ប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា ទទួលពានរង្វាន់ឆ្នាំ២០២១ ពីទស្សនាវដ្តីជប៉ុន Nikkei

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានទទួលពានរង្វាន់ផលិតផល និងសេវាកម្មដែលមានឧត្តមភាពប្រចាំឆ្នាំ២០២១ សម្រាប់ប្រព័ន្ធទូទាត់បាគង (“Bank Digital Currency [Bakong]”) ពីទស្សនាវដ្តីជប៉ុន Nikkei ខណៈពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

ទស្សនាវដ្តី Nikkei បានប្រកាសនៅពីថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០២២នេះថា ប្រព័ន្ធទូទាត់បាគង ដែលគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា (ធនាគារកណ្តាល) បានជាប់ចំណាត់ថ្នាក់ជាអ្នកឈ្នះពានរង្វាន់ឆ្នើមប្រចាំឆ្នាំ២០២១ Nikkei Superior Products and Services Awards សម្រាប់បច្ចេកវិទ្យាច្នៃប្រឌិត និងឥទ្ធិពលលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។

បាគង គឺជាប្រព័ន្ធទូទាត់ទូទាំងប្រទេសដែលផ្អែកលើបច្ចេកវិទ្យា Blockchain ពីធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមដំណើរការជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២០ ហើយត្រូវបានទទួលស្គាល់ថាជារូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលដំបូងគេរបស់ពិភពលោក (CBDC)។

ធនាគារកណ្តាលសង្ឃឹមថា បាគងនឹងរួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេស ដោយបង្កើតប្រព័ន្ធហិរញ្ញវត្ថុរួម ដែលប្រជាពលរដ្ឋអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយស្មាតហ្វូន (ទូរស័ព្ទឆ្លាតវៃ ឬ Smartphone) របស់ពួកគេ។

កម្មវិធីបាគងលើទូរស័ព្ទដៃឆ្លាតវៃអាចប្រើនៅតាមបណ្តាហាង និងសម្រាប់ការផ្ទេរប្រាក់។ ប្រជាពលរដ្ឋមិនចាំបាច់ត្រូវការចុះឈ្មោះគណនីធនាគារនៅ “បាគង” ទេ ដរាបណាពួកគេប្រើប្រាស់លេខទូរស័ព្ទនៅកម្ពុជា។ អ្នកប្រើប្រាស់អាចផ្ញើប្រាក់ដោយការស្កេន QR កូដ ឬបញ្ជាក់លេខទូរស័ព្ទរបស់អ្នកទទួល។ ប្រតិបត្តិការអាចធ្វើឡើងជាប្រាក់រៀលកម្ពុជា ឬដុល្លារអាមេរិក។

យោងតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹថា កម្មវិធីបាគងមានអ្នកប្រើប្រាស់ប្រហែល ២៧០ ០០០ នាក់គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២១។

ធនាគារកណ្តាលបានសហការជាមួយធនាគារក្នុងស្រុក ដើម្បីធ្វើប្រតិបត្តិការ និងពង្រីកការទទួលយកសេវាបាគង។ ជាលទ្ធផល ប្រព័ន្ធទូទាត់បាគងបានទៅដល់ដៃអ្នកប្រើប្រាស់ប្រហែល ៧.៩ លាននាក់ ដែលជាចំនួនជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុប ក្នុងនោះរួមទាំងអ្នកប្រើប្រាស់ដោយប្រយោលតាមរយៈកម្មវិធីពីធនាគារដៃគូ។ គិតត្រឹមខែវិច្ឆិកា មានប្រតិបត្តិការសរុបចំនួន ៦.៨ លាន ដែលមានគិតជាទឹកប្រាក់ប្រមាណ ២.៩ ពាន់លានដុល្លារ ។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់ស្ថាប័ន Nikkei Asia ថា ៖

“បាគង អនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធផ្សេងៗគ្នានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលធ្វើឱ្យការទូទាត់តាមឌីជីថលកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុ។ អន្តរប្រតិបត្តិការនេះរវាងតួអង្គផ្សេងៗគ្នានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនឹងមិនត្រឹមតែបង្កើតតម្លៃបន្ថែមដល់អ្នកប្រើប្រាស់ចុងក្រោយទាក់ទងនឹងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់គម្លាតរវាងធនាគារ និងមិនមានធនាគារ និងជនបទ និងទីក្រុង ដូច្នេះវានឹងបង្កើតទំនាក់ទំនងកាន់តែប្រសើរក្នុងសង្គម”

លោកជំទាវបានថ្លែងបន្តថា នេះគឺជាការងារដ៏សំខាន់មួយ ជាពិសេសក្នុងចំណោមពលករចំណាកស្រុក និងនិស្សិតដែលចាកចេញពីភូមិកំណើតរបស់ពួកគេទៅធ្វើការ ឬសិក្សានៅតំបន់ទីក្រុង ហើយត្រូវការទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយគ្រួសាររបស់ពួកគេ។

កម្ពុជាត្រូវបានចាត់ចូលជាប្រទេសអភិវឌ្ឍន៍តិចបំផុតដោយអង្គការសហប្រជាជាតិ។ មានតែ ២២% នៃប្រជាជនពេញវ័យប៉ុណ្ណោះដែលមានគណនីទូទាត់តាមធនាគារ ឬទូរស័ព្ទក្នុងឆ្នាំ២០១៧ ដែលទាបជាងតួលេខក្នុងតំបន់ ៧០% នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ នេះបើយោងតាមធនាគារពិភពលោក។

នោះគឺជាហេតុផលសំខាន់មួយដែលធនាគារកណ្តាលបានបង្កើតរូបិយប័ណ្ណឌីជីថលថ្មី ដោយដាក់ចេញនូវប្រព័ន្ធដែលនឹងផ្តល់ឱ្យមនុស្សគ្រប់គ្នានូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ។ ធនាគារកណ្តាលបានធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា blockchain របស់ជប៉ុន Soramitsu ដើម្បីអភិវឌ្ឍប្រព័ន្ធទូទាត់បាគង ដែលត្រូវបានដាក់ឈ្មោះតាមប្រាសាទបុរាណមួយក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងការលើកកម្ពស់ការប្រើប្រាស់បាគងក្នុងស្រុក ធនាគារជាតិនៃកម្ពុជាក៏កំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុនៅក្រៅប្រទេសផងដែរ។ កាលពីខែសីហា ឆ្នាំមុន ធនាគារកណ្តាល និងធនាគារពាណិជ្ជម៉ាឡេស៊ី Malayan Banking បានបង្កើតការផ្ទេរប្រាក់ឆ្លងព្រំដែនដោយប្រើប្រាស់បាគង ដោយអនុញ្ញាតពលករចំណាកស្រុកកម្ពុជាក្នុងប្រទេសម៉ាឡេស៊ីអាចប្រើប្រាសមធ្យោបាយផ្ញើប្រាក់យ៉ាងរហ័សទៅកាន់គ្រួសាររបស់ខ្លួន។

លោកជំទាវ ជា សេរី បានថ្លែងដូច្នេះថា ៖ការខិតខំប្រឹងប្រែងរបស់ធនាគជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ការផ្ទេរប្រាក់ឆ្លងព្រំដែន តាមរយៈបាគងក៏ត្រូវបានរំពឹងថានឹងផ្តល់ឱ្យកម្មករចំណាកស្រុក ជាពិសេសស្ត្រី ដើម្បីឱ្យមានការគ្រប់គ្រងកាន់តែប្រសើរឡើងលើហិរញ្ញវត្ថុរបស់ពួកគេ [ដោយ] អាចផ្ញើប្រាក់ប្រកបដោយប្រសិទ្ធភាពទៅកាន់អ្នកផ្តល់សេវាក្នុងស្រុក ដូចជាសាលារៀនជាដើម មន្ទីរពេទ្យ ឬក្រុមហ៊ុនឧបករណ៍ប្រើប្រាស់] ដោយមិនមានអន្តរការី»។

បាគងក៏ជាឧបករណ៍សម្រាប់ធនាគារកណ្តាលក្នុងការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀល។ ប្រទេសកម្ពុជាមានប្រព័ន្ធរូបិយប័ណ្ណពីរ ដោយប្រាក់ដុល្លារអាមេរិកត្រូវបានប្រើសម្រាប់ប្រតិបត្តិការភាគច្រើន។ ធនាគារកណ្តាលសង្ឃឹមថា ការកើនឡើងនៃការប្រើប្រាស់ប្រាក់រៀលតាមរយៈបាគងនឹងជួយក្នុងការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ។

ការដាក់ឱ្យដំណើរការរបស់បាគង ក៏បានបន្ថែមទៅលើការបង្កើនការយកចិត្តទុកដាក់របស់ធនាគារកណ្តាលផ្សេងទៀតលើប្រព័ន្ធរូបិយប័ណ្ណជំនាន់ក្រោយ។ ការស្ទង់មតិដោយធនាគារអន្តរជាតិ Bank for International Settlements ដែលបានចេញផ្សាយនៅក្នុងខែមករា ឆ្នាំ ២០២១ បានបង្ហាញថា ៨៦% នៃធនាគារកណ្តាលចំនួន ៦៥ ដែលបានឆ្លើយតបត្រូវបានចូលរួមយ៉ាងសកម្មនៅក្នុងទម្រង់មួយចំនួននៃរូបិយប័ណ្ណឌីជីថល CBDC ។ ជិត ៦០% បាននិយាយថា ខ្លួន “ទំនង” ឬ “អាចធ្វើទៅបាន” ដែលពួកគេនឹងចេញ CBDC សម្រាប់ការប្រើប្រាស់ក្នុងរយៈពេល ៦ ឆ្នាំខាងមុខ។

ប្រទេសចិនបានចាប់ផ្តើមសាកល្បងប្រាក់យន់ឌីជីថលនៅក្នុងទីក្រុងមួយចំនួន ខណៈប្រទេសឡាវដែលនៅជិតខាងរបស់ប្រទេសកម្ពុជាក៏កំពុងគិតគូរអំពីការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឌីជីថលរបស់ខ្លួន ដោយមានជំនួយពីក្រុមហ៊ុន Soramitsu ។ គួរបញ្ជាក់ថា ពានរង្វាន់ Nikkei Superior Products and Services Awards ឆ្នាំ២០២១ បានជ្រើសរើសផលិតផល និងសេវាកម្មហរិញ្ញវត្ថុសំខាន់ៗ និងល្អប្រសើរចំនួន ១៦ ពីប្រទេសជប៉ុន និងកន្លែងផ្សេងទៀតក្នុងអាស៊ីក្នុងអំឡុងឆ្នាំ២០២១៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទូតអាមេរិកថ្មី បន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈពាណិជ្ជកម្មកម្ពុជា-អាមេ​រិក ១០ខែ ឆ្នាំ២០២៦ ហក់ឡើងដល់ជិត ១៤ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ឯកឧត្តម Christopher Anderson បានបង្ហាញពីការប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែរឹងមាំ ខណៈដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់រហូតដល់ ១៣,៨២ពាន់លានដុល្លារ ដែលជាសញ្ញាវិជ្ជមានគួរជាទីមោទន។ ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា

ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ហក់ឡើងជាង ៣.៥ពាន់លានដុល្លារនៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

ភ្នំពេញ ៖ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា -អូស្ត្រាលី នាពេលបច្ចុប្បន្នបានកើនឡើងប្រមាណ ៣ដង គិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលកាន់តែបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋក្នុងស្រុក ក៏ដូចជាអាជីវកម្មរបស់អូស្ត្រាលីផងដែរ។  យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអូស្ត្រាលី បានកើនឡើងលើសពី ៣ ០០០លានដុល្លារ គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដំណាច់ខែតុលា

ប្រទេសសមាជិកសហភាពអឺរ៉ុប បើកភ្លើងខៀវឲ្យមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

បរទេស៖ រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) អនុម័តលើការចុះហត្ថលេខាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី ដែលធ្លាប់បានឯកភាពគ្នាកាលពីគ្រាមុន ដើម្បីទប់ទល់ផលប៉ះពាល់ពីការដំឡើងពន្ធគយរបស់អាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera ។ កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ីជាបណ្តោះអាសន្ន ដោយភាគីទាំងពីរនឹងលុបចោលពន្ធនាំចូលលើមុខទំនិញជាង ៩០ ភាគរយ ហើយពន្ធនាំចូលចំនួន ៥០ ភាគរយរបស់ឥណ្ឌូណេស៊ីលើការនាំចូលរថយន្តពីសហភាពអឺរ៉ុប នឹងត្រូវលុបបំបាត់ចោលក្នុងរយៈពេល ៥

កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ចាប់ដៃគូជាមួយ Plug and Play APAC ដើម្បីតភ្ជាប់ក្រុមហ៊ុនធុរកិច្ចថ្មី របស់កម្ពុជា ទៅកាន់ឱកាសនានានៅលើឆាកអន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/11/2026

ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Plug and Play APAC នៅក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច (FrancoTech) 2026 ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

សហគមន៍​កសិកម្ម ​​២៥ ​នៅ​កំពង់ធំ​ ​ទទួល​ត្រាក់ទ័រ​ ​និង​សម្ភារៈ​កសិកម្ម ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

សហគមន៍​កសិកម្ម​ចំនួន​ ​២២ ​និង​សហគមន៍​កសិកម្ម​ទំនើប​ចំនួន​ ៣ ​នៅ​ទូទាំង​ខេត្ដ​កំពង់ធំ​ ​ទទួល​បាន​ត្រាក់ទ័រ​ចំនួន​ ១៦ ​គ្រឿង​ គោយន្ត​ចំនួន​ ​២​ ​គ្រឿង​ ​និង​លាន​ហាល​សម្ងួត​គ្រាប់​ចំនួន​ ​១០ ​កន្លែង​ ​ដើម្បី​ជួយ​បង្កើន​ផលិតភាព​កសិកម្ម ​កាត់បន្ថយ​ថ្លៃ​ដើម​ពលកម្ម ​និង​ពង្រឹង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

ប្រមុខដឹកនាំអន្តរជាតិកំពូលៗដែលចូលរួមកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្លៀតពេលលម្ហែនៅក្នុងរាជធានីភ្នំពេញយ៉ាងសាមញ្ញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/11/2026

ក្រៅពីកិច្ចប្រជុំការទូតផ្លូវការ និងកាលវិភាគរដ៏មមាញឹកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ថ្នាក់ដឹកនាំបរទេសជាច្រើនរូបបានទទួលយកបទពិសោធន៍នៃការដើរកម្សាន្តក្នុងរាជធានីភ្នំពេញ ក្រោមទិដ្ឋភាពដ៏សាមញ្ញ។

គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​​ ២៣០​ គីឡូ​វ៉ុល​ តម្លៃ​ ១៨៣ ​លាន​ដុល្លារ ​បើក​ផ្លូវ​ពង្រីក​ឧស្សាហកម្ម ​និង​បង្កើត​ការងារ​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​រ៉ែ ​និង​ថាមពល ​បាន​ប្រកាស​បើកការដ្ឋាន​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ ​២៣០​គីឡូ​វ៉ុល​ ប្រវែង​ប្រមាណ​ ​១២០​ គីឡូម៉ែត្រ ​ក្នុង​ទំហំ​ទឹកប្រាក់​ ​១៨៣ ​លាន​ដុល្លារ​អាម៉េរិក​ ​ដោយ​ប្រើប្រាស់​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​)​ ​ដើម្បី​ត​ភ្ជាប់​ខេត្ត​ពោធិ៍សាត់​ ​កំពង់ឆ្នាំង ​និង​កណ្ដាល

FBI ទម្លាយថា ក្រុម Hacker គាំទ្រដោយកូរ៉េខាងជើង ប្រើល្បិច call Video ក្លែងក្លាយ លួចលុយគ្រីបតូជាង ៤០០ លានដុល្លារពីជនរងគ្រោះជាង ៩០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/11/2026

បរទេស ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានរាយការណ៍ថា ក្រុម Hacker ដែលគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងជើង លួចយករូបិយប័ណ្ណគ្រីបតូ ដែលគិតជាទឹកប្រាក់ជាង ៤០០ លានដុល្លារ ពីជនរងគ្រោះជាង ៩០០ នាក់ ក្នុងរយៈពេល ១៨ ខែកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់ BBC។

អាស៊ានបញ្ចប់កិច្ចប្រជុំកំពូលលើកទី៤៩ ជាមួយលទ្ធផលសំខាន់ៗជាង ១០០ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានបញ្ចប់នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសម្រេចបានឯកសារលទ្ធផលជាង ១០០ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ឌីជីថល និងសន្តិសុខតំបន់ ព្រមទាំងបានបញ្ចប់អាណត្តិប្រធានអាស៊ានរបស់ហ្វីលីពីន និងផ្ទេរតំណែងជាផ្លូវការទៅឱ្យសិង្ហបុរីសម្រាប់ឆ្នាំ២០២៧

បណ្តាញ​ផ្លូវ​ដែក​ចិន​បំបែក​កំណត់​ត្រា​ថ្មី​​ ដោយ​មាន​អ្នក​ដំណើរ​ជាង​ ៤ ពាន់​លាន​ដង​ក្នុង​ឆ្នាំ​ ​២០​២៦​

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត

• 19/11/2026

បណ្តាញ​ផ្លូវ​ដែក​ដ៏​ធំ​របស់​ប្រទេស​ចិន ​បាន​ដឹកជញ្ជូន​អ្នក​ដំណើរ​រហូតដល់​ ៤​,​១៣ ​ពាន់​លាន​ដង​ ​ក្នុង​រយៈពេល​ ១០​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​ដែល​ជា​កំណត់​ត្រា​ថ្មី​ ​និង​កើនឡើង​ ​៤​,​៧ ​ភាគ​រយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន