន ម៉ាស្ទ័រកាត

ក្រុមហ៊ុន​ ម៉ាស្ទ័រកាត ទ្រទ្រង់ដល់សេដ្ឋកិច្ច និងបង្កើតឱកាសដល់មនុស្សប្រមាណជាង ២០០ ប្រទេស និងតំបន់ជុំវិញពិភពលោក។ រួមគ្នាជាមួយអតិថិជនរបស់យើង យើងកំពុងកសាងសេដ្ឋកិច្ចមានភាពធន់ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើនរួមគ្នាបាន។ យើងផ្តល់នូវជម្រើសទូទាត់ឌីជីថលយ៉ាងទូលំទូលាយ ដែលធ្វើឱ្យប្រតិបត្តិការទូទាត់ប្រាក់មានសុវត្ថិភាព សាមញ្ញ ឆ្លាតវៃ និងអាចប្រើប្រាស់បាន។ យើងផ្តល់បច្ចេកវិទ្យា និងនវានុវត្តន៍រួមជាមួយនឹងភាពជាដៃគូ និងបណ្តាញរបស់យើង ផ្តល់នូវផលិតផល និងសេវាកម្មដែលដើម្បីគាំទ្រនូវ​សក្តានុពលរបស់អ្នកប្រើប្រាស់ អាជីវកម្ម និងរាជរដ្ឋាភិបាល។

www.mastercard.com   


ទំនាក់ទំនងក្រុមការងារ ម៉ាស្ទ័រកាត ផ្នែកទំនាក់ទំនងតាមរយៈ
Shivani Goswami, +65 8798 0933 

shivani.goswami@mastercard.com 

ទំនាក់ទំនងភ្នាក់ងារទំនាក់ទំនងរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត​ តាមរយៈ

Pisen Sou (ស៊ូ ពិសែន)

+855 17 719 346 

Pisen.Sou@ruderfinnera.com



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *