ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានធ្វើអន្តរាគមន៍យ៉ាងសកម្មនៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា ខណៈ NBC បញ្ជាក់ថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅតែមានគ្រប់គ្រាន់ សម្រាប់ធានាថាសេដ្ឋកិច្ចនឹងអាចនាំចូលបានប្រមាណជាង ៨ ខែ។
NBC បានលក់ប្រាក់ដុល្លារជិត ៦០០ លានដុល្លារក្នុងឆ្នាំ ២០២១ ទៅឱ្យធនាគារ និងអ្នកប្តូរប្រាក់តាមរយៈការដេញថ្លៃ ដើម្បីធ្វើឱ្យមានស្ថិរភាពនៃអត្រាប្តូរប្រាក់ ដែលស្ថិតក្រោមសម្ពាធ ដោយសារតែការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងការផ្ទេរប្រាក់មកស្រុកកំណើត គួបផ្សំនឹងបញ្ហាប្រឈមផ្សេងទៀតដែលបានជួបប្រទះក្នុងដំណើរការងើបឡើងវិញរបស់ខ្លួន ចំពេលមានការរាតត្បាតដ៏យូរ។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១។

ដូច្នេះ អត្រាប្តូរប្រាក់គឺ ៤,០៩៩ រៀលក្នុងមួយដុល្លារជាមធ្យម ធ្លាក់ចុះប្រហែល ១ ភាគរយបើធៀបនឹងឆ្នាំ២០១៩ ។ ទុនបម្រុងអន្តរជាតិ ធ្លាក់ចុះ 5 ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ប៉ុន្តែនៅតែគ្របដណ្តប់លើការនាំចូលនាពេលអនាគត ៨.៣ ខែ។
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងពិភពលោកនៅក្នុងឆ្នាំ២០២១ បានបន្តងើបឡើង បើទោះជាប្រឈមនឹងការលេចឡើងនូវប្រភេទមេរោគបំប្លែងថ្មីនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រាអ្នកឆ្លងក៏ដោយ។ ប៉ុន្តែ ការងើបឡើងវិញនេះមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗ និងនៅមានភាពផុយស្រួយនៅឡើយ។

ចំពោះកម្ពុជា ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចក្នុងទម្រង់ជាអក្សរ V ជាមួយនឹងអត្រាកំណើន ៣% នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១% ក្នុងឆ្នាំ២០២០។
កំណើននេះត្រូវបានគាំទ្រជាចម្បងដោយកំណើននាំចេញសម្លៀកបំពាក់ និងផលិតផលកសិកម្ម និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ក៏ដូចជាពាណិជ្ជកម្មលក់ដុំ និងរាយ។ យ៉ាងណាមិញ វិស័យទេសចរណ៍នៅបន្តទទួលរងផលប៉ះពាល់ខ្លាំង ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិប្រមាណ -៨៥% ក្នុងឆ្នាំ២០២១។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបន្តថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន រូបិយវត្ថុ និងសារពើពន្ធ ប្រកបដោយប្រសិទ្ធភាព។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍ ដើម្បីជួយដល់គ្រួសារក្រីក្រ និងអាជីវកម្មដែលងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានរក្សាលក្ខខណ្ឌរូបិយវត្ថុសមស្រប ដើម្បីជំរុញរំហូរឥណទានឱ្យបន្តគាំទ្រសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកដល់ក្រុមហ៊ុនសហគ្រាស និងអង្គភាពគ្រួសារ។ លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងដូច្នេះថា ៖
“លើសពីនេះ អត្រាប្តូរប្រាក់បន្តមានស្ថិរភាពជាមធ្យម ៤.០៩៩ រៀល ក្នុង១ដុល្លារអាមេរិក ទោះបីជាបានថយថ្លៃប្រមាណ ១% ប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០១៩។ ស្ថិរភាពនេះបានរួមចំណែកក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ ២,៩%។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ៨ ខែ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content