ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចប្រកាសស្ដីពីការកែសម្រួលចំណុចទី៧ និងទី៨ ក្នុងប្រការ៣ នៃប្រកាសលេខ ០១៣ ដនសស/ប្រ.ក/នី.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ដីពីបែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់។
យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះបានបញ្ជាក់ថា ចំណុចទី៧ និងទី៨ ក្នុងប្រការ៣ នៃប្រកាសលេខ០១៣ ដនស ប្រ.ក នី.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទ និងបរិបថនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ ត្រូវបានកែសម្រួលដូចខាងក្រោម៖
៧ថ្មី – លិខិតបញ្ជាក់ព័ត៌មានសុរិយោដី សំដៅដល់ឯកសារដែលផ្តល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលមានបង្ហាញទីតាំងក្បាលដីនិងព័ត៌មានផ្សេងៗនៃក្បាលដី មានជាអាទិ៍ ប្រភេទ ស្ថានភាពតតិយុត្ត លក្ខណៈរូបនិងបន្ទុកនៃក្បាលដី ដោយផ្អែកលើឯកសារនិងសៀវភៅគោលបញ្ជីដីធ្លី។
៨ថ្មី – សលាកបត្រក្បាលដី សំដៅដល់ឯកសារផ្ដល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលបង្ហាញប្លង់ដីឡូតិ៍ ប្លង់តំបន់កម្មសិទ្ធិករនៃដី ទីតាំងនៃដី ទំហំដី និយាមកាចំណុចព្រំដី។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសស្ដីពីបែបបទនិងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់ ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បញ្ជាក់ថា ចំណុច៧-លិខិតបញ្ជាក់ព័ត៌មានសូរិយោដី សំដៅដល់ឯកសារដែលផ្តល់ដោយមន្ទីររៀបចំដែនដី ត្រូវបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ដែលមានបង្ហាញទីតាំងក្បាលដីនិងព័ត៌មានផ្សេងៗ នៃក្បាលដី មានជាអាទិ៍ ប្រភេទ ស្ថានភាពតតិយុត្ត លក្ខណៈរូប និងបន្ទុកនៃក្បាលដី ដោយផ្អែកលើឯកសារ និងសៀវភៅគោលបញ្ជីដីធ្លី។
ចំណុច៨- សលាកបត្រក្បាលដី សំដៅដល់ឯកសារផ្ដល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ដែលមានបង្ហាញប្លង់ដីឡូត៍ ប្លង់តំបន់ កម្មសិទ្ធិករនៃដី ទីតាំងនៃដី ទំហំដី និយាមកាចំណុចព្រំដី ប្រភេទប្រើប្រាស់ដី តំបន់ប្រើប្រាស់ដី ស្ថានភាពនៃសំណង់ក្នុង និងជុំវិញទីតាំងដី និងរូបថតបង្ហាញស្ថានភាពនៃដីឡូត៍៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
ជំនួញ, ព្រឹត្តិការណ៍
បរទេស ៖ បណ្តាញផ្សព្វផ្សាយ The Gravitas និងសារព័ត៌មាន The WION បានស្រាវជ្រាវរកឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិអាល្លឺម៉ង់មានទំនោរ និងការពេញនិយមក្នុងការទទួលទាន…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច
ភ្នំពេញ ៖ ត្រីបបែលយក្ស គឺជាប្រភេទត្រីទឹកសាបម្យ៉ាងដែលចូលចិត្តរស់នៅតំបន់ទឹកទន្លេស្អាតដែលមិនមានការបំពុលនោះទេ និងស្ថិតក្នុងចំណោមប្រភេទពូជត្រីទឹកសាបទំហំធំៗបំផុតលើពិភពលោក…
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
ភ្នំពេញ ៖ ជាធម្មតា ការបង្កើតអាជីវកម្មថ្មីៗរបស់សហគ្រិន រមែងតែចង់បានភាពជោគជ័យ ប៉ុន្តែវាមិនងាយស្រួលនោះទេដើម្បីសម្រេចគោលដៅជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ព្រោះបញ្ហាតែងតែកើត…
ព្រឹត្តិការណ៍, អចលនទ្រព្យ
ភ្នំពេញ៖ លោក ង៉ែត ជូ ជាអ្នកវិនិយោគ និងជាអ្នកជំនាញនៃវិស័យហិរញ្ញវត្ថុមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយលោកតែងតែផ្ដល់នូវដំបូន្មានសម្រាប់ប្រជាពលរដ្ឋកម្ពុជា អ្នកវិនិយោគថ្មីដែលទើបប្រឡូកក្នុងការ…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានស្នើដល់រដ្ឋាភិបាលចិនឱ្យពន្លឿនការចរចាលើពិធីសារអនាម័យ និងភូតគាមអនាម័យ លើការនាំចេញនូវផលិតផលកសិកម្មមួយចំនួនក្រោយពី…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
នៅពេលបច្ចុប្បន្ននេះ Car-Free បានក្លាយទៅជាឧបករណ៍ និងច្បាប់ថ្មីគួរឲ្យទាក់ទាញបំផុតសម្រាប់បណ្តាទីក្រុងធំៗនៅក្នុងប្លុកអឺរ៉ុបដោយត្រូវបានគេអនុវត្ត និងទទួលបានលទ្ធផលគួរជាទីគាប់ចិត្តនៅក្នុងទីក្រុងដ៏…
ជំនួញ, ព្រឹត្តិការណ៍
អន្តរជាតិ ៖ កំណើននៃតម្រូវការប្រេងបញ្ចុះតម្លៃរបស់រុស្ស៊ីនៅលើទីផ្សារអាស៊ី កំពុងជំនួសឱ្យទីផ្សារអឺរ៉ុបដែលដកខ្លួនចេញ និងធ្វើឱ្យជះឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងរបស់បស្ចិមលោកក្នុងការទណ្ឌកម្មក្រុង…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច
ភ្នំពេញ ៖ ពូជស្រូវសែនក្រអូបបានក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជាក្នុងទីផ្សារអន្តរជាតិ ដែលប្រជាកសិករកម្ពុជាគប្បីពង្រឹង និងពង្រីកការបង្ករបង្កើនផល ស្របពេលដែលតម្រូវការ…
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
ភ្នំពេញ ៖ បន្ទាប់ពីតម្រូវការទីផ្សារធំៗរបស់កម្ពុជា ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុក បាន និងកំពុងងើបឡើងជាបណ្តើរៗ គេសង្កេតឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា…
ព្រឹត្តិការណ៍, អចលនទ្រព្យ
ភ្នំពេញ ៖ វិស័យសំណង់ និងអចលនទ្រព្យត្រូវបានគេមើលឃើញថាមានការរីកចម្រើន និងទទួលបានការវិនិយោគយ៉ាងច្រើនពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសនៅក្នុងរយៈពេល…